យុគសម័យ - នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅវិមានរដ្ឋសភា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភា Tran Thanh Man បានជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦។
| វៀតណាម - ឡាវ - កម្ពុជា ជំរុញខ្លាំងសហប្រតិបត្តិការសន្តិសុខ ប្រឆាំងបទល្មើសឆ្លងដែន អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ទទួលជួបប្រធានរដ្ឋសភាកម្ពុជា |
ប្រធានរដ្ឋសភា Tran Thanh Man បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រធានរដ្ឋសភា ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះរួមចំណែកបង្កើនទំនុកចិត្ត កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋសភានៃប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង វៀតណាម - កម្ពុជា; ព្រមទាំងអនុវត្តយ៉ាងសកម្មនូវបណ្តាការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា, ការរួមធ្វើជាប្រធាននៃជំនួបរវាងការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា CPP, ព្រមទាំងជំនួបរវាងប្រមុខនៃបក្សទាំងបី វៀតណាម - កម្ពុជា - ឡាវ របស់អគ្គលេខាធិការ ប្រធានរដ្ឋ To Lam កាលពីខែកុម្ភៈ ឆ្នាំ ២០២៦។
![]() |
| ប្រធានរដ្ឋសភា Tran Thanh Man ទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី។ |
ប្រធានរដ្ឋសភា ឃួន សុដារី បានសម្តែងនូវក្តីរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ជាលើកទីពីរ; សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាល និងកក់ក្តៅ ពីសំណាក់បក្ស រដ្ឋ និងរដ្ឋសភាវៀតណាម ដែលបង្ហាញពីភាពជិតស្និទ្ធ និងការផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី, ប្រធានបក្ស CPP ហ៊ុន សែន និងបណ្តាថ្នាក់ដឹកនាំផ្សេងទៀតនៃ កម្ពុជា ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជនវៀតណាម។ ប្រធានរដ្ឋសភា ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបណ្តាសមិទ្ធផលអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរបស់ វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមាន អគ្គលេខាធិការ ប្រធានរដ្ឋ To Lam ជាប្រមុខ; ដោយជឿជាក់ថា វៀតណាម នឹងអនុវត្តបានជោគជ័យនូវគោលដៅ ១០០ ឆ្នាំទាំងពីរ ជាមួយនឹងតួនាទី និងវិសាលភាពកាន់តែខ្ពស់ឡើងនៅក្នុងតំបន់ និងអន្តរជាតិ; ដោយសង្កត់ធ្ងន់ថា ជោគជ័យ និងបទពិសោធន៍របស់ វៀតណាម ក្នុងការកែទម្រង់សេដ្ឋកិច្ច និងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនកាន់តែបង្រួមតូច គឺជាបណ្តាមេរៀនដ៏មានតម្លៃ នៅក្នុងដំណើរការអភិវឌ្ឍន៍របស់ កម្ពុជា។
![]() |
| ប្រធានរដ្ឋសភា Tran Thanh Man ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី។ |
ប្រធានរដ្ឋសភា ឃួន សុដារី បានអបអរសាទរ វៀតណាម ដែលបានរៀបចំដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១; ជាពិសេសបានអបអរសាទរ ប្រធានរដ្ឋសភា Tran Thanh Man ដែលត្រូវបានជ្រើសតាំងសារជាថ្មីឱ្យកាន់តំណែងជាប្រធានរដ្ឋសភា ដែលបង្ហាញពីទំនុកចិត្តរបស់រដ្ឋសភា និងប្រជាជនវៀតណាម។
នៅក្នុងបរិយាកាសមិត្តភាព ស្និទ្ធស្នាល និងទុកចិត្តគ្នា ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ បានចែករំលែកអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម នៅប្រទេសនីមួយៗ; ព្រមទាំងបានផ្លាស់ប្តូរមតិប្រកបដោយភាពប្រាកដប្រជា និងមានប្រសិទ្ធភាព អំពីបណ្តាវិធានការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរដ្ឋសភានៃប្រទេសទាំងពីរ នៅក្នុងពេលខាងមុខ។
![]() |
| ប្រធានរដ្ឋសភា Tran Thanh Man ថ្លែងមតិនៅក្នុងជំនួបពិភាក្សាការងារ។ |
ភាគីទាំងពីរបានអះអាងថា តែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលចំពោះទំនាក់ទំនងទ្វេភាគី ដែលក្នុងនោះកិច្ចសហប្រតិបត្តិការរដ្ឋសភាគឺជាច្រកផ្លូវយ៉ាងសំខាន់; បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវបណ្តាការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ ប្រទេសទាំងពីរ; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ លើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី; ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ច្រកទ្វារព្រំដែន Logistics និងខ្សែសង្វាក់ផ្គត់ផ្គង់; បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ ដោយខិតខំប្រឹងប្រែងនាំយកទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចបានគោលដៅ ២០ ពាន់លានដុល្លារ ក្នុងពេលឆាប់ៗ ជម្រុញល្បឿនការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ព្រមទាំងសម្របសម្រួលធានាខ្សែព្រំដែនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។ ភាគីទាំងពីរបានឯកភាពគ្នាសំរេចរៀបចំឱ្យបានល្អនូវបណ្តាសកម្មភាពរំលឹកខួប ៦០ ឆ្នាំ នៃទំនាក់ទំនងការទូត វៀតណាម - កម្ពុជា (១៩៦៧ - ២០២៧) បង្កើនការឃោសនា អប់រំព្រឹត្តិការណ៍ប្រពៃណីសាមគ្គីភាព មិត្តភាពរវាងប្រជាជាតិទាំងពីរ ជាពិសេសគឺចំពោះជំនាន់វ័យក្មេង; ដោយសង្កត់ធ្ងន់ថា នេះគឺជាតម្លៃប្រវត្តិសាស្ត្រដែលត្រូវតែបានបណ្តាជំនាន់ប្រជាជននៃប្រទេសទាំងពីរ ការពារ និងថែរក្សាទុក។
![]() |
| ប្រធានរដ្ឋសភា ឃួន សុដារី ថ្លែងមតិនៅក្នុងជំនួបពិភាក្សាការងារ។ |
ដោយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើรรវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងនៅលើទិដ្ឋភាពទ្វេភាគី និងពហុភាគី ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលអនុវត្តឱ្យបានល្អនូវបណ្តាសកម្មភាពផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ក្នុងវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺការកសាង បំពេញបន្ថែមប្រព័ន្ធស្ថាប័ន ប្រព័ន្ធច្បាប់ ការឃ្លាំមើលកំពូល; បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាគណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព សមាជិកាសភានារី និងសមាជិកសភាវ័យក្មេង; បង្កើនការសម្របសម្រួលឃ្លាំមើលការអនុវត្តបណ្តាកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមក នៅឯបណ្តាវេទិកាសភាពហុភាគី ដែលភាគីទាំងពីរជាសមាជិក។
ប្រធានរដ្ឋសភា Tran Thanh Man បានស្នើឱ្យ ប្រធានរដ្ឋសភាកម្ពុជា បន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌងាយស្រួល ដើម្បីឱ្យសហគមន៍ជនជាតិដើមវៀតណាម រស់នៅប្រកបដោយស្ថិរភាព ត្រូវបានធានានូវបណ្តាសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ តាមរយៈនោះរួមចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ កម្ពុជា និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ; ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ កម្ពុជា។
![]() |
| ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី អញ្ជើញទៅដាក់កម្រងផ្កា នៅវិមានរំលឹកគុណយុទ្ធជនពលី នៅលើវិថី Bac Son, Ha Noi។ |
ពិភាក្សាអំពីបណ្តាបញ្ហាតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ សំដៅរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់; បន្តពង្រឹងសាមគ្គីភាព ពង្រីកតួនាទីមជ្ឈមណ្ឌលនៃ អាស៊ាន និងបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងបណ្តាយន្តការអនុតំបន់ មេគង្គ។
មុននោះ នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានអញ្ជើញទៅដាក់កម្រងផ្កា ចូលវិមានគោរពវិញ្ញាណក្ខន្ធ ប្រធាន Ho Chi Minh និងអញ្ជើញទៅដាក់កម្រងផ្កា នៅវិមានរំលឹកគុណយុទ្ធជនពលី នៅលើវិថី Bac Son, Ha Noi៕
យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ទើបតែបានដាក់ចេញនូវបណ្តាផែនការដាក់ពង្រាយកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយខេត្តចំនួន ៤ ភាគខាងត្បូងឡាវ និងខេត្តចំនួន ៣ ភាគភូមិភាគឥសានកម្ពុជា សំដៅធ្វើឱ្យជាក់ស្តែងនូវបណ្តាកំណត់ហេតុនៃការយោគយល់គ្នាសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០។ នេះគឺជាជំហានដើរដ៏សំខាន់ រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព ជម្រុញការផ្សារភ្ជាប់ការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបណ្តាមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា។ |
យុគសម័យ - ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្រុម K72 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥៧ រូប នៅប្រទេសកម្ពុជា។ នៅពីក្រោយបណ្តាតួលេខទាំងនោះ គឺជាដំណើរពោរពេញដោយភាពលំបាកវេទនារបស់បណ្តាយុទ្ធជនដែលបំពេញភារកិច្ចសម្តែងការដឹងគុណ ខណៈពេលដែលស្លាកស្នាមសង្គ្រាមកាន់តែរំសាយទៅៗតាមពេលវេលា។ |





មតិពីមិត្តអ្នកអាន