អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ទទួលជួបប្រធានរដ្ឋសភាកម្ពុជា

13:20 | 29/07/2026 សុវណ្ណ

យុគសម័យ - នាថ្ងៃទី ២៨ ខែកក្កដា នៅវិមាន Bac Bo Phu អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានទទួលជួបប្រធានរដ្ឋសភាកម្ពុជា លោកស្រី Khuon Sudary នាឱកាសដែលគណៈប្រតិភូថ្នាក់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។

ទីក្រុងហូជីមិញ៖ ទិវាបុណ្យ “គ្រួសារវៀតណាម - ឡាវ - កម្ពុជា” ផ្សព្វផ្សាយទូលំទូលាយនូវចំណងមិត្តភាព មហាសន្និបាតលើកទីមួយ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh

លោកស្រីប្រធានរដ្ឋសភា Khuon Sudary បានសម្តែងនូវក្តីរីករាយដែលបានត្រឡប់មកបំពេញទស្សនកិច្ចនៅវៀតណាមជាថ្មីម្តងទៀត; ថ្លែងអំណរគុណអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ដែលបានផ្តល់ជូននូវមនោសញ្ចេតនាយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានពាំនាំនូវពាក្យសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី, ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ហ៊ុន សែន, នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត; សម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍ដ៏លោតផ្លោះ ព្រមទាំងតួនាទី និងភារកិច្ចរបស់វៀតណាមដែលកាន់តែខ្ពស់ឡើងនៅក្នុងតំបន់ និងអន្តរជាតិ; អបអរសាទរយ៉ាងកក់ក្តៅចំពោះជោគជ័យយ៉ាងត្រចះត្រចង់នៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ នៃគណបក្សកុំមុយនីស្តវៀតណាម ដែលបានដាក់ចេញនូវទិសដៅ និងសេចក្តីសម្រេចចិត្តយ៉ាងសំខាន់ៗ សម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុង «យុគសម័យថ្មី»; ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សកុំមុយនីស្តវៀតណាម ដែលដឹកនាំដោយអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ជាមួយកិច្ចខិតខំប្រឹងប្រែង និងការឯកភាពគ្នារបស់ប្រជាជន វៀតណាមនឹងអនុវត្តបានយ៉ាងជោគជ័យនូវគោលដៅទាំងឡាយដែលបានដាក់ចេញ បន្តទទួលបានសមិទ្ធផលថ្មីៗជាច្រើនទៀតដែលកាន់តែធំធេង នៅក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរុងរឿង; ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែរួមដំណើរ ផ្តល់នូវការគាំទ្រ និងការជួយឧបត្ថម្ភយ៉ាងធំធេង និងមានប្រសិទ្ធភាពចំពោះកម្ពុជា។

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ទទួលជួបប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកស្រី Khuon Sudary។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ទទួលជួបប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកស្រី Khuon Sudary។

លោកស្រីប្រធានរដ្ឋសភា Khuon Sudary បានអះអាងថា កម្ពុជាចាត់ទុកយ៉ាងសំខាន់នូវការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម; ចាត់ទុកជោគជ័យរបស់វៀតណាម ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ; គូសបញ្ជាក់ថា ប្រពៃណីសាមគ្គីភាពវៀតណាម - កម្ពុជា គឺជាការរួមផ្សំនៃស្មារតីភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ដែលត្រូវបានលត់ដំក្នុងគ្រាលំបាក និងកាន់តែរឹងមាំឆ្លងកាត់គ្រប់ការសាកល្បង ទោះបីជាស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរគឺមិនផ្លាស់ប្តូរឡើយ; ការថែរក្សា និងពង្រីកប្រពៃណីមិត្តភាពរវាងប្រទេសទាំងពីរ គឺជាការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ គឺជាការប្តេជ្ញាចិត្តចំពោះអនាគត និងចាំបាច់ត្រូវបន្តវេនជូនជំនាន់ក្រោយនៃប្រទេសទាំងពីរ ឱ្យមានការយល់ដឹងត្រឹមត្រូវ បន្តវេន និងដើរតាមជំហានបន្ត។

លោកស្រីប្រធានរដ្ឋសភា Khuon Sudary បានចែករំលែកថា រដ្ឋសភាកម្ពុជាកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម ក្នុងការអនុវត្តយ៉ាងសកម្មនូវបណ្តាការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងថ្នាក់ខ្ពស់នៃប្រទេសទាំងពីរ; គូសបញ្ជាក់ថា ស្មារតី និងលទ្ធផលនៃជំនួបថ្នាក់ខ្ពស់រវាងការិយាល័យនយោបាយនៃគណបក្សកុំមុយនីស្តវៀតណាម ជាមួយគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា CPP (ខែកុម្ភៈ ឆ្នាំ ២០២៦) គឺជាទ្រនិចបង្ហាញផ្លូវ សម្រាប់ទំនាក់ទំនងស្និទ្ធស្នាលរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ជាពិសេស ប្រទេសទាំងពីរនឹងរួមគ្នាពង្រឹងការភ្ជាប់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ថែរក្សា និងពូនជ្រុំឱ្យទំនាក់ទំនងវៀតណាម - កម្ពុជា អភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងស្ថិតស្ថេរជាអមតៈ។

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង ក្នុងការទទួលស្វាគមន៍លោកស្រីប្រធានរដ្ឋសភា Khuon Sudary មកបំពេញទស្សនកិច្ចនៅវៀតណាម; អបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់គណបក្ស CPP ដែលដឹកនាំដោយលោកប្រធាន ហ៊ុន សែន ព្រមទាំងការគ្រប់គ្រងរបស់រដ្ឋសភា និងរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានអះអាងថា វៀតណាមតែងតែគាំទ្រកម្ពុជាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ស្ថិរភាព និងសិរីសួស្តី; គូសបញ្ជាក់ថា ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ វៀតណាម - កម្ពុជា គឺជាទ្រព្យសម្បត្តិរួមដ៏កាត់ថ្លៃមិនបាន ចាំបាច់ត្រូវបន្តលើកកម្ពស់កម្រិតទំនាក់ទំនងតាមច្រកបក្ស រដ្ឋសភា និងរដ្ឋាភិបាល ដើម្បីតម្រង់ទិសជូនបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីរួមគ្នាអភិវឌ្ឍន៍។

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានសម្តែងនូវក្តីរីករាយ ចំពោះជំហានអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងទូលំទូលាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនងរវាងគណបក្សកុំមុយនីស្តវៀតណាម និងគណបក្ស CPP ជាមួយនឹងទំនុកចិត្តនយោបាយជាគ្រឹះស្ថាន។ ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបភាក្សាការងាររវាងលោកស្រីប្រធានរដ្ឋសភា Khuon Sudary ជាមួយប្រធានរដ្ឋសភាលោក Tran Thanh Man អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានស្នើឱ្យរដ្ឋសភានៃប្រទេសទាំងពីរ ជំរុញយ៉ាងសកម្មនូវបណ្តាកម្មវិធី និងគម្រោងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្របសម្រួលស្រាវជ្រាវ និងចេញផ្សាយនូវបណ្តានយោបាយ បង្កលក្ខណៈងាយស្រួល ឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពជាក់ស្តែង និងមានប្រសិទ្ធភាព។

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានអះអាងថា វៀតណាមតែងតែគាំទ្រកម្ពុជាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ស្ថិរភាព និងសិរីសួស្តី។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានអះអាងថា វៀតណាមតែងតែគាំទ្រកម្ពុជាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ស្ថិរភាព និងសិរីសួស្តី។

ភាគីទាំងពីរបានគូសបញ្ជាក់ពីអត្ថន័យយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងរវាងបក្សទាំងបី ប្រទេសទាំងបី វៀតណាម - កម្ពុជា - ឡាវ ក្នុងស្ថានការណ៍ថ្មី ជាពិសេសគឺទំនុកចិត្តនយោបាយ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យការពារជាតិ - សន្តិសុខ ការភ្ជាប់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងការយល់ដឹង ជិតស្និទ្ធរវាងប្រជាជន; ព្រមទាំងតម្កើងតម្លៃតួនាទីរបស់បក្ស ក្នុងការតម្រង់ទិសយុទ្ធសាស្ត្រសម្រាប់សរុបរួមនៃទំនាក់ទំនងទ្វេភាគី និងត្រីភាគី ការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ជូនរដ្ឋាភិបាល បណ្តាក្រសួង ស្ថាប័ន ក្នុងការជាក់ស្តែងនិយមនូវបណ្តាលទ្ធផលទទួលបាន; ពង្រីកប្រសិទ្ធភាពនៃបណ្តាយន្តការកិច្ចសហប្រតិបត្តិការ ជាពិសេសគឺយន្តការនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងបី ប្រធានរដ្ឋសភាទាំងបី រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី រដ្ឋមន្ត្រីក្រសួងនគរបាល/មហាផ្ទៃទាំងបី និងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងបី។

ភាគីទាំងពីរបានផ្លាស់ប្តូរ និងចែករំលែកទស្សនៈអំពីបណ្តាបញ្ហាអន្តរជាតិ និងតំបន់ដែលជាការយកចិត្តទុកដាក់ដូចគ្នា; ឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅឯបណ្តាវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសគឺនៅក្នុងអង្គការអាស៊ាន និងអនុតំបន់មេគង្គ។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានគូសបញ្ជាក់ពីតួនាទីរបស់អាស៊ាន និងសារៈសំខាន់នៃបរិយាកាសសន្តិភាព ស្ថិរភាព ចំពោះគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់ និងលើពិភពលោក; អះអាងថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងចូលរួមយ៉ាងសកម្មក្នុងបណ្តាកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង និងតួនាទីមជ្ឈមណ្ឌលរបស់អាស៊ាន។

នាឱកាសនេះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានផ្ញើពាក្យសួរសុខទុក្ខ និងជជូនពរសុខភាពចំពោះបណ្តាមេដឹកនាំថ្នាក់ខ្ពស់នៃប្រទេសកម្ពុជា៕

ខេត្ត Gia Lai ធ្វើឱ្យជាក់ស្តែងនូវបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយបណ្តាខេត្តភាគខាងត្បូងឡាវ និងភាគភូមិភាគឥសានកម្ពុជា ខេត្ត Gia Lai ធ្វើឱ្យជាក់ស្តែងនូវបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយបណ្តាខេត្តភាគខាងត្បូងឡាវ និងភាគភូមិភាគឥសានកម្ពុជា
យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ទើបតែបានដាក់ចេញនូវបណ្តាផែនការដាក់ពង្រាយកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយខេត្តចំនួន ៤ ភាគខាងត្បូងឡាវ និងខេត្តចំនួន ៣ ភាគភូមិភាគឥសានកម្ពុជា សំដៅធ្វើឱ្យជាក់ស្តែងនូវបណ្តាកំណត់ហេតុនៃការយោគយល់គ្នាសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០។ នេះគឺជាជំហានដើរដ៏សំខាន់ រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព ជម្រុញការផ្សារភ្ជាប់ការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបណ្តាមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា។
ដំណើរស្វែងរកមិត្តរួមប្រយុទ្ធក្នុងចំណោមព្រៃព្រឹក្សានៃប្រទេសកម្ពុជា ដំណើរស្វែងរកមិត្តរួមប្រយុទ្ធក្នុងចំណោមព្រៃព្រឹក្សានៃប្រទេសកម្ពុជា
យុគសម័យ - ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្រុម K72 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥៧ រូប នៅប្រទេសកម្ពុជា។ នៅពីក្រោយបណ្តាតួលេខទាំងនោះ គឺជាដំណើរពោរពេញដោយភាពលំបាកវេទនារបស់បណ្តាយុទ្ធជនដែលបំពេញភារកិច្ចសម្តែងការដឹងគុណ ខណៈពេលដែលស្លាកស្នាមសង្គ្រាមកាន់តែរំសាយទៅៗតាមពេលវេលា។

សុវណ្ណ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ទទួលជួបប្រធានរដ្ឋសភាកម្ពុជា
"កែវពង្រីកការទូត" រឹតចំណងមិត្តភាពវៀតណាម - ថៃ
ការទូតអ្នកមានទេពកោសល្យ៖ ចាប់ពីបទពិសោធន៍អន្តរជាតិរហូតដល់ប្រធានបទរបស់វៀតណាម
វិទ្យាស្ថានការទូត៖ បង្កើតប្រភពចំណេះដឹង បណ្តុះបណ្តាលធនធានមនុស្ស
ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania៖ មានមោទនភាពជាបណ្តាយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន