Trending now
៥៧ឆ្នាំនៃទំនាក់ទំនងវៀតណាម-កម្ពុជា៖

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជារំលេចទំនាក់ទំនងល្អប្រសើររវាងប្រទេសជិតខាងទាំងពីរ

09:33 | 24/06/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៥៧ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤) នាប៉ុន្មានថ្ងៃថ្មីៗនេះ បណ្ដាទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានចុះផ្សាយអត្ថបទ និងរូបភាពជាច្រើនដោយរំលេចទំនាក់ទំនងល្អប្រសើរ រឹងមាំយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ។

ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព
ប្រព័ន្ធផ្សព្វផ្សាយកម្ពុជារំលេចទំនាក់ទំនងល្អប្រសើររវាងប្រទេសជិតខាងទាំងពីរ
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា "ខួបអនុស្សាវរីយ៍លើកទី ៥៧ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម៖ កម្រិតកំពូលថ្មីក្នុងទំនាក់ទំនងនយោបាយកម្ពុជា-វៀតណាម" (រូបថតអេក្រង់)។

ក្នុងអត្ថបទមួយមានចំណងជើងថា “កម្ពុជា-វៀតណាម ៥៧ ឆ្នាំមានភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីយូរអង្វែង” កាសែត កម្ពុជាថ្មីប្រចាំថ្ងៃ បានធ្វើអត្ថាធិប្បាយថា ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកនេះ ទោះបីជាឆ្លងកាត់ការឡើងចុះជាច្រើនក្នុងប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែទំនាក់ទំនងវៀតណាម-កម្ពុជានៅតែអភិវឌ្ឍន៍ដោយឥតឈប់ឈរ ដោយជំនះពុះពារលើបញ្ហាប្រឈមជាច្រើន រីកចម្រើនកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ក្លាយជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ និងប្រទេសទាំងពីរ។

នៅក្នុងអត្ថបទមួយលើប្រធានបទដូចគ្នា កាសែតកោះសន្តិភាព ដែលជាកាសែតមានអាយុកាលចាស់ជាងគេនៅកម្ពុជា បានធ្វើអត្ថាធិប្បាយថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសជិតខាងទាំងពីរនាពេលកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការធានាស្ថិរភាពសន្តិសុខ នៅក្នុងប្រទេសនីមួយៗ។

អាស្រ័យហេតុនោះ បន្តជំរុញ និងពង្រឹងទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង” រវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ រួមចំណែកលើកកំពស់ឋានៈនិងកិត្យានុភាពរបស់បក្សនិងរដ្ឋនៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ក្នុងឱកាសនេះ ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP បានចុះផ្សាយអត្ថបទ "ខួបអនុស្សាវរីយ៍លើកទី ៥៧ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម៖ កម្រិតកំពូលថ្មីនៃទំនាក់ទំនងនយោបាយកម្ពុជា-វៀតណាម" ដែលក្នុងនោះវាយតម្លៃយ៉ាងទូលំទូលាយអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរលង់មករវាងប្រទេសជិតខាងទាំងពីរក្នុងប្រវត្តិសាស្ត្រ ព្រមទាំងឧទ្ទេសនាមនិងធ្វើបច្ចុប្បន្នភាពសមិទ្ធិផលថ្មីៗក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យជាក់លាក់នីមួយៗ ជាពិសេសក្នុងវិស័យនយោបាយ។ AKP ជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តប្រកៀកស្មាគ្នាកាន់តែជិតស្និទ្ធ ឆ្ពោះទៅរកចក្ខុវិស័យនាំកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ក៏ដូចជាចក្ខុវិស័យនាំប្រទេសវៀតណាមក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៤៥ផងដែរ៕

គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍

យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ២១ ខែតុលា ពីរដ្ឋសភាកម្ពុជា គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ នេះជាការពិនិត្យរួមលើកដំបូងរវាងរដ្ឋសភានៃប្រទេសទាំងបី។

វៀតណាម ឡាវ និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទសេដ្ឋកិច្ចឌីជីថល វៀតណាម ឡាវ និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទសេដ្ឋកិច្ចឌីជីថល

នាថ្ងៃទី២០ ខែកញ្ញា នៅទីក្រុងហូជីមិញ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) បានសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសង្គមជាតិឡាវ (LASES) និងរាជបណ្ឌិត្យសភាកម្ពុជា (RAC) រៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល”។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា