Trending now

ការ​បោះឆ្នោតនៅ​កម្ពុជា៖ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បង្ហើបពីសមាសភា​ពថ្នាក់ដឹកនាំ​រដ្ឋសភានីតិកាលថ្មី

09:14 | 11/08/2023

នាយប់ថ្ងៃទី ៩ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា លោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាបច្ចុប្បន្ន នឹងកាន់តំណែងជាប្រធានរដ្ឋសភាកម្ពុជានីតិកាលទី ៧ ដែលគ្រោងនឹងបើកកិច្ចប្រជុំលើកដំបូងនៅថ្ងៃទី២១ ខែសីហានេះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់សារ​ជាថ្មីអំ​ពី​ការប្តេជ្ញា​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​វៀតណាម​ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់សារ​ជាថ្មីអំ​ពី​ការប្តេជ្ញា​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​វៀតណាម​
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ​ពលរដ្ឋទៅចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ​ពលរដ្ឋទៅចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ រូបថត៖ Kyodo/TTXVN
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ រូបថត៖ Kyodo/TTXVN

ក្នុងសារសំឡេងតាមបណ្តាញ Telegram នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមាសភាពថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានីតិកាលទី ៧ រួមមានលោកស្រី ឃួន សុដារី កាន់តំណែងជាប្រធានរដ្ឋសភា លោក ជាម យៀប បន្តជាអនុប្រធានទី១ ខណៈដែលលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងកាន់តំណែងជាអនុប្រធានទី២។ ក្នុងសារសំឡេងនោះ សម្តេច តេជោ ហ៊ុន សែន បានឲ្យដឹងថា ផែនការសមាសភាពនេះត្រូវបានសម្រេចតាំងពីចុងឆ្នាំ២០២១មកហើយ និងការឧទ្ទេសនាមលោកស្រី ឃួន សុដារី ឲ្យកាន់តំណែងជាប្រធានរដ្ឋសភានីតិកាលទី ៧ គឺដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រី។

យោងតាមកាលវិភាគ រដ្ឋសភាកម្ពុជានីតិកាលទី ៧ នឹងបើកកិច្ចប្រជុំលើកដំបូង និងសម័យប្រជុំលើកទី ១ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២១ និង ២២ ខែសីហាខាងមុខ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់