Trending now

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់សារ​ជាថ្មីអំ​ពី​ការប្តេជ្ញា​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​វៀតណាម​

09:47 | 04/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណចំពោះលោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលបានផ្ញើសារជូនពរ និងអបអរសាទរជូនសម្ដេចនៅក្នុងឱកាសទទួលបានជ័យជំនះលើការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម
សមាគមមិត្តភាពវៀតណាម-កម្ពុជានៅខេត្ត Phu Tho ៖ ពង្រីកការផ្លាស់ប្តូរ និងទំនាក់ទំនងជាមួយខេត្ត-ក្រុងមួយចំនួនរបស់កម្ពុជា សមាគមមិត្តភាពវៀតណាម-កម្ពុជានៅខេត្ត Phu Tho ៖ ពង្រីកការផ្លាស់ប្តូរ និងទំនាក់ទំនងជាមួយខេត្ត-ក្រុងមួយចំនួនរបស់កម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម​ (រូបថត៖ vnanet.vn)
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម​ (រូបថត៖ vnanet.vn)

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ "តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះស្ម័គ្រចំពោះសារអបអរសាទរយ៉ាងកក់ក្ដៅរបស់ឯកឧត្តមសម្រាប់ក្នុងឱកាសជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតសាកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣"។

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយយ៉ាងខ្លាំងដែលទំនាក់ទំនងដ៏ស្និទ្ធស្នាល និងយូរអង្វែង ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើងត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនៅគ្រប់វិស័យ និងគ្រប់កម្រិត ក្រោមស្មារតី "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមសម្រាប់ការគាំទ្រឥតងាករេចំពោះការអភិវឌ្ឍ​ជាតិ​របស់កម្ពុជា និងសូមបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាដ៏មុះមុតរបស់កម្ពុជាក្នុងការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សនិងបក្ស រដ្ឋាភិបាលនិងរដ្ឋាភិបាល ប្រជាជននិងប្រជាជនរបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិយើងទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Nguyen Phu Trong អគ្គលេខាបក្ស ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់យើងឱ្យឈានដល់កម្រិតថ្មីមួយទៀត​៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស