នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងយ៉ាងសកម្ម ដើម្បីការពារខ្លួនឯង ការពារក្រុមគ្រួសារ និងសហគមន៍ ប្រឆាំងជំងឺរាតត្បាត។
![]() |
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២១។ |
ករណីជំងឺកូវីដ-១៩ បានលេចចេញជាថ្មីក្នុងប្រទេសកម្ពុជា បន្ទាប់ពីរយៈពេល៥១ថ្ងៃជាប់ៗគ្នា ដោយមិនមានករណីវិជ្ជមានណាមួយត្រូវបានកត់ត្រាឡើយ គិតត្រឹមយប់ថ្ងៃទី២៨ ខែមិថុនា។
គេហទំព័រ Freshnews បានដកស្រង់សារជាសំឡេង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្សាយនៅយប់ថ្ងៃទី២៨ ខែមិថុនា ដោយបញ្ជាក់ពីការលេចចេញនូវករណីជំងឺកូវីដ-១៩ ឡើងវិញ, ជាមួយគ្នានេះ យើងសូមអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បន្តអនុវត្តវិធានការវេជ្ជសាស្ត្រ និងចាក់វ៉ាក់សាំងជាបន្ទាន់ ក្នុងករណីដែលពួកគេមិនបានទទួលថ្នាំបង្ការឱ្យបានគ្រប់គ្រាន់តាមការកំណត់។
យោងតាមសារខាងលើ លោក ហ៊ុន សែន មានប្រសាសន៍ថា ការរកឃើញករណីកូវីដ-១៩ ថ្មីឡើងវិញនៅក្នុងសហគមន៍ដោយក្រសួងសុខាភិបាលកម្ពុជា តាមរយៈការធ្វើតេស្ត PCR មួយចំនួន ក៏ដូចជាករណីធ្វើតេស្ត PCR សម្រាប់ប្រជាពលរដ្ឋធ្វើបែបបទអន្តោប្រវេសន៍។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៤១ មានប្រវែងជាង ៩៥គីឡូម៉ែត្រនៅខេត្ត កំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៥ហើយ ប៉ុន្តែពលរដ្ឋខ្មែរចំនួន ៤លាននាក់ទៀតមិនទាន់ទៅទទួលការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដូសទី៣ឡើយ។ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងយ៉ាងសកម្ម ដើម្បីការពារខ្លួនឯង ការពារក្រុមគ្រួសារ និងសហគមន៍ ប្រឆាំងជំងឺរាតត្បាត។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានស្នើដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ តាមដានបញ្ហានេះឲ្យបានដិតដល់ ដើម្បីបញ្ចៀសហានិភ័យនៃការរីករាលដាលធ្ងន់ធ្ងរនាពេលខាងមុខ។
យោងតាមការស្ថិតិរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី ២៥ ខែធ្នូ អត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារអាយុពី ៣-៥ ឆ្នាំ សម្រេចបាន ៧៩,៦៣% ហើយកុមារទាំងអស់ដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ សម្រេចបានជាង ១០០% ៕
មតិពីមិត្តអ្នកអាន