នារសៀលថ្ងៃទី១៧ ខែធ្នូ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញដឹកនាំដោយលោក Nguyen Van Nen សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
![]() |
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួបលោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ |
នារសៀលថ្ងៃទី ១៧ ខែធ្នូ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ ដឹកនាំដោយសមមិត្ត Nguyen Van Nen សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានចូលជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Nguyen Van Nen មកកាន់ប្រទេសកម្ពុជា ក្នុងឋានៈជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សា និងជំនួបរវាងលោក Nguyen Van Nen និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជំនួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានី ភ្នំពេញ។
បើតាមសម្តេចតេជោ ហ៊ុន សែន ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងទំនុកចិត្តនយោបាយរវាងគណបក្សទាំងពីរ និងរដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនិយាយរួម និងរវាងទីក្រុងហូជីមិញ និងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជានិយាយដោយឡែក។ ទន្ទឹមនឹងនោះ រួមចំណែកលើកកម្ពស់ ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង” រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។
ប្រទេសកម្ពុជាមានទ្រព្យសម្បត្តិ សក្ដានុពល មុខតំណែង កិត្យានុភាព និងសមិទ្ធផលដ៏អស្ចារ្យដែលខ្លួនមានសព្វថ្ងៃ ក្រោមរជ្ជកាលព្រះមហាក្សត្រ ការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស និងប្រជាជនកម្ពុជា បានអនុវត្តយុទ្ធសាស្រ្ត ផែនការ និងវេទិកានានាយ៉ាងឆាប់រហ័ស ជាពិសេសជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការយកឈ្នះលើបញ្ហាប្រឈម និងបង្កើតសមិទ្ធិផលដ៏អស្ចារ្យ។ ជាពិសេស កម្ពុជាក៏បានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស ស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ និងបានឡើងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២ ដោយជោគជ័យ ដោយបានលើកកំពស់ជំហរកម្ពុជាជានិច្ចនៅលើឆាកអន្តរជាតិ។
ដោយក្តីសប្បាយរីករាយដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដ៏ស្រស់ស្អាត លោក Nguyen Van Nen អបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រទេស និងប្រជាជនកម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងមក។ ជាពិសេស កម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស ហើយស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញផង និងបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ដោយជោគជ័យផង ធ្វើឲ្យកិត្យានុភាពរបស់ប្រទេសកម្ពុជាត្រូវបានលើកកំពស់ដោយឥតឈប់ឈរលើឆាកអន្តរជាតិ៕
មតិពីមិត្តអ្នកអាន