Trending now

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang ជួបជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងរដ្ឋមន្ត្រីការពារជាតិចិន

09:57 | 23/11/2022

នាល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានមក ដល់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជា តិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ADMM Retreat) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ (ADMM+) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក និង អាស៊ាន-ឥណ្ឌា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។

Phan Thiet - ទិសដៅគួរឱ្យចាប់អារម្មណ៍ដើម្បីធ្វើការងារ និងសំរាកលំហែកាយ Phan Thiet - ទិសដៅគួរឱ្យចាប់អារម្មណ៍ដើម្បីធ្វើការងារ និងសំរាកលំហែកាយ
សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Vo Van Thuong ទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Vo Van Thuong ទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang និងរដ្ឋមន្ត្រីក្រសួង ការពារជាតិចិន លោក Wei Fenghe។ (រូបថត៖ VOV)
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang និងរដ្ឋមន្ត្រីក្រសួង ការពារជាតិចិន លោក Wei Fenghe។

បន្ទាប់ពីមកដល់ខេត្តសៀមរាប លោករដ្ឋមន្ត្រី Phan Van Giang បានជួបជាមួយ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិកម្ពុជា។ នៅទីនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពស្នើឲ្យ ក្រសួងការពារជាតិនៃ ប្រទេសទាំងពីរយកចិត្តទុកដាក់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសមត្ថ កិច្ចនៃភាគីទាំងពីរ ដើម្បីរៀបចំសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រកបដោយជោគជ័យ តាមនោះ រួមចំណែកយ៉ាងជាក់ស្តែងដល់ជោគជ័យរួមនៃ "ឆ្នាំ មិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២" ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ; សក្តិសមជាសសរស្តម្ភសំខាន់ក្នុង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

បន្ទាប់នោះ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe រដ្ឋមន្ត្រីទាំងពីរបានឯកភាពលើការបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; អនុវត្តន៍យន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិ ការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព។ ចំពោះបញ្ហាទាក់ទិននឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពគ្នាថា ការដោះស្រាយត្រូវចាប់ផ្ដើមពី កម្រិតយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ដោយសន្តិវិធី និងឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ។ លោករដ្ឋមន្ត្រី Phan Van Giang បានបញ្ជាក់ថា ទស្សនៈ ដ៏ឥតងាករេរបស់វៀតណាមនោះគឺដោះស្រាយការខ្វែងគំនិតគ្នា ដោយសន្តិវិធី ក្នុង ស្មារតីគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដោះស្រាយ បញ្ហានៅសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS); អនុវត្តន៍យ៉ាង ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិរបស់ ភាគីនានានៅ សមុទ្រខាងកើត (COC) ឲ្យាមានប្រសិទ្ធភាព ជាក់ស្ដែង ស្របតាម ច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី