Trending now

សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Vo Van Thuong ទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

08:54 | 11/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៩ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស បានទទួលជួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមអញ្ជើញទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមអញ្ជើញទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
អបអរសាទរខួបលើកទី ១១០ ឆ្នាំ របស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong អបអរសាទរខួបលើកទី ១១០ ឆ្នាំ របស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong
សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Vo Van Thuong ទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Vo Van Thuong ទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោក Vo Van Thuong ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា បក្ស និងប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំនះការលំបាកជាច្រើន និងទទួលបានសមិទ្ធផលជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម រំដោះប្រទេសជាតិក្នុងទសវត្សរ៍ឆ្នាំ ១៩៧០-១៩៨០ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្នុងដំណាក់កាលថ្មី។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូនលទ្ធផលនៃការធ្វើដំណើរទស្សនកិច្ចរបស់លោក ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រទេសទាំងពីរ ជាពិសេសរវាងនាយទាហានវ័យក្មេង និងយុវជននៃប្រទេសទាំងពីរ ហើយថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះវៀតណាម ដែលបានជួយគាំទ្រកម្ពុជាក្នុងការបំពេញយ៉ាងល្អតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងក្នុងវេទិកាអន្តរជាតិ និងតំបន់។

លោក Vo Van Thuong បានអបអរសាទរកម្ពុជាចំពោះសមិទ្ធិផលរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការរៀបចំដ៏ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ និងជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញពីទំនុកចិត្តរបស់ប្រជាជនកម្ពុជា អបអរសាទរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សបោះឆ្នោតជ្រើសរើសជាឯកច្ឆ័ន្ទជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត

លោក Vo Van Thuong អះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមគោរព និងដឹងគុណចំពោះការជួយគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Vo Van Thuong បានសម្តែងនូវគោលបំណងថា ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការសមស្របរវាងនាយទាហានវ័យក្មេង និងយុវជននៃប្រទេសទាំងពីរ។ វៀតណាមតែងតែត្រៀមខ្លួនជាស្រេចគាំទ្រកម្ពុជាអនុវត្តដោយជោគជ័យកិច្ចការក្នុងស្រុក និងកិច្ចការបរទេស ហើយបានសម្តែងនូវការ​ជឿរជាក់​ថា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ប្រទេស​កម្ពុជា​នឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងធំធេងជាច្រើន កសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី