Trending now

ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមអញ្ជើញទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

22:10 | 08/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៨ ខែសីហា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា និងពិធីចុះហត នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា និងពិធីចុះហត
វៀតណាម និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើច្បាប់យោធា ការពារជាតិ វៀតណាម និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើច្បាប់យោធា ការពារជាតិ
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជួបពិភាក្សាការងារជាមួយលោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជួបពិភាក្សាការងារជាមួយលោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ក្នុងជំនួបនេះ តាងនាមអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្វាគមន៍លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយនិងអបអរសាទរប្រទេសកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រកបដោយជោគជ័យ។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍ​ដោយឥតឈប់ឈរនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ នាពេលកន្លងមក ប្រទេសទាំងពីរបានសហការរៀបចំសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២” ដូចជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កម្ពុជារបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងដំណើរទស្សនកិច្ចមក​កាន់​វៀតណាម និងអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា របស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានប្រារព្ធឡើងដោយស្របនឹងទំហំ និងអត្ថន័យនៃព្រឹត្តិការណ៍នេះ ដែលមានអត្ថន័យផ្សព្វផ្សាយឃោសនា ជាពិសេសចំពោះយុវជននៃប្រទេសទាំងពីរអំពីទំនាក់ទំនងពិសេស និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរតាមរយៈសម័យកាលប្រវត្តិសាស្ត្រទាំងឡាយ។

ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោកឧត្តមសេនីយ៍ទោ Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃ​កងទ័ពប្រជាជនវៀតណាម និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានកត់សម្គាល់នូវការសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់កងទ័ពនៃប្រទេសទាំងពីរក្នុងការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ ២០២២ និងខ្លឹមសារផ្លាស់ប្តូ និងឯកភាពរវាងប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងខែមីនា កន្លងមក។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអបអរសាទរកងយោធពលខេមរភូមិន្ទដែលបានរៀបចំកិច្ចប្រជុំយោធាការពារជាតិទាំងឡាយក្នុងឆ្នាំប្រធានអាស៊ាន ឆ្នាំ២០២២ ប្រកបដោយជោគជ័យ។ វៀតណាមតែងតែគាំទ្រកម្ពុជាទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ចំណែកខ្លួនវិញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលតែងតែគាំទ្រ និងសម្របសម្រួលរៀបចំពិធីរំលឹកខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយជោគជ័យ តាយរយៈនោះបានរួមចំណែកក្នុងការអប់រំប្រជាជននៃប្រទេសទាំងពីរ និងវាយកម្ទេចនូវឧបាយកលបំភ្លៃការពិតរបស់ពួកអរិភាព។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលតែងប្រកៀកស្មាគ្នាដើម្បីអភិវឌ្ឍរួមគ្នា ដែលក្នុងនោះ កម្លាំងកងទ័ពនៃប្រទេសទាំងពីរ បាន និងកំពុងសហប្រតិបត្តិការគ្នាដើម្បីការពារសន្តិសុខព្រំដែន និងជួយប្រជាជននៅព្រំដែនអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហាញការជឿជាក់ថា ទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត រួមចំណែកដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យ​កាន់តែរឹងមាំ និងស្ថិតស្ថិរយូរអង្វែង។ ទន្ទឹមនឹងនោះ លោកបានស្នើថា នាពេលខាងមុខ ប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានផ្តាំផ្ញើការសួរសុខទុក្ខតាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនចំពោះលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ហើយ​និងអញ្ជើញលោក​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចូលរួមពិព័រណ៌ការពារជាតិអន្តរជាតិ ដែលរៀបចំដោយប្រទេសវៀតណាម នៅចុងឆ្នាំ២០២២៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី