យុគសម័យ - ថ្មីៗនេះ ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញរបស់អង់គ្លេស Wanderlust បានចុះផ្សាយនិងប្រកាសបញ្ជីកន្លែងគួរឱ្យចាប់អារម្មណ៍បំផុតចំនួន ១០០ សម្រាប់ធ្វើការងារ និងសំរាកលំហែកាយ ក្នុងនោះមាន Phan Thiet ខេត្ត Binh Thuan ប្រទេសវៀតណាម។
![]() |
![]() |
ទស្សនាវដ្តី Wanderlust បានសន្និដ្ឋានថា “ប្រសិនបើអ្នកទេសចរស្វែងរកកន្លែងថ្មីសម្រាប់សម្រាកលំហែកាយ បន្ទាប់ពីមួយឆ្នាំ ធ្វើការដ៏នឿយហត់ Phan Thiet គឺជាកន្លែងដ៏ទាក់ទាញ ហើយភ្ញៀវទេសចរនឹងភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់ស្អាតរបស់វា”។
ជាពិសេស Allezboo Beach Resort & Spa, Phan Thiet ខេត្ត Binh Thuan បានជាប់ក្នុងបញ្ជីគោលដៅកំពូល ៨៣ ក្នុងចំណោម គោលដៅចំនួន ១០០ឋដែលគួរឱ្យចាប់អារម្មណ៍ និងល្អបំផុត។
នៅទីនេះ ភ្ញៀវទេសចរនឹងបានឃើញឆ្នេរដ៏ធំល្វឹងល្វើយ ហើយក៏អាចដេកនៅលើខ្សាច់ ដើម្បីរង់ចាំថ្ងៃរះ និងថ្ងៃលិចផងដែរ។
![]() |
ភ្ញៀវទេសចរគយគន់មហាសមុទ្រដ៏ធំល្វឹងល្វើយដេកនៅលើឆ្នេរសមុទ្រនិងរង់ចាំថ្ងៃរះ និងថ្ងៃលិចដ៏ចាប់ចិត្ត។ រូបថត៖ អ៊ីនធឺណិត។ |
មណ្ឌលលំហែកាយនេះមានទីតាំងនៅលើឆ្នេរដ៏ធំមួយ ដែលភ្ញៀវក៏អាចរៀនធ្វើម្ហូប លេងបាល់ទះ។ ទស្សនាវដ្តី Wanderlust វាយតម្លៃថា “ឆ្នេរវៀតណាមស្រស់ស្អាតពិសេសនិងប្លែកៗ”។ ឆ្នេរនៅទីនេះមានទឹកពណ៌ខៀវខ្ចី ខ្សាច់ពណ៌ស និងម្លប់ឈើបៃតង ដែលបានបង្កើតជាទេសភាពដ៏ស្រស់បំព្រង។
![]() |
ភ្នំខ្សាច់ដែលភ្ញៀវទេសចរអាចជិះស្គីលើខ្សាច់និងថតរូប។ ។ រូបថត៖ អ៊ីនធឺណិត។ |
ទស្សនាវដ្ដីនេះក៏បានសន្និដ្ឋានថា កន្លែងនេះមានតម្លៃសមរម្យ ប្រណិត និងមានគុណភាពសេវាកម្មកំពូល បង្កើតភាពឯកជន និងផាសុកភាពសម្រាប់អ្នកទស្សនា។ នៅពេលព្រឹក ភ្ញៀវអាចជ្រើសរើសអាហារប៊ូហ្វេ ពិសាទឹកផ្លែស្រកានាគមួយកែវជាមួយបង្អែមត្រូពិចជាច្រើនប្រភេទ។
ក្រៅពីនេះ មុខម្ហូបដូចជា អយស្ទ័រក្នុងស្រុក កាំប្រមាសមុទ្រធ្វើឲ្យភ្ញៀវទេសចរណ៍ចូលចិត្តនិងរីករាយនៅពេលទទួលទានម្ហូបក្នុងស្រុក។
លើសពីនេះ ភ្ញៀវទេសចរអាចស្វែងយល់ និងទទួលបទពិសោធន៍នៅកន្លែងជាច្រើនដូចជា សួនចម្លាក់ Forgotten Land ប៉មចាម Poshanu ដែលជាប្រាសាទដ៏ពិសិដ្ឋដ៏ល្បីល្បាញ។
![]() |
ភូមិនេសាទមួយនៃខេត្ត Binh Thuan។ រូបថត៖ អ៊ីនធឺណិត។ |
ក្រៅពីនេះ Suoi Tien - ចរន្តទឹកទន់ហ៊ុំព័ទ្ធដោយផ្ទាំងថ្មក្រហម។ ចន្លោះរវាងផ្ទាំថ្មបង្កើតប្រហោងតូចដែលបានគេចាត់ទុកថា ជាផ្ទះទីស្នាក់នៅរបស់អាទិទេព។
![]() |
Suoi Tien ដែលជាចរន្តទឹកក្រហមទន់ៗត្រូវបានបង្កើតឡើងដោយផ្ទាំងថ្មជុំវិញវា។ រូបថត៖ អ៊ីនធឺណិត។ |

មតិពីមិត្តអ្នកអាន