Trending now

គោលដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍ទាំងពីរនៅ Phan Rang – Thap Cham

14:33 | 09/11/2020 (ហេង វុធ្ធី)

ប្រសិនបើលោកអ្នកមានបំណងចង់ទស្សនាឆ្នេរខ្សាច់រហោស្ថានជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាតគឺមិនអាចរំលង Phan Rang – Thap Cham បានឡើយ។

គោលដៅមកដល់ដំបូងគឺឈូងសមុទ្រ Vinh Hy។ ដោយស្ថិតនៅចំងាយពីកណ្តាលទីក្រុង Phan Rang ប្រមាណ ២០ គីឡូម៉ែត្រនោះ លោកអ្នកអាចធ្វើដំណើរមកទីនេះតាមម៉ូតូ ឬឡានក៏បានដែរ។


ពី Vinh Hy លោកអ្នកអាចធ្វើដំណើរប្រមាណ ៥ គីឡូម៉ែត្រទៀតទើងបានមកដល់ Hang Rai ។ សម្រាប់មនុស្សដែលចូលចិត្តទេសភាពធម្មជាតិដ៏អស្ចារ្យ គឺមិនអាចរំលងកន្លែងនេះបានឡើយ។

ក្រុមអ្នកថតរូបបានចាត់ទុកថា នេះគឺ“ បេះដូងរបស់សមុទ្រ”។ ទេសភាពនៅទីនេះពិតជាស្រស់ស្អាតណាស់។

ទិដ្ឋភាពឈូងសមុទ្រ Vinh Hy


ប្រសិនបើលោកអ្នកបានមកដល់ Phan Rang – Thap Cham គឺលោកអ្នកគួរតែទៅទស្សនាប្រាសាទ Poklong Garai។ ដោយមានទីតាំងនៅលើកំពូលភ្នំ Trau ហើយមានចម្ងាយ ៧ គីឡូម៉ែត្រតាមទិសខាងលិច ព្រះមហាក្សត្រ Che Man បានសាងសង់ប្រសាទនេះ នៅសតវត្សរ៍ទី ១៣ដើម្បីគោរពបូជាស្តេច Poklong Garai របស់ជនជាតិចាម។


ប្រាសាទ Poklong Garai មានប្រាសាទតូចៗចំនួន ៣ ដេលមាន ដំបូលរាងដូចទូក។

បច្ចុប្បន្ន ប្រាសាទទាំងនេះនៅតែរក្សាបានសំណង់ស្ថាបត្យកម្មផង និងពិធីគោរពបូជារបស់ជនជាតិចាមដដែល។

បរិវេណប្រាសាទត្រូវបានព័ទ្ធជុំវិញដោយជញ្ជាំងដែលបែរមុខទៅទឹកខាងកើត និងត្បូង។ នេះគឺជាសំណង់ដែលមានតម្លៃសិល្បៈស្ថាបត្យកម្មសំណង់ និងចម្លាក់។

រូបសំណាក ស្តេច Poklong Garai នៅក្នុងសារមន្ទីរវប្បធម៌ចាម។

តំបន់ Phan Rang – Thap Cham ក៏មានឈ្មោះបោះសម្លេងជាមួយរបរកុលាលភាជន៍នៅភូមិ Bau Truc ដែលជាភូមិរបរកុលាលភាជន៍នៅតំបន់អាស៊ីអាគ្នេយ៍។

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា