Trending now

បញ្ជាការដ្ឋានយោធាខេត្ត Binh Thuan (វៀតណាម) បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់នាយទាហាន នាយទាហានរង ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំ

10:59 | 06/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា គណៈប្រតិភូ​ នៃ​បញ្ជាការដ្ឋានយោធាខេត្ត Binh Thuan ប្រទេសវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់នាយទាហាន នាយទាហានរង ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

ថ្នាក់ដឹកនាំខេត្ត Binh Phuoc (វៀតណាម) ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តកំពង់ចាម ថ្នាក់ដឹកនាំខេត្ត Binh Phuoc (វៀតណាម) ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តកំពង់ចាម
ពិធីចែកអំណោយ ពិនិត្យសុខភាព និងចែកថ្នាំពេទ្យ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ពិធីចែកអំណោយ ពិនិត្យសុខភាព និងចែកថ្នាំពេទ្យ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង
បញ្ជាការដ្ឋាន​យោ​ធា​ខេត្ត​​ Binh Thuan ជូន​អំណោយ​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង
បញ្ជាការដ្ឋាន​យោ​ធា​ខេត្ត​​ Binh Thuan ជូន​អំណោយ​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង

ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan ដែលបានរៀបចំគណៈប្រតិភូមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី និងទន្ទឹមនឹងនោះ​បាន​ជម្រាបជូនអំពីលទ្ធផលសំខាន់ៗអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការរក្សាស្ថិរភាពនយោបាយក្នុងតំបន់។ ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងចង់ឲ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan និងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឲ្យកាន់តែមាននិរន្តរភាព និងអភិវឌ្ឍន៍។

ក្នុងឱកាសនេះ តំណាងបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan និងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងបានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការឆ្នាំ២០២៣ សំដៅបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន និងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខសង្គម កសាងអង្គភាពដ៍រឹងមាំ និងទូលំទូលាយ រួមចំណែកក្នុងការពូនជ្រំចំណងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស