Trending now
បញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa

ពិធីចែកអំណោយ ពិនិត្យសុខភាព និងចែកថ្នាំពេទ្យ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង

10:46 | 03/04/2023

ក្នុងឱកាសរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមការអនុញ្ញាតពីគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ភាគកណ្តាលវៀតណាម បញ្ជាការដ្ឋានយោធាខេត្ត បានរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងបានផ្តល់ការពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងផ្តល់អំណោយដល់នាយទាហាន នាយទាហានរង នៃតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង និងប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ព្រះបរមរាជវាំងនៃរាជវង្សហូ ផ្តល់ជូនការចូលទស្សនា ដោយឥតគិតថ្លៃ ក្នុងទិវាបេតិកភណ្ឌវប្បធម៌វៀតណាម នាថ្ងៃទី២៣ ខែវិច្ឆិកា ព្រះបរមរាជវាំងនៃរាជវង្សហូ ផ្តល់ជូនការចូលទស្សនា ដោយឥតគិតថ្លៃ ក្នុងទិវាបេតិកភណ្ឌវប្បធម៌វៀតណាម នាថ្ងៃទី២៣ ខែវិច្ឆិកា
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ពិនិត្យសុខភាព ចែកថ្នាំ ដោយឥតគិតថ្លៃ និងផ្សព្វផ្សាយច្បាប់ ជូនប្រជាពលរដ្ឋកម្ពុជា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ពិនិត្យសុខភាព ចែកថ្នាំ ដោយឥតគិតថ្លៃ និងផ្សព្វផ្សាយច្បាប់ ជូនប្រជាពលរដ្ឋកម្ពុជា
គណៈប្រតិភូបានចែកអំណោយដល់ប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់
គណៈប្រតិភូបានចែកអំណោយដល់ប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ភាគីទាំងពីរបានជម្រាបជូនអំពីស្ថានភាពសន្តិសុខនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃខេត្តទាំងពីរនាពេលកន្លងមក។ លោក ស្វាយ សំអ៊ាង (អភិបាលខេត្តស្ទឹងត្រែង) បានសម្តែងនូវក្តីស្រលាញ់ និងការដឹងគុណចំពោះកងទ័ព និងប្រជាជនវៀតណាមនិយាយរួម និងខេត្ត Khanh Hoa និយាយដោយឡែក ដែលបានរួមចំណែក និងធ្វើពលិកម្មសព្វបែបយ៉ាងក្នុងការជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេសជាតិ និងកសាងប្រទេសនាពេលបច្ចុប្បន្ននេះ រួមទាំងការជួយដ៏ស្មោះស្ម័គ្ររបស់ខេត្ត Khanh Hoa ដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តស្ទឹងត្រែង នាពេលកន្លងមក។

គណៈប្រតិភូបានចែកអំណោយដល់ប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់
គណៈប្រតិភូបានចែកអំណោយដល់ប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa បានប្រគល់អំណោយចំនួន ១៥០ កញ្ចប់ ក្នុងមួយកញ្ចប់មានតម្លៃ ៥០០.០០០ ដុង ដល់គ្រួសារក្រីក្រ ព្រមទាំងសហការជាមួយមន្ទីរពេទ្យ ២២-ធ្នូ Nha Trang ចុះពិនិត្យ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០០០ នាក់ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

គណៈប្រតិភូបានចែកអំណោយដល់ប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់
គណៈប្រតិភូបានចែកអំណោយដល់ប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់

លោកវរសេនីយ៍ឯក Trinh Viet Thanh ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ថា៖ ការចុះសួរសុខទុក្ខ ផ្តល់អំណោយ ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជា គឺជាសកម្មភាពជាប្រចាំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះរបស់ខេត្ត Khanh Hoa។ តាមរយៈសកម្មភាពទាំងនេះ យើងមានគោលបំណងរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជានិយាយរួម និងរវាងខេត្ត Khanh Hoa និងខេត្តស្ទឹងត្រែង និយាយដោយឡែក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រីករាយជាមួយបុណ្យតេតប្រពៃណីនៃប្រទេសមិត្តនៅទីក្រុងហូជិមីញ
សមាគមមិត្តភាព វៀតណាម - ជប៉ុន ទីក្រុងហូជិមីញ បានប្រគល់សៀវភៅជូនសាលារៀនចំនួន ១១ នៅ វៀតណាម។
ប្រធានរដ្ឋសភាវៀតណាម៖ ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពនិងសមធម៌សង្គម
មិត្តភាព និងសាមគ្គីភាព - និមិត្តសញ្ញាដ៏ស្រស់ស្អាតនៃទំនាក់ទំនងដ៏រឹងមាំរវាងវៀតណាម និងកម្ពុជា
បណ្តាខេត្តជាប់ព្រំដែនបន្តពង្រឹងការសម្របសម្រួល រួមចំណែកពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជា