នាថ្ងៃទី ២៩ ខែតុលា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap សម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap និងក្រុមហ៊ុននាំចេញនាំចូលសម្ភារៈបរិក្ខារពេទ្យ Domesco បានរៀបចំការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងផ្សព្វផ្សាយច្បាប់ដល់អាណិកជនវៀតណាម និងប្រជាជននៅឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។
![]() |
| ពេទ្យយោធា នៃកងទ័ពការពារព្រំដែនខេត្ត Dong Thap ពិនិត្យសុខភាពជូនប្រជាពលរដ្ឋ នៅឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។ |
ក្នុងការពិនិត្យសុខភាព គ្រូពេទ្យ បានពិនិត្យ ចេញវេជ្ជបញ្ជា និងចែកថ្នាំជូនប្រជាពលរដ្ឋជិត ៥០០ នាក់ នៅឃុំព្រែកសំបួរ។ ក្រៅពីការធ្វើរោគវិនិច្ឆ័យដំបូងដោយផ្អែកលើរោគសញ្ញានៃជំងឺមួយចំនួន គ្រូពេទ្យក៏ណែនាំអំពីរបៀបការពារជំងឺទូទៅ និងរក្សាអនាម័យផ្ទាល់ខ្លួនក្នុងជីវភាពប្រចាំថ្ងៃ។
ក្រៅពីការចុះពិនិត្យសុខភាព និងចែកថ្នាំ ដោយឥតគិតថ្លៃ កម្លាំងការពារព្រំដែនខេត្ត Dong Thap បានសម្របសម្រួលរៀបចំការឃោសនា ផ្សព្វផ្សាយ និងអប់រំច្បាប់ដល់ប្រជាពលរដ្ឋកម្ពុជាលើខ្លឹមសារមួយចំនួនដូចជា៖ ការផ្សព្វផ្សាយអំពីវិធីសាស្រ្ត និងល្បិចនៃប្រតិបត្តិការរបស់ជនល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ការជួញដូរមនុស្ស ; ការផ្សព្វផ្សាយអំពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការចេញចូលដោយខុសច្បាប់។
ការពិនិត្យសុខភាពបានលើកនេះបានដោះស្រាយមួយផ្នែកនូវការលំបាករបស់ប្រជាជនកម្ពុជាក្នុងការរកឃើញ ការពារ និងព្យាបាលជំងឺ ដោយហេតុនេះបានធ្វើអោយសុខភាពប្រជាជនមានភាពប្រសើរឡើង ដើម្បីបន្តការងារផលិតកម្ម និងមានស្ថិរភាពក្នុងជីវភាពរស់នៅ។ ទន្ទឹមនឹងនោះ បង្កើនទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃខេត្តទាំងពីរគឺខេត្ត Dong Thap និងខេត្តព្រៃវែង។
| តាងនាមកម្មាភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Dak Nong លោកវរសេនីយ៍ឯក Nguyen Van Lu បានអបអរសាទរចំពោះសមិទ្ធផលយ៉ាងធំធេងដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបានក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកវរសេនីយ៍ឯក Nguyen Van Lu បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថានភាពនយោបាយកម្ពុជាត្រូវបានរក្សា សេដ្ឋកិច្ចមានការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង ហើយតួនាទីរបស់កម្ពុជាក៏កើនឡើងក្នុងតំបន់ និងសកលលោក។ មេបញ្ជាការកងកម្លាំងនគរបាល តំបន់ប្រតិបត្តិការសឹករង និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ផ្ដល់ដល់កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី ក្នុងឱកាសរំលឹកខួបលើកទី ៦៩ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។ មេបញ្ជាការកងកម្លាំងទាំងបី សង្ឃឹមថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាព វៀតណាម-កម្ពុជា និយាយរួម កងទ័ពការពារព្រំដែនខេត្ត Dak Nong និងកងកម្លាំងនគរបាល តំបន់ប្រតិបត្តិការសឹករង និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និយាយដោយឡែក នឹងកាន់តែរីកចម្រើន និងល្អប្រសើរ រួមចំណែកជាវិជ្ជមានក្នុងការពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំងពីរ រួមគ្នាពូនជ្រំ និងកសាងព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕ |

មតិពីមិត្តអ្នកអាន