Trending now

ពិនិត្យសុខភាព ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងផ្តល់អំណោយជូនមន្ត្រី និងទាហាននៃតំបន់ប្រតិបត្តិការសឹករង និងប្រជាជនខេត្តស្ទឹងត្រែង

22:29 | 02/10/2022 យោងតាមកាសែតកងទ័ពប្រជាជន

ដើម្បីរួមចំណែករឹតបន្តឹងទំនាក់ទំនងសាមគ្គីភាពមិត្តភាព វៀតណាម-កម្ពុជា នាពេលថ្មីៗនេះ ក្រុមការងារនៃបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa (យោធភូមិភាគទី៥) សម្របសម្រួលជាមួយមន្ទីរពេទ្យថ្ងៃទី២២ ខែធ្នូ នៅទីក្រុង Nha Trang ភាគកណ្តាលវៀតណាម បានរៀបចំការពិនិត្យសុខភាព ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងផ្តល់អំណោយជូនមន្ត្រី និងទាហាននៃតំបន់ប្រតិបត្តិការសឹករង និងប្រជាជនខេត្តស្ទឹងត្រែង។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា
ពិនិត្យសុខភាព ចែកថ្នាំនិងផ្តល់អំណោយសម្រាប់ប្រជាជននៅតាមតំបន់ជាប់ព្រំដែនវៀតណាម - កម្ពុជា ពិនិត្យសុខភាព ចែកថ្នាំនិងផ្តល់អំណោយសម្រាប់ប្រជាជននៅតាមតំបន់ជាប់ព្រំដែនវៀតណាម - កម្ពុជា
គ្រូពេទ្យយោធាវៀតណាមពិនិត្យសុខភាពជូនប្រជាជនកម្ពុជា
គ្រូពេទ្យយោធាវៀតណាមពិនិត្យសុខភាពជូនប្រជាជនកម្ពុជា។

ដើម្បីរួមចំណែករឹតបន្តឹងទំនាក់ទំនងសាមគ្គីភាពមិត្តភាព វៀតណាម-កម្ពុជា នាពេលថ្មីៗនេះ ក្រុមការងារនៃបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa (យោធភូមិភាគទី៥) សម្របសម្រួលជាមួយមន្ទីរពេទ្យថ្ងៃទី២២ ខែធ្នូ នៅទីក្រុង Nha Trang ភាគកណ្តាលវៀតណាម បានរៀបចំការពិនិត្យសុខភាព ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងផ្តល់អំណោយជូនមន្ត្រី និងទាហាននៃតំបន់ប្រតិបត្តិការសឹករង និងប្រជាជនខេត្តស្ទឹងត្រែង។

ពីបណ្តាភូមិឆ្ងាយដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង ប្រជាជនភ្ញាក់ពីដេកពីព្រលឹម និងរួមគ្នាទៅទទួលការពិនិត្យសុខភាព និងថ្នាំពេទ្យដោយឥតគិតថ្លៃ ដោយគ្រូពេទ្យ និងគិលានុបដ្ឋាយិកាកងទ័ពវៀតណាម។ លោក Mosateri នៅស្រុកថាឡាបារីវ៉ាត់ ត្រូវដើរថ្មើជើងជាងមួយម៉ោងដើម្បីទៅដល់ទីនោះ ប៉ុន្តែគាត់នៅខិតខំប្រឹងប្រែងនាំកូនរបស់គាត់ទៅជាមួយដើម្បីទទួលការពិនិត្យសុខភាព។

លោក Mosateri បានចែករំលែកថា៖ “ប៉ុន្មានថ្ងៃនេះ កូនខ្ញុំក្តៅខ្លួនខ្លាំង ពេលឮថាកងទ័ពវៀតណាមមកពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ទើបខ្ញុំនាំកូនទៅពិនិត្យ និងព្យាបាលជំងឺ។ តាងនាមអាជ្ញាធរមូលដ្ឋាន និងអ្នកភូមិ ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ និងចែករំលែកការលំបាករបស់កងទ័ពខេត្ត Khanh Hoa និងគ្រូពេទ្យ និងគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យថ្ងៃទី២២ ខែធ្នូ នៅទីក្រុង Nha Trang”។

កម្មវិធីពិនិត្យសុខភាព ចែកថ្នាំពេទ្យដោយឥតគិតថ្លៃក៏មានការចូលរួមពីកម្លាំងពេទ្យយោធានៃតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងផងដែរ ដូច្នេះកម្មវិធីត្រូវបានរៀបចំឡើងយ៉ាងរលូន។ ប្រជាជនកម្ពុជា និងអាណិកជនវៀតណាម ដែលមានស្ថានភាពលំបាក បើចាំបាច់ គឺត្រូវផ្តល់ការពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ។ ក្នុងករណីមានជំងឺធ្ងន់ធ្ងរតម្រូវឱ្យមានការព្យាបាលរយៈពេលយូរ គ្រូពេទ្យនឹងបញ្ជូនទៅមជ្ឈមណ្ឌលសុខាភិបាលក្នុងមូលដ្ឋានដើម្បីព្យាបាល។

លោកវរសេនីយ៍ឯក Trinh Viet Thanh ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa បានឲ្យដឹងថា៖ “តាមរយៈកម្មវិធីពិនិត្យសុខភាព ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងផ្តល់អំណោយ យើងខ្ញុំមានបំណងចង់រួមចំណែកក្នុងការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា និងលើកទឹកចិត្តពួកគេឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច រឹតបន្តឹងចំណងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ”៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស