Trending now

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា

20:18 | 03/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងនូវភាពចាំបាច់ក្នុងការបន្តពូនជ្រំទំនាក់ទំនងភាព​ជា​អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងវៀតណាម និងកម្ពុជា នៅពេលទទួលជួបគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា។

ជម្រើសផ្លាស់ប្តូរជោគវាសនាប្រទេសជាតិ (ភាគទី១) ជម្រើសផ្លាស់ប្តូរជោគវាសនាប្រទេសជាតិ (ភាគទី១)
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏ធំធេង មានតម្លៃ និងទាន់ពេលវេលា ដែលវៀតណាមបានផ្តល់ឲ្យកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិ និងជួយសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសជាតិរស់ឡើងវិញកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាងជាតិសព្វថ្ងៃ ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តពូនជ្រំនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងវៀតណាម និងកម្ពុជា។  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងទៅទស្សនកិច្ច និងផ្តល់អំណោយជូន​ប្រជាជនវៀតណាម និងកម្ពុជាដែលមានស្ថានភាពលំបាកខ្លាំងនៅក្នុងបណ្តាខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា។ (រូបថត៖​ SPM(
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថតរូបជាមួយគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា។

ក្នុងឱកាសនៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ តបតាមការអញ្ជើញរបស់ លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយ លោកស្រី Nguyen Thi Thanh សមាជិកាគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈចាត់តាំងមជ្ឈិមបក្ស និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានអញ្ជើញទៅទស្សនកិច្ចការងារនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា; សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា; សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមមិត្តភាពកម្ពុជា-វៀតណាម។

ក្នុងជំនួបទាំងនេះ លោកស្រី Nguyen Thi Thanh បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលពីថ្នាក់ដឹកនាំវៀតណាមជូនចំពោះថ្នាក់ដឹកនាំកម្ពុជា អបអរសាទរកម្ពុជាចំពោះសមិទ្ធផលសំខាន់ៗក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតកូវីដ-១៩ ការបើកដំណើរការប្រទេស និងស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ។

លោកស្រី Nguyen Thi Thanh បានសម្តែងនូវការជឿជាក់​ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជានឹងបន្តទទួលបានជ័យជំនះថ្មីៗដ៏ធំធេងនាពេលខាងមុខ។

ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី Nguyen Thi Thanh ក៏បានជម្រាបជូន​អំពីលក្ខណៈទូទៅនៃស្ថានភាពវៀតណាម និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមនោសញ្ចេតនាដ៏ថ្លៃថ្លាដែលថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាជូនចំពោះវៀតណាម។ លោកស្រីអះអាងថា សមាគមមិត្តភាពវៀតណាម-កម្ពុជានឹងប្រឹងប្រែងអស់ពីសមត្ថភាព រួមជាមួយនឹងសមាគមមិត្តភាពកម្ពុជា-វៀតណាម ដើម្បីថែរក្សា ការពារ លើកកម្ពស់ និងបញ្ជូនបន្តដល់ជំនាន់ក្រោយនូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ វៀតណាម-កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាបានផ្តាំផ្ញើការសួរសុខទុក្ខ និងជូនពរចំពោះថ្នាក់ដឹកនាំវៀតណាម អបអរសាទរវៀតណាមចំពោះសមិទ្ធផលសំខាន់ៗក្នុងកិច្ចការក្នុងស្រុក និងកិច្ចការបរទេស ជាពិសេសក្នុងការគ្រប់គ្រងជំងឺរាតត្បាត ការរក្សាសន្តិសុខនយោបាយ សង្គម និងការស្តារសេដ្ឋកិច្ចឡើងវិញ។

សមាគមមិត្តភាពវៀតណាម-កម្ពុជា និង​សមាគមមិត្តភាពកម្ពុជា​-វៀតណាម ចុះហត្ថលេខាលើ​ ​អនុស្ស​រ​ណៈ​យោគយល់គ្នា (រូប​ថត៖ cand.com.vn)
សមាគមមិត្តភាពវៀតណាម-កម្ពុជា និង​សមាគមមិត្តភាពកម្ពុជា​-វៀតណាម ចុះហត្ថលេខាលើ​ ​អនុស្ស​រ​ណៈ​យោគយល់គ្នា (រូប​ថត៖ cand.com.vn)

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជា បានសម្តែងការជឿជាក់ថា វៀតណាមនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា កសាងប្រកបដោយជោគជ័យនូវប្រទេសវៀតណាមមួយរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏ធំធេង មានតម្លៃ និងទាន់ពេលវេលា ដែលវៀតណាមបានផ្តល់ឲ្យកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិ និងជួយសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសជាតិរស់ឡើងវិញកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាងជាតិសព្វថ្ងៃ ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តពូនជ្រំនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងវៀតណាម និងកម្ពុជា។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងទៅទស្សនកិច្ច និងផ្តល់អំណោយជូន​ប្រជាជនវៀតណាម និងកម្ពុជាដែលមានស្ថានភាពលំបាកខ្លាំងនៅក្នុងបណ្តាខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស