យុគសម័យ - នាថ្ងៃទី ០៣ ខែមិថុនា សហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ (ICAP) បានបើកកិច្ចចរចាតាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្តូរយោបល់អំពីលទ្ធផលសហប្រតិបត្តិការនារយៈពេលកន្លងមក និងទិសដៅសម្របសម្រួលសម្រាប់ដំណាក់កាល ២០២៦-២០៣១។ ភាគីទាំងពីរបានឯកភាពគ្នាជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, សហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន, ការអប់រំជំនាន់វ័យក្មេងអំពីទំនាក់ទំនងមិត្តភាពជាពិសេសវៀតណាម - គុយបា ព្រមទាំងសម្របសម្រួលរៀបចំបណ្តាសកម្មភាពអបអរសាទរខួបលើកទី ១០០ នៃទិវាបំពេញរូបភាព (ថ្ងៃប្រសូត) របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ Fidel Castro។
| សាកលវិទ្យាល័យ Havana (គុយបា) បើកនាយកដ្ឋានស្រាវជ្រាវលោកប្រធានហូជីមិញ វៀតណាម បានចូលរួមសន្និសីទអន្តរជាតិស្តីពីព័ត៌មាន និងទំនាក់ទំនងនៅ គុយបា |
អញ្ជើញចូលរួមក្នុងកិច្ចចរចានេះ រួមមាន៖ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son; អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Dong Huy Cuong; អនុប្រធានប្រចាំការនៃសមាគមមិត្តភាពវៀតណាម - គុយបា លោក Nguyen Viet Thao; ប្រធានវិទ្យាស្ថាន ICAP លោក Fernando Gonzalez Llort; អនុប្រធានប្រចាំការនៃវិទ្យាស្ថាន ICAP លោកស្រី Noemí Sabaza Fernandez; ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម លោក Rogelio Polanco Fuentes; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Le Quang Long ព្រមទាំងតំណាងនាយកដ្ឋានអាមេរិក - អូសេអានី នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម។
![]() |
| កិច្ចចរចាតាមប្រព័ន្ធវីដេអូរវាងសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ។ |
នៅក្នុងកិច្ចចរចា ភាគីទាំងពីរបានរួមគ្នារំលឹកឡើងវិញនូវបណ្តាសកម្មភាពផ្លាស់ប្តូរ និងមិត្តភាពវៀតណាម - គុយបា ដែលបានអនុវត្តនានារយៈពេលកន្លងមក; វាយតម្លៃលើលទ្ធផលសហប្រតិបត្តិការរវាងសហភាពបណ្តាអង្គការមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម - គុយបា ជាមួយវិទ្យាស្ថាន ICAP និងបណ្តាដៃគូគុយបា; ព្រមទាំងផ្លាស់ប្តូរយោបល់អំពីបណ្តាកម្មវិធីសម្របសម្រួលនៅក្នុងដំណាក់កាលថ្មី។
ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son បានចែករំលែកចំពោះបណ្តាការលំបាក និងការប្រឈមដែលប្រជាជនគុយបាកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន; ព្រមទាំងបានអះអាងថា បណ្តាអង្គការមិត្តភាព និងប្រជាជនវៀតណាម តែងតែផ្តល់ជូនគុយបានូវមនោសញ្ចេតនាសាមគ្គីភាព មិត្តភាព និងការគាំទ្រយ៉ាងស្មោះស្ម័គ្របំផុត។
លោក Phan Anh Son បានសង្កត់ធ្ងន់លើអត្ថន័យនៃការចាត់តាំងបណ្តាសកម្មភាពអបអរសាទរខួបលើកទី ១០០ នៃទិវាបំពេញរូបភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ Fidel Castro (ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩២៦ - ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦) ទន្ទឹមនឹងនោះបានសម្តែងនូវបំណងប្រាថ្នាចង់បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថាន ICAP ក្នុងការរៀបចំបណ្តាសកម្មភាពផ្លាស់ប្តូរ និងមិត្តភាព រួមចំណែកបង្កើនការយល់ដឹង និងភាពស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរ។
![]() |
| កិច្ចចរចាតាមប្រព័ន្ធវីដេអូរវាងសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ។ |
ប្រធានវិទ្យាស្ថាន ICAP លោក Fernando Gonzalez Llort បានថ្លែងអំណរគុណចំពោះការគាំទ្រ និងសាមគ្គីភាពដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែផ្តល់ជូនគុយបា។ លោកបានវាយតម្លៃខ្ពស់ចំពោះបណ្តាសកម្មភាពសហប្រតិបត្តិការ និងការគាំទ្រជាក់ស្តែងរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម - គុយបា ព្រមទាំងបណ្តាអង្គការជាសមាជិកនានារយៈពេលកន្លងមក ដែលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងការផ្លាស់ប្តូរយោបល់អំពីកម្មវិធីសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣១ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រីកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, ជម្រុញសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន និងបណ្តាអង្គការមិត្តភាពនៃប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ បង្កើនការឃោសនាផ្សព្វផ្សាយ និងអប់រំជំនាន់វ័យក្មេងអំពីប្រវត្តិសាស្ត្រ និងអត្ថន័យនៃទំនាក់ទំនងមិត្តភាពជាពិសេសវៀតណាម - គុយបា។
ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្តូរយោបល់ជាប្រចាំ សម្របសម្រួលអនុវត្តបណ្តាសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការមិត្តភាពនាពេលខាងមុខ រួមចំណែកបន្តពូនជ្រំ និងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាពិសេសវៀតណាម - គុយបា ឱ្យកាន់តែរីកចម្រើនថែមទៀត៕
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏រុងរឿងក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការលើកទឹកចិត្តបណ្តាប្រជាជាតិក្នុងការតស៊ូប្រឆាំងអាណានិគមចាស់ និងថ្មីដោយក្លាហាន ដើម្បីដណ្តើមបានឯករាជ្យជាតិឡើងវិញ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត Ruvislei González Sáez ដែលជាអ្នកជំនាញស្រាវជ្រាវឈានមុខគេមួយរូបអំពីវៀតណាមនៅអាមេរិកឡាទីន។ |
តបតាមការអញ្ជើញរបស់បក្សកុម្មុយនិស្តគុយបា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Vo Van Be នាយករង អគ្គនិពន្ធនាយករងនៃគ្រឹះស្ថានបោះពុម្ពនយោបាយជាតិការពិតបានចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី២ នៃកាសែត និងទស្សនាវដ្តីទ្រឹស្តីនយោបាយ នៃគណបក្ស និងចលនាឆ្វេងនិយម នៅទីក្រុងហាវ៉ាណា (គុយបា) ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន