Trending now

សំណើជម្រុញការតភ្ជាប់រវាងរដ្ឋ Penang (ម៉ាឡេស៊ី) និងខេត្ត Gia Lai

14:30 | 05/06/2026 ឌឹកអាញ់

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh ទើបតែបានធ្វើការងារជាមួយអាជ្ញាធររដ្ឋ Penang និងកំពង់ផែ Penang សំដៅជម្រុញសហប្រតិបត្តិការរវាងមូលដ្ឋាន និងការតភ្ជាប់រវាងសហគ្រាស។

ការវគ្គបណ្តុះបណ្តាល និងការធ្វើសមយុទ្ធឆ្លើយតបនឹងពហុគ្រោះមហន្តរាយ ជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ នាក់ នៅក្នុងខេត្ត Gia Lai ពលករ​ និង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជួប​ជុំរៀប​ចំ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ​យ៉ាង​សប្បាយ​រីករាយ​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh ធ្វើការងារជាមួយអាជ្ញាធររដ្ឋ Penang។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh ធ្វើការងារជាមួយអាជ្ញាធររដ្ឋ Penang។

ព័ត៌មានពីស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានឱ្យដឹងថា នៅក្នុងជំនួបធ្វើការងារជាមួយអភិបាលរដ្ឋ Penang លោក Chow Kon Yeow ឯកអគ្គរដ្ឋទូត លោក Dinh Ngoc Linh បានវាយតម្លៃខ្ពស់ចំពោះបណ្តាសមិទ្ធផលអភិវឌ្ឍន៍លេចធ្លោរបស់ Penang ជាពិសេសគឺនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ អគ្គិសនី-អេឡិចត្រូនិក ចរន្តអគ្គិសនីពាក់កណ្តាលចម្លង ឡូជីស្ទិក និងនវានុវត្តន៍។

ការផ្តោតសំខាន់នៃជំនួបធ្វើការងារនេះ គឺសំណើជម្រុញការតភ្ជាប់រវាងរដ្ឋ Penang និងខេត្ត Gia Lai សំដៅឈានទៅបង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋាន និងបន្តឈានទៅកសាងទំនាក់ទំនងរវាងមូលដ្ឋានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានាពេលខាងមុខ។

ឯកអគ្គរដ្ឋទូត លោក Dinh Ngoc Linh បានឱ្យដឹងថា Gia Lai គឺជាខេត្តដែលមានផ្ទៃដីធំជាងគេលំដាប់ទីពីរទូទាំងប្រទេស ជាមួយចំនួនប្រជាជនជាង ៣,៥ លាននាក់។ Gia Lai មានទីតាំងយុទ្ធសាស្ត្រ និងសក្តានុពលដ៏ធំធេងអំពីសេដ្ឋកិច្ចសមុទ្រ កំពង់ផែសមុទ្រ ឡូជីស្ទិក ឧស្សាហកម្មកែច្នៃ-ផលិតកម្ម ថាមពលកកើតឡើងវិញ កសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ទន្ទឹមនឹងនោះក៏កំពុងតម្រង់ទិសដៅអភិវឌ្ឍន៍បណ្តាវិស័យបច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) ពាក់កណ្តាលចម្លង ការបំប្លែងឌីជីថល និងនវានុវត្តន៍ផងដែរ។

បណ្តាទិសដៅទាំងនេះមានចំណុចដូចគ្នា និងបំពេញបន្ថែមជាច្រើនជាមួយចំណុចខ្លាំងរបស់ Penang ជាពិសេសគឺនៅក្នុងវិស័យឧស្សាហកម្មអគ្គិសនី-អេឡិចត្រូនិក ពាក់កណ្តាលចម្លង ឡូជីស្ទិក និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។

ការតភ្ជាប់រវាងមូលដ្ឋានទាំងពីរនឹងបើកចេញនូវឱកាសសហប្រតិបត្តិការជាក់ស្តែងសម្រាប់ភាគីទាំងសងខាង។ Penang អាចចែករំលែកបទពិសោធន៍អំពីការទាក់ទាញការវិនិយោគបច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍតំបន់ឧស្សាហកម្ម ការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកទេស ការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ និងការគ្រប់គ្រងទីក្រុងទំនើប។

ក្នុងពេលជាមួយគ្នានោះ Gia Lai អាចក្លាយជាច្រកទ្វារសហប្រតិបត្តិការថ្មីមួយរបស់ Penang នៅវៀតណាម ដែលមិនត្រឹមតែក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ឡូជីស្ទិក កំពង់ផែសមុទ្រ និងការផ្លាស់ប្តូរវប្បធម៌ផងដែរ។

នៅក្នុងជំនួបធ្វើការងារជាមួយអភិបាលរដ្ឋ Penang ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ FPT ឯកអគ្គរដ្ឋទូត លោក Dinh Ngoc Linh បានលើកឡើងអំពីទិសដៅអភិវឌ្ឍន៍ Gia Lai ឱ្យក្លាយជា "ជ្រលងបច្ចេកវិទ្យា" ថ្មីមួយរបស់វៀតណាម ដែលជាកន្លែងប្រមូលផ្តុំនូវបណ្តាសកម្មភាពបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ បញ្ញាសិប្បនិម្មិត (AI) ពាក់កណ្តាលចម្លង ការបំប្លែងឌីជីថល និងដំណោះស្រាយទីក្រុងវៃឆ្លាត។ ក្រុមហ៊ុន FPT អាចដើរតួនាទីជាស្ពានចម្លងដ៏សំខាន់រវាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់វៀតណាម និងបណ្តាដៃគូនៅ Penang តាមរយៈនោះជម្រុញបណ្តាគម្រោងសហប្រតិបត្តិការជាក់ស្តែងរវាងសហគ្រាស វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងអាជ្ញាធរមូលដ្ឋាននៃភាគីទាំងសងខាង។

ឯកអគ្គរដ្ឋទូត លោក Dinh Ngoc Linh បានថ្លែងអំណរគុណចំពោះអាជ្ញាធររដ្ឋ Penang ដែលបានយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការងារនៅក្នុងមូលដ្ឋាន។ ឯកអគ្គរដ្ឋទូតបានវាយតម្លៃថា សហគមន៍ជនជាតិវៀតណាមនៅ Penang គឺមានភាពរស់រវើក ឧស្សាហ៍ព្យាយាម គោរពច្បាប់ទម្លាប់នៅនឹងកន្លែងបានល្អ និងមានការរួមចំណែកជាវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់រដ្ឋ។ ទន្ទឹមនឹងនោះ បានស្នើឱ្យអាជ្ញាធរ Penang បន្តយកចិត្តទុកដាក់ គាំទ្រសហគមន៍ឱ្យមានជីវភាពរស់នៅស្ថិរភាព ធ្វើសមាហរណកម្មបានល្អទៅក្នុងសង្គមជាតិម្ចាស់ផ្ទះ និងពង្រីកតួនាទីជាស្ពានចម្លងមិត្តភាព សហប្រតិបត្តិការរវាងវៀតណាម និងម៉ាឡេស៊ី។

អភិបាលរដ្ឋ Penang លោក Chow Kon Yeow បានសម្តែងការឯកភាពចំពោះបណ្តាមតិយោបល់ និងសំណើរបស់ឯកអគ្គរដ្ឋទូត លោក Dinh Ngoc Linh អំពីការជម្រុញសហប្រតិបត្តិការរវាង Penang និង Gia Lai។

អភិបាលរដ្ឋបានចាត់ទុកថា មូលដ្ឋានទាំងពីរមានលំហរ ជាច្រើនដើម្បីតភ្ជាប់គ្នា ជាពិសេសគឺនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ឡូជីស្ទិក ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ លោកបានអះអាងថា Penang នឹងពិនិត្យមើលបណ្តាជំហានជាក់ស្តែង សំដៅបង្កើនការផ្លាស់ប្តូររវាងភាគីទាំងពីរ ដែលក្នុងនោះមានលទ្ធភាពចាត់តាំងបណ្តាដំណើរទស្សនកិច្ចទៅវិញទៅមក ដើម្បីតភ្ជាប់អាជ្ញាធរ សហគ្រាស និងបណ្តាស្ថាប័នពាក់ព័ន្ធនៃមូលដ្ឋានទាំងពីរ តាមរយៈនោះបង្កើតជាគ្រឹះស្ថានសម្រាប់បង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋាននាពេលខាងមុខ។

ក្នុងថ្ងៃដដែលនោះដែរ ឯកអគ្គរដ្ឋទូត លោក Dinh Ngoc Linh និងគណៈប្រតិភូការងារ បានមានជំនួបធ្វើការងារជាមួយកំពង់ផែ Penang។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីសក្តានុពលសហប្រតិបត្តិការនៅក្នុងវិស័យកំពង់ផែសមុទ្រ និងឡូជីស្ទិក៕

ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai

នាពេលថ្មីៗនេះ នៅតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co) មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម Gia Lai បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនស្រុក Duc Co និងមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី (ព្រះរាជាណាចក្រកម្ពុជា) រៀបចំផ្សារណាត់ព្រំដែនវៀតណាម-កម្ពុជា ឆ្នាំ២០២៥។

បន្តថែរក្សាសាមគ្គីភាព និងមិត្តភាពរវាងខេត្ត ស្ទឹងត្រែង និង ក្យាយឡាយ (GIA LAI) បន្តថែរក្សាសាមគ្គីភាព និងមិត្តភាពរវាងខេត្ត ស្ទឹងត្រែង និង ក្យាយឡាយ (GIA LAI)

យុគសម័យ - នៅព្រឹកថ្ងៃទី ១១ ខែមេសា គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្ត ក្យាយឡាយ ដឹកនាំដោយឯកឧត្តម លោក ត្រឿង វ៉ាន ដាត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនខេត្ត បានអញ្ជើញទៅបំពេញទស្សនកិច្ច និងជូនពរដល់ខេត្ត ស្ទឹងត្រែង និងបញ្ជាការដ្ឋានយោធាតំបន់ទី ១ (កងទ័ពរាជខេមរភូមិន្ទ) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណើជម្រុញការតភ្ជាប់រវាងរដ្ឋ Penang (ម៉ាឡេស៊ី) និងខេត្ត Gia Lai
វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការវៀតណាម ជាមួយថៃ សិង្ហបុរី និងហ្វីលីពីន
មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប
លោក Nguyen Anh Tuan ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសហព័ន្ធសហជីពការងារទូទាំងវៀតណាម