នាពេលថ្មីៗនេះ នៅតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co) មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម Gia Lai បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនស្រុក Duc Co និងមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី (ព្រះរាជាណាចក្រកម្ពុជា) រៀបចំផ្សារណាត់ព្រំដែនវៀតណាម-កម្ពុជា ឆ្នាំ២០២៥។
បន្តថែរក្សាសាមគ្គីភាព និងមិត្តភាពរវាងខេត្ត ស្ទឹងត្រែង និង ក្យាយឡាយ (GIA LAI) ការផ្លាស់ប្តូរនៅក្នុង "ភូមិកម្ពុជា" នៅខេត្ត Gia Lai |
![]() |
ស្តង់ចំនួន ៦០ ចូលរួមផ្សារណាត់ព្រំដែនវៀតណាម-កម្ពុជា |
អញ្ជើញចូលរួមក្នុងពិធីបើកនេះ មានតំណាងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម Gia Lai គណៈកម្មាធិការប្រជាជនស្រុក Duc Co មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រួមទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើននៃប្រទេសទាំងពីរ។
ផ្សារណាត់ឆ្នាំនេះមានស្តង់ចំនួន ៦០ ដែលដាក់តាំងបង្ហាញ និងណែនាំផលិតផលជាច្រើនប្រភេទ រួមមាន៖ ផលិតផល OCOP ផលិតផលប្រចាំតំបន់ កសិផលក្នុងមូលដ្ឋាន ផលិតផលរបស់ជនជាតិភាគតិច ទំនិញប្រើប្រាស់ចាំបាច់ និងផលិតផលជាគំរូមកពីខេត្តរតនគិរី។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ដែលមិនត្រឹមតែជាឱកាសដើម្បីផ្សព្វផ្សាយ និងណែនាំផលិតផលប៉ុណ្ណោះទេ ថែមទាំងរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងតភ្ជាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្ម និងពាណិជ្ជកររវាងភាគីទាំងពីរទៀតផង។
![]() |
ប្រតិភូទស្សនាស្តង់នៅផ្សារណាត់ព្រំដែន |
ផ្សារណាត់ព្រំដែនត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយម៉ាកផលិតផល សេវាកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃស្រុក Duc Co (ខេត្ត Gia Lai) និងស្រុកអូរយ៉ាដាវ (ខេត្តរតនគិរី)។ ទន្ទឹមនឹងនោះ គាំទ្រពាណិជ្ជករជំរុញពាណិជ្ជកម្ម ជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (វៀតណាម) និងច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ (កម្ពុជា) រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែន និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ៕
![]() នារសៀលថ្ងៃទី១៦ ខែមករា គណៈប្រតិភូថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលដឹកនាំដោយលោក ប៉ែន លីណាថ អភិបាលរងខេត្តស្ទឹងត្រែង បានមកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្ត Gia Lai ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៥។ |
![]() ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅជូនពរឆ្នាំថ្មីប្រពៃណីជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា គណៈប្រតិភូជាន់ខ្ពស់ខេត្ត Gia Lai វៀតណាម ដឹកនាំដោយលោក Nguyen Tuan Anh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្តព្រះវិហារ។ |
មតិពីមិត្តអ្នកអាន