Trending now

ពិនិត្យសុខភាព ចែកថ្នាំនិងផ្តល់អំណោយសម្រាប់ប្រជាជននៅតាមតំបន់ជាប់ព្រំដែនវៀតណាម - កម្ពុជា

08:42 | 25/08/2019 (យោងតាម bienphong.com.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែសីហា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង (An Giang) បានសហការជាមួយបញ្ជាការដ្ឋានយោធាខេត្ត និងមន្ទីរពេទ្យទូទៅខេត្តអានយ៉ាង ដើម្បីរៀបចំការ ពិនិត្យជំងឺ ចែកថ្នាំនិងផ្តល់អំណោយសម្រាប់ប្រជាជននៅតំបន់ជាប់ព្រំដែនវៀតណាម - កម្ពុជា។

កម្មាភិបាលនិងយុទ្ធជនវៀតណាមនាំប្រជាជនកម្ពុជាមកពិនិត្យជំងឺនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កម្ពុជា (រុបថត៖ bienphong.com.vn)

សកម្មភាពទាំងនេះស្ថិតក្នុងសកម្មភាពជាបន្តបន្ទាប់មុនពេលកម្មវិធីជួប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម-កម្ពុជាឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនាពេលខាងមុខ។

ក្រុមការងាររបស់អង្គភាពនេះនឹងរៀបចំការពិនិត្យជំងឺ ចែកថ្នាំនិងផ្តល់អំណោយក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៥ ខែសីហា។ នៅថ្ងៃទី ២៤ ខែសីហា ក្រុមការងារបានពិនិត្យជំងឺ ចែកថ្នាំនិងផ្តល់អំណោយដល់ប្រជាជនក្រីក្រចំនួន ៣៥០ នាក់នៅភូមិ៩ ស្រុកសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ប្រទេសកម្ពុជា។បន្ទាប់មកក្រុមការងារបានវិលត្រឡប់មកមូលដ្ឋានដែលជាប់ព្រំដែនឃុំ Khanh Binh និងស្រុក An Phu ខេត្ត An Giang ដើម្បីរៀបចំការពិនិត្យសុខភាព ចែកថ្នាំនិងផ្តល់អំណោយសម្រាប់ប្រជាជនក្រីក្រចំនួន ១៥០ នាក់ទៀតផង។

ការពិនិត្យជំងឺសម្រាប់ប្រជាជនកម្ពុជានៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កម្ពុជា (រុបថត៖ bienphong.com.vn)

នៅថ្ងៃទី ២៥ ខែសីហា ក្រុមការងារនឹងបន្តពិនិត្យជំងឺ ចែកថ្នាំនិងផ្តល់អំណោយដល់ប្រជាជនក្រីក្រចំនួន ៣៥០ នាក់នៅក្នុងភូមិតារុង ឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ប្រទេសកម្ពុជា ហើយនឹងវិលត្រឡប់មកពិនិត្យជំងឺ ចែកថ្នាំ និងផ្តល់អំណោយដល់ប្រជាជនក្រីក្រចំនួន ១៥០ នាក់នៅភូមិ Xuan Binh ទីរួមខេត្ត Tinh Bien ស្រុក Tinh Bien ខេត្ត An Giang ៕

តំណាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង (An Giang) ផ្តល់អំណោយដល់ប្រជាជននៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កម្ពុជា (រុបថត៖ bienphong.com.vn)

(យោងតាម bienphong.com.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម bienphong.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ