Trending now

ថ្នាក់ដឹកនាំខេត្ត Binh Phuoc (វៀតណាម) ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តកំពង់ចាម

10:17 | 06/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៣ និងទី ៤ ខែមេសា លោកស្រី Huynh Thi Hang អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តកំពង់ចាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៣។

ថ្នាក់ដឹកនាំខេត្ត Dak Nong (វៀតណាម) អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជានៅខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំខេត្ត Dak Nong (វៀតណាម) អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជានៅខេត្តមណ្ឌលគិរី
ថ្នាក់ដឹកនាំខេត្ត Long An និងខេត្ត Tay Ninh (វៀតណាម) ទៅជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត Long An និងខេត្ត Tay Ninh (វៀតណាម) ទៅជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្តស្វាយរៀង
ក្រុមបេសកកម្មទៅសួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាល និងយុទ្ធជនក្រុម K៧២ ដែលកំពុងបំពេញភារកិច្ចនៅខេត្តកំពង់ធំ
ក្រុមបេសកកម្មទៅសួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាល និងយុទ្ធជនក្រុម K៧២ ដែលកំពុងបំពេញភារកិច្ចនៅខេត្តកំពង់ធំ

បន្ទាប់ពីជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តកំពង់ចាម គណៈប្រតិភូបានទៅអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធពលី ហើយទៅសួរសុខទុក្ខ និងជូនអំណោយលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជនក្រុម K៧២ នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ដែលកំពុងបំពេញភារកិច្ចស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីនៅខេត្តកំពង់ធំ។

ក្នុងជំនួបជាមួយកម្មាភិបាលនិងយុទ្ធជនក្រុម K៧២ លោកស្រី Huynh Thi Hang បានលើកសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជនក្រុម K៧២ ដែលជម្នះការលំបាក ហើយបំពេញភារកិច្ចឲ្យបានល្អ។ ទន្ទឹមនឹងនោះ លោកស្រីបានស្នើឲ្យកម្មាភិបាលនិងយុទ្ធជនក្រុម K៧២ បន្តពង្រីកប្រពៃណី និងលទ្ធផលដែលក្រុមការងារទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយកសាងស្មារតីសាមគ្គីភាព ជំនះការលំបាក គោរពវិន័យយោធា ច្បាប់រដ្ឋ ច្បាប់នៃប្រទេសកម្ពុជា រក្សាទំនាក់ទំនងជាមួយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ហើយបំពេញដោយជោគជ័យនូវភារកិច្ចដែលត្រូវបានប្រគល់​។

បន្ទាប់ពីបំពេញភារកិច្ចអស់រយៈពេលជាងមួយខែនៅក្នុងរដូវប្រាំងឆ្នាំ ២០២២-២០២៣ ក្រុម K៧២ បានសហការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤៤ អដ្ឋិធាតុ ក្នុងនោះមាន ២៦ អដ្ឋិធាតុនៅក្នុងប្រទេសកម្ពុជា និង ១៨ អដ្ឋិធាតុនៅក្នុងប្រទេសវៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤