Trending now

មកដឹងពីល្បឿន និងច្រកចេញចូលផ្លូវល្បឿនលឿន ដែលកំពុងដាក់ឱ្យធ្វើដំណើរការដោយឥតគិតថ្លៃ ១ខែពេញ

15:35 | 18/10/2022 ឌឹកអាញ់

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានសម្រេចអនុញ្ញាតឱ្យសាធារណជន ដែលជាអ្នកបើកបរយានយន្ត ប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយឥតគិតថ្លៃរយៈពេល ០១ខែ គិតចាប់ថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២។

សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa (វៀតណាម) រៀបចំការប្រកួតបាល់ទះរវាងនិស្សិត វៀតណាម-ឡាវ-កម្ពុជា សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa (វៀតណាម) រៀបចំការប្រកួតបាល់ទះរវាងនិស្សិត វៀតណាម-ឡាវ-កម្ពុជា
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣

ក្រសួងបញ្ជាក់ថា យានយន្តដែលអាចធ្វើដំណើរលើផ្លូវល្បឿនលឿននេះ គឺជារថយន្តគ្រប់ប្រភេទដែលមានល្បឿនអតិបរមាលើសពី ៧០គ.ម/ម៉ និងម៉ូតូដែលមានទំហំស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅ។

ជាមួយគ្នានេះ ក្រសួងក៏បានបង្ហាញពី "ការកំណត់ល្បឿនបើកបរ" នៅលើផ្លូវល្បឿនលឿន ដែលត្រូវបានកំណត់ដូចខាងក្រោម៖

មកដឹងពីល្បឿន និងច្រកចេញចូលផ្លូវល្បឿនលឿន ដែលកំពុងដាក់ឱ្យធ្វើដំណើរការដោយឥតគិតថ្លៃ ១ខែពេញ

អប្បបរមា (យឺតបំផុត) អតិបរមា (លឿនបំផុត)

ល្បឿន ៦០ - ១២០គ.ម/ម៉ រថយន្តគ្រួសារ/ធុនស្រាល

ល្បឿន ៦០ - ១០០គ.ម/ម៉ រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ

ល្បឿន ៦០ - ៨០គ.ម/ម៉ រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត

មកដឹងពីល្បឿន និងច្រកចេញចូលផ្លូវល្បឿនលឿន ដែលកំពុងដាក់ឱ្យធ្វើដំណើរការដោយឥតគិតថ្លៃ ១ខែពេញ

*ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបេីកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលេី។

ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ ៤០គ.ម/ម៉ ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គ.ម/ម៉។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

មកដឹងពីល្បឿន និងច្រកចេញចូលផ្លូវល្បឿនលឿន ដែលកំពុងដាក់ឱ្យធ្វើដំណើរការដោយឥតគិតថ្លៃ ១ខែពេញ

ចំពោះទីតាំងច្រកចេញ-ចូល ផ្លូវល្បឿនលឿននេះ គឺមាននៅតាមស្ថានីយចំនួន ៨ រួមមាន៖

-ស្ថានីយភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម ៣)

-ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម ២៦)

-ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម ៤៣)

-ស្ថានីយត្រែងត្រយឹង (គ.ម ៧៦)

-ស្ថានីយកំពង់សិលា (គ.ម ១១៤)

-ស្ថានីយស្រែអំបិល (គ.ម ១៣៥)

-ស្ថានីយស្ទឹងហាវ (គ.ម ១៧២)

-និងស្ថានីយក្រុងព្រះសីហនុ (គ.ម ១៨២)៕

មកដឹងពីល្បឿន និងច្រកចេញចូលផ្លូវល្បឿនលឿន ដែលកំពុងដាក់ឱ្យធ្វើដំណើរការដោយឥតគិតថ្លៃ ១ខែពេញ

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR