Trending now

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣

10:27 | 14/10/2022 យោងតាមកាសែតកងទ័ពប្រជាជន

នៅយប់ថ្ងៃទី ១២ ខែតុលា វេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២២ បានបញ្ចប់ដោយជោគជ័យ។

ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម
លោក Nguyen Trung Khanh បានប្រគល់ទង់ជូនលោក Koeut Puthvory អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា (រូបថត៖ toquoc.vn)
លោក Nguyen Trung Khanh បានប្រគល់ទង់ជូនលោក Koeut Puthvory អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា

ថ្លែងមតិក្នុងពិធីបិទវេទិកា លោក Nguyen Trung Khanh អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) បានឲ្យដឹងថា វេទិកានេះបានលើកឡើងព័ត៌មានជាក់ស្តែងជាច្រើនអំពីនិន្នាការទេសចរណ៍ពិភពលោកនិយាយរួម និងអនុតំបន់ទន្លេមេគង្គនិយាយដោយឡែកតាមរយៈទស្សនៈរបស់អ្នកជំនាញទេសចរណ៍ ឈានមុខក្នុងតំបន់។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សាចំនួនបីរួចមក តំណាងទីភ្នាក់ងារទេសចរណ៍ជាតិ និងអង្គការអន្តរជាតិ និងតំណាងវិស័យឯកជន ក៏បានចែករំលែកនូវកាលានុវត្តភាពក្នុងការស្តារ និងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ដែលផ្តល់ផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍។

យោងតាមលោក Nguyen Trung Khanh វេទិកានេះបានបង្ហាញពីនិន្នាការនៃការស្ដារឡើងវិញនៃវិស័យទេសចរណ៍យ៉ាងខ្លាំងក្លា ហើយបន្តបញ្ជាក់ថា តួនាទីជាកម្លាំងចលករ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃបណ្ដាប្រទេសក្នុងតំបន់អនុទន្លេមេគង្គ។

យោងតាមអគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម មុននឹងមានជំងឺរាតត្បាតមក ការអភិវឌ្ឍនៃទេសចរណ៍បានរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នាទៅវិញទៅមករវាងបណ្ដាប្រជាជាតិ ប៉ះពាល់ជាវិជ្ជមានដល់ការអភិវឌ្ឍវិស័យពាក់ព័ន្ធជាច្រើន ដូចជាការដឹកជញ្ជូន ការវិនិយោគ សំណង់ សេវាកម្ម...

ការធ្វើអាជីវកម្មកាន់តែប្រសើរឡើងពីសក្តានុពលទេសចរណ៍នៃមហាអនុតំបន់មេគង្គ តាមរយៈការស្វែងយល់ពីភាពជាដៃគូថ្មី គំរូអាជីវកម្មថ្មី និងការអនុវត្តបច្ចេកវិទ្យាឌីជីថលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សក្នុងស្រុក លើកកម្ពស់ទីតាំង និងការផ្សព្វផ្សាយម៉ាកយីហោទេសចរណ៍ ជាពិសេសទាក់ទាញការវិនិយោគទៅកាន់តំបន់ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព និងរួមបញ្ចូល។

លោក Nguyen Trung Khanh បានសង្កត់ធ្ងន់ទៀតថា “ទោះបីជារងផលប៉ះពាល់នៃការរាតត្បាតកូវីដ-១៩ នាពេលថ្មីៗនេះក៏ដោយក៏វិស័យទេសចរណ៍ក្នុងអនុតំបន់ទន្លេមេគង្គបើកទូលាយនៅតែបញ្ជាក់ពីប្រៀបខ្លាំង និងសក្តានុពលជាច្រើនសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិក។

ក្នុងពិធីបិទនេះ លោក Nguyen Trung Khanh បានប្រគល់ទង់ជូនលោក Koeut Puthvory អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា។ តាមនោះ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក