Trending now

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម

08:44 | 14/09/2022

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្រសកម្មភាពសមាគមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសកម្ពុជា-វៀតណាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋវៀតណាម
ប្រធានរដ្ឋសភាវៀតណាម ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាវៀតណាម ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម។ (រូបថត៖ TTXVN)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា បានអនុញ្ញាតឲ្យលោកជំទាវ ង្វៀន ធីថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសមនៅសណ្ឋាគារ Shehraton នារដ្ឋធានីហាណូយ ក្នុងពេលសម្តេចកំពុងបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកជំទាវ ង្វៀន ធីថាញ់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមចូលជួបសម្តែងការគួរសមនាឱកាសសម្តេចដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមពីថ្ងៃទី១២ ដល់១៤ ខែកញ្ញា ឆ្នាំ ២០២២ នេះ។

លោកជំទាវ បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាអំពីសកម្មភាពសំខាន់នានារបស់សមាគមក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតថែមទៀត។

លោកជំទាវបានស្នើសុំការគាំទ្រពីសម្តេចប្រធានរដ្ឋសភា ចំពោះគម្រោងនិងសកម្មភាពនានា ដែលជាកិច្ចសហប្រតិបត្តិការ រវាងសមាគមមិត្តភាពវៀតណាម-កម្ពុជានិងសមាគមមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាជាតិ និងប្រជាជនទាំងសងខាងឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃនិងកោតសរសើរចំពោះសមាគម និងបានចាត់ទុកថា សមាគមជាតួអង្គដ៏មានសារៈសំខាន់ក្នុងការរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និតស្នាល រឹងមាំ និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។

ប្រតិភូបានថតរូបជាមួយគ្នា។ (រូបថត៖ TTXVN)
ប្រតិភូបានថតរូបជាមួយគ្នា។ (រូបថត៖ TTXVN)

ក្នុងនាមរដ្ឋសភាសម្តេច មានមោទនភាពនិងរីករាយបំផុត ដោយសង្កេតឃើញវឌ្ឍនភាពនៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ ហើយប្រទេសទាំងពីរមានការអភិវឌ្ឍជឿនលឿន និងទទួលបាននូវវិបុលភាពគួរជាទីមោទន។

ឆ្លៀតក្នុងឱកាសនេះ សម្តេចបានអរគុណចំពោះជំនួយរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រមាណជា ១៥លានដុល្លា រួមមាន ចង្រ្កាន និងទឹកស្អាត របស់មិត្តវៀតណាម មកឱ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលមានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។ ជំនួយនេះ នឹងជួយទ្រទ្រង់ដល់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅទីជនបទ ព្រមទាំងជួយលើកកម្ពស់បរិស្ថានស្អាត ដល់សហគមទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភា បានបង្ហាញពីជំហរក្នុងការគាំទ្រដល់សកម្មភាពទាំងឡាយរបស់សមាគមិត្តភាព ដែលនឹងរួមចំណែកដល់ការថែរក្សាសុខ សន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងបានជំរុញលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសំខាន់ៗបន្ថែមទៀត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ