Trending now

សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa (វៀតណាម) រៀបចំការប្រកួតបាល់ទះរវាងនិស្សិត វៀតណាម-ឡាវ-កម្ពុជា

19:00 | 17/10/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ១៥ តុលា សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa បានរៀបចំការប្រកួតបាល់ទះរវាងនិស្សិតវៀតណាម - ឡាវ - កម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃទំនាក់ទំនងការទូតវៀតណាម - ឡាវ (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ - ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) ៥៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ឆ្នាំ១៩៦៧ - ២៤ មិថុនា ឆ្នាំ២០២២)។

វៀតណាម និងជប៉ុនផ្លាស់ប្តូរទ្រឹស្តីស្តីពីការកសាងលទ្ធិសង្គមនិយម វៀតណាម និងជប៉ុនផ្លាស់ប្តូរទ្រឹស្តីស្តីពីការកសាងលទ្ធិសង្គមនិយម
ផុសផុលការប្រកួតប្រជែងវោហារសាស្ដ្រជាភាសាចិនលើកដំបូង នៅខេត្ត Khanh Hoa ផុសផុលការប្រកួតប្រជែងវោហារសាស្ដ្រជាភាសាចិនលើកដំបូង នៅខេត្ត Khanh Hoa
ក្រុមនានាបានចូលរួមប្រកួតបាល់ទះរវាងនិស្សិតវៀតណាម - ឡាវ - កម្ពុជា (រូបថត៖ កាសែត Khanh Hoa)
ក្រុមនានាបានចូលរួមប្រកួតបាល់ទះរវាងនិស្សិតវៀតណាម - ឡាវ - កម្ពុជា

ការប្រកួតបាល់ទះបានធ្វើឡើងនៅកីឡាដ្ឋាននៃសាកលវិទ្យាល័យ Nha Trang ដោយមានការចូលរួមពីក្រុមនិស្សិតមកពីសាលាចំនួន៦ រួមមាន៖ សាលានាយទាហានកងទ័ពជើងអាកាស សាលានាយទាហានបញ្ជូនសារ និងវិទ្យាស្ថានកងទ័ពជើងទឹក សាកលវិទ្យាល័យ Nha Trang មហាវិទ្យាល័យគរុកោសល្យកណ្តាល Nha Trang មហាវិទ្យាល័យបច្ចេកទេស បច្ចេកវិទ្យា Nha Trang។

នៅពេលព្រឹក ក្រុមនានាចូលរួមប្រកួតក្នុងវគ្គជម្រុះ និងទស្សនាការសម្តែងវប្បធម៌ ហើយនៅពេលរសៀលប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ រង្វាន់លេខ១ បានទៅលើក្រុមបាល់ទះនៃសាលានាយទាហានកងទ័ពជើងអាកាស។

រង្វាន់លេខ១ បានទៅលើក្រុមបាល់ទះនៃសាលានាយទាហានជើងអាកាស
រង្វាន់លេខ១ បានទៅលើក្រុមបាល់ទះនៃសាលានាយទាហានជើងអាកាស

បច្ចុប្បន្ន នៅខេត្ត Khanh Hoa មាននិស្សិតមកពីប្រទេសឡាវ និងកម្ពុជាចំនួន ២៤០នាក់ កំពុងសិក្សានៅសាលានានាក្នុងខេត្ត។ ការរៀបចំការប្រកួតកីឡាបាល់ទះនេះ មានគោលបំណងពង្រីក និងបង្កើនការផ្លាស់ប្តូរវប្បធម៌ និងកីឡា ព្រមទាំងរឹតចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ដោយហេតុនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតមកពីប្រទេសមិត្តដែលកំពុងសិក្សានៅខេត្ត Khanh Hoa បានជួបសំណេះសំណាលជាមួយនិស្សិតវៀតណាម៕

ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសឡាវ និងបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជា គ្រោងនឹងប្រព្រឹត្តិពីថ្ងៃទី១៤ ដល់១៦ខែមេសាឆ្នាំ២០១៩ខាងមុខនេះ នាព្រឹកថ្ងៃទី៣០ ខែមិនា នៅមជ្ឈមណ្ឌលនិសិ្សតបរទេស ២ នៅទីក្រុងហាណូយ សមាគមនិសិ្សតកម្ពុជា និងឡាវបានសហការជាមួយគ្នា រៀបចំការប្រកួតបាល់ទះមិត្តភាពរវាងនិសិ្សតនៃប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា។

ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសឡាវ និងបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជា គ្រោងនឹងប្រព្រឹត្តិពីថ្ងៃទី១៤ ដល់១៦ខែមេសាឆ្នាំ២០១៩ខាងមុខនេះ នាព្រឹកថ្ងៃទី៣០ ខែមិនា នៅមជ្ឈមណ្ឌលនិសិ្សតបរទេស ២ នៅទីក្រុងហាណូយ សមាគមនិសិ្សតកម្ពុជា និងឡាវបានសហការជាមួយគ្នា រៀបចំការប្រកួតបាល់ទះមិត្តភាពរវាងនិសិ្សតនៃប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា។

ចូលរួមការប្រកួតបាល់ទះមិត្តភាព មានតំណាងក្រុមនៃប្រទេសទាំង៣ ​និងមាននិសិ្សតកម្ពុជា ឡាវ និងវៀតណាម អញ្ជើញមកទស្សនានិងលើកទឹកចិត្តឲ្យក្រុមទាំង៣ផងដែរ។ ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព ភាពសប្បាយរីករាយ ជាមួយស្មាតីកីឡា និងមិត្តភាពនោះ បណ្តាក្រុមនិសិ្សតវៀតណាម ឡាវ និងកម្ពុជា បានធ្វើឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង​។ លទ្ធផលចុងក្រោយ គឺក្រុមបាល់ទះរបស់និសិ្សតកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ចំណាត់ថ្នាក់លេខ២ បានទៅក្រុមបាល់ទះនិសិ្សតវៀតណាម និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុមបាល់ទះនិសិ្សតឡាវ។

ជាសមាជិកមួយរូបក្នុងគណះកម្មាធិការរៀបចំការប្រកួតបាល់ទះលើកនេះ លោក Khamkhanxay Mangnomek ជាអនុប្រធានសមាគមនិសិ្សតឡាវ នៅមជ្ឈមណ្ឌលនិសិ្សតបរទេស​បានឲ្យដឹងថា៖ ជារៀងរ៉ាលឆ្នាំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីរបស់ឡាវ និងកម្ពុជា សមាគមនិសិ្សតឡាវ និងកម្ពុជា តែងតែសហការគ្នាដើម្បីរៀបចំការប្រកួតបាល់ទះជាមិត្តភាពរវាងនិសិ្សតទាំង៣ ប្រទេសឡាវ កម្ពុជា និងវៀតណាម ។ តាមរយះបណ្តាសកម្មភាពនេះ សំដៅរឹតចំណងសាម្គីភាពរវាងនិសិ្សតនៃប្រទេសទាំង៣។

ឆ្លៀតក្នុងឱកាសនេះ លោក Khamkhanxay Mangnomek ក៏ជូនពរនូវសុខភាពល្អប្រសើរ ការខិតខំរៀនសូត្រ ចំពោះនិសិ្សតឡាវ កម្ពុជា និងវៀតណាម ទាំងអស់ និងជូនពរនូវទំនាក់ទំនងនៃប្រទេសទាំង៣ ស្ថិតស្ថេរជាអមតះ និងយូអង្វែង៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ
វៀតណាម៖​ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស