Trending now

ចំណាប់អារម្មណ៍នូវសរទរដូវ នៅហាងកាហ្វេមួយចំនួន ក្នុងទីក្រុង Ha Noi

09:11 | 07/10/2022 ឌីណា

យុគសម័យ - សរទរដូវគោះទ្វារ នាំមកនូវអាកាសធាតុត្រជាក់ ដែលធ្វើអោយអារម្មណ៍របស់មនុស្សកាន់តែមានផាសុកភាព ស្វែងរកជ្រុងដ៏ស្ងប់ស្ងាត់មួយ ដើម្បីពិសាកាហ្វេមួយកែវ និងគយគន់ទេសភាពស្រស់ស្អាតនៃរដូវស្លឹកឈើជ្រុះនៅទីក្រុង​ Ha Noi។

ហាងទឹកសណ្តែតសៀង និងបង្អែមតៅហ៊ូ តាមរបៀបថ្មីចំនួន ៣កន្លែង នៅរដ្ឋធានី Ha Noi ហាងទឹកសណ្តែតសៀង និងបង្អែមតៅហ៊ូ តាមរបៀបថ្មីចំនួន ៣កន្លែង នៅរដ្ឋធានី Ha Noi
ហាងលក់បាយស្រូបរស់ជាតិឆ្ងាញ់ពិសារចំនួន ៣កន្លែង នៅកណ្តាលក្រុង Ha Noi ហាងលក់បាយស្រូបរស់ជាតិឆ្ងាញ់ពិសារចំនួន ៣កន្លែង នៅកណ្តាលក្រុង Ha Noi

ហាង Ta Ta Cafe

ចំណាប់អារម្មណ៍នូវសរទរដូវ នៅហាងកាហ្វេមួយចំនួន  ក្នុងទីក្រុង Ha Noi
រូបថត៖ Facebook

ស្ថិតនៅលើផ្លូវ Ly Dao Thanh ជាផ្លូវមួយដែលមានភាពស្ងប់ស្ងាត់នៅកណ្តាលទីក្រុង Ha Noi។ ហាង Ta Ta Cafe មានទីតាំងនៅផ្លូវ ដោយមាសាខាទាំងពីរនៅទល់មុខគ្នា ដំបូង គេ​គិត​ថា​ប្លែក​ៗ ណាស់ ប៉ុន្តែពេលក្រឡេកមើលទៅ យើង​បានឃើញពីភាពស្រស់ស្អាតប្លែកនៃទីតាំងនីមួយៗ។ ពី​មុន​ហាង Ta Ta Cafe ​តែ​ជា​លំហបើក​ចំហ​ដោយ​មានដើមឈើ​នៅ​លេខ​៣ Ly Dao Thanh។ ហាងនេះត្រូវបានតុបតែងយ៉ាងសាមញ្ញជាមួយនឹងកៅអីបានដាក់នៅលើចិញ្ចើមផ្លូវ ដែលមានលក្ខណៈពិសេសនៃហាងកាហ្វេ Ha Noi នៅថ្ងៃដ៏ត្រជាក់អង្គុយនទីនេះ ហូបកាហ្វេមួយពែងគឺសមរម្យណាស់។

ថ្មីៗនេះ ហាង Ta Ta Cafe បានបើកបន្ថែមកន្លែងថ្មីមួយដែលមានទីតាំងនៅជាន់ទី ២ នៃវីឡាចាស់មួយនៅលេខ ៨ ផ្លូវ Ly Dao Thanh ។ ហាងថ្មីនេះមិនធំទូលាយពេកទេ មានតុតែប៉ុន្មានតុ និងបារមួយប៉ុណ្ណោះ ប៉ុន្តែមាន​រចនាបទបុរាណដែលមើលឃើញអគារ​លំនៅដ្ឋាន​ចាស់ៗ ធ្វើឱ្យកន្លែងនេះធ្លាប់ស្គាល់ពីគេ។

ដោយភាពស្ងប់ស្ងាត់ កន្លែងនេះពិតជាស័ក្តិសមសម្រាប់អ្នកទៅសិក្សា ធ្វើការ ឬអាន ឬសាកល្បងកាហ្វេនៅផ្ទះចាស់។ ភេសជ្ជៈរបស់ហាងភាគច្រើនគឺកាហ្វេ នៅទីនេះក៏អាច​កែច្នៃតាមចំណូល​ចំណង់ចិត្តរបស់អ្នកបានដែរ។

ទីតាំង៖ លេខ ៣ & លេខ ៨ ផ្លូវ Ly Dao Thanh ខណ្ឌ Hoan Kiem រដ្ឋធានី Ha Noi

តម្លៃ៖ ៣៥.០០០ - ៧០.០០០ ដុង

ម៉ោងបើក៖ ម៉ោង ៨ និង ០០ នាទី - ម៉ោង ១៨ និង០០នាទី

លេនដ្ឋាន​សម្រាប់ជ្រក

ចំណាប់អារម្មណ៍នូវសរទរដូវ នៅហាងកាហ្វេមួយចំនួន  ក្នុងទីក្រុង Ha Noi
រូបថត៖ Facebook

លេនដ្ឋានសម្រាប់ជ្រកគឺជាកន្លែងដែលធ្លាប់ស្គាល់សម្រាប់អ្នកចូលចិត្តកាហ្វេគ្រប់រដូវកាល ព្រោះ លេនដ្ឋានសម្រាប់ជ្រកមានសាខា​ចំនួន ៥ កន្លែងដែលមានរចនាបទចម្រុះសម្រាប់អ្នកជ្រើសរើស។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីជ្រើសរើសសាខាដែលសាកសមបំផុតនឹងបរិយាកាសរដូវស្លឹកឈើជ្រុះនៃទីក្រុង Ha Noi អ្នកគួរតែទៅលេងលេនដ្ឋានដែលមានទីតាំងនៅផ្លូវ Phan Boi Chau ស្រុក Ha Dong ។

លេនដ្ឋាននេះមានលក្ខណៈពិសេសត្រង់ថា វាស្ថិតនៅខាងក្នុងផ្ទះចំណាស់ដែលមានអាយុជិត ១០០ ឆ្នាំ។ លំហនៅខាងក្នុងនៃហាងការហ្វេត្រជាក់​មាន​ខ្យល់​ចេញចូលជាមួយនឹង ២ជាន់ និងទីធ្លាតូចមួយគ្របដណ្តប់ដោយដើមឈើ។ ការអង្គុយនៅខាងក្រៅក្នុងអាកាសធាតុរដូវស្លឹកឈើជ្រុះដ៏ត្រជាក់គឺពិតជា "រ៉ូមែន​ទិក" ហាង​នេះមានម៉ាស៊ីនត្រជាក់ត្រជាក់ ហើយព្យួរផ្ទាំងគំនូរជញ្ជាំងជាបន្តបន្ទាប់ ដែលជាលក្ខណៈពិសេសដែលមិនអាចខ្វះបាននៅក្នុង​លេនដ្ឋាន​ជ្រក។ ក្រៅ​ពី​នេះ ហាង​កាហ្វេនេះ​ក៏​មាន​ទ្វារ​កញ្ចក់​ដែល​ធ្វើ​ឱ្យ​លំហរខាងក្នុង​ពោរពេញ​ទៅ​ដោយ​ពន្លឺ​ធម្មជាតិ។

ភេសជ្ជៈនៅហាង​ការហ្វេលេនដ្ឋានជ្រកត្រូវបានយុវវ័យជាច្រើនចូលចិត្ត ជាពិសេសគឺតែ។ ព្រឹកថ្ងៃចុងសប្តាហ៍ នារដូវស្លឹកឈើជ្រុះនៅទីក្រុង Ha Noi ក្នុងបរិយាកាសស្ងប់ស្ងាត់ និងត្រជាក់ ពិបាកនឹងបដិសេធណាស់។

ទីតាំង៖ ផ្ទះលេខ 8A Phan Boi Chau, Ha Dong, Hanoi

តម្លៃ៖ ២៥.០០០ - ៤០.០០០ ដុង

ម៉ោងបើក៖ ម៉ោង ៧ និង៣០ នាទី - ម៉ោង ២៣ និង ០០ នាទី

ហាងកាហ្វេទីនេះ​និង​ទីនោះ

ចំណាប់អារម្មណ៍នូវសរទរដូវ នៅហាងកាហ្វេមួយចំនួន  ក្នុងទីក្រុង Ha Noi
រូបថត៖ Facebook

នៅពេល​និយាយាអំពីផ្លូវ Le Phung Hieu មនុស្សជាច្រើននាក់ត្រូវតែចងចាំរូបភាពនៃអគារលំនៅដ្ឋាន​រួមដែលមានស្នាមប្រឡាក់ពេលវេលានៅកណ្តាលទីក្រុង។ នៅទីនោះមានទេសភាពធ្លាប់​ស្គាល់ដែលធ្វើឱ្យមនុស្សនឹកដល់ទីក្រុង Ha Noi ដ៏ចំណាស់មួយ ដែលនៅដដែលអស់ជាច្រើនឆ្នាំមកនេះ។

ហាងនៅទីនេះហើយគឺជាហាងកាហ្វេថ្មីមួយដែលមានទីតាំងលើជាន់ទី ៤ នៃអគារ​លំនៅដ្ឋាន​ចាស់។ បើមិនយកចិត្តទុកដាក់លើស្លាកសញ្ញានឹងពិបាករកបន្តិច ព្រោះតំបន់ណាក្នុងអគារ​លំនៅដ្ឋាន​ចាសនេះគឺដូចគ្នា។

ហាងនេះមានទំហំតូចល្មម មានកៅអីដាក់នៅជិតគ្នា ដូច្នេះភ្ញៀវនឹងមានអារម្មណ៍ថា មិនសូវមានភាពឯកជន កៅអីនីមួយៗអាចអង្គុយ តែ ២ នាក់ប៉ុណ្ណោះ ដូច្នេះប្រសិនបើអ្នកទៅក្រុមធំ អ្នកត្រូវអង្គុយដាច់ដោយឡែកពីគ្នា។ យ៉ាងណាមិញ នេះក៏ជាចំណុចពិសេសរបស់ហាងកាហ្វេនេះផងដែរ ព្រោះភ្ញៀវមកទីនេះដូចជាចង់គេចពីភាពអ៊ូអរក្នុងទីក្រុង ស្វែងរកកន្លែងស្ងប់ស្ងាត់។

ទីតាំង៖ ជាន់ទី៤ P៤០៥ ជណ្តើរ ២ អគារ B ផ្លូវ 1 B Le Phung Hieu

តម្លៃ: ៣៥.០០០ - ៦០.០០០ ដុង

ម៉ោងបើក៖ ម៉ោង ៧ និង ០០ នាទី - ម៉ោង ១៨ និង ០០ នាទី

ហាង Ka Coffee

ចំណាប់អារម្មណ៍នូវសរទរដូវ នៅហាងកាហ្វេមួយចំនួន  ក្នុងទីក្រុង Ha Noi
រូបថត៖ Facebook

ហាងកាហ្វេមួយដែលមានឈ្មោះគួរឱ្យចាប់អារម្មណ៍ណាស់ដែលបានប្រដូចទៅនឹងហាងកាហ្វេនៃ "សម្រាក" ។ ហាង Ka Coffee

មានទីតាំងនៅច្រក​តូច​មួយ​នៃផ្លូវ Nguyen Hong ដែលមានទំហំ​ធំ​និងទីធ្លាតូចគ្របដណ្តប់ដោយពណ៌បៃតងនៃដើម​ឈើ។ ការប្រើប្រាស់ពណ៌ស លាយជាមួយនឹងពណ៌ត្នោត ដើម្បីបង្កើតអារម្មណ៍កក់ក្ដៅ និងផាសុកភាពសម្រាប់ភ្ញៀវ ហាងកាហ្វេនេះក៏បានរចនាកៅអីជាច្រើនដែលមានលក្ខណៈឯកជន ប៉ុន្តែនៅតែមានភាពស្និទ្ធស្នាល។ ជាន់ទី ២ ក៏មានបន្ទប់ដាក់​តាំង​ថាសចម្រៀង ដែលមាន​រចនាបទ​ឡូយ ដែលហាងកាហ្វេសព្វថ្ងៃតែងតែប្រើ។

មុខភេសជ្ជៈនៅហាងកាហ្វេនេះមានភាពចម្រុះជាមួយនឹងប្រភេទកាហ្វេ និងតែ ដូច្នេះអ្នកអាចជ្រើសរើសនិង ពិសាកាហ្វេមួយពែង និង​មើលឃើញអាកាសធាតុត្រជាក់នៅរដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយបន្តិចម្តងៗ នៅក្នុងហាងកាហ្វេស្រស់បំព្រងនេះ។

ទីតាំង៖ លេខ 17 ច្រក ២៨ ផ្លូវ Nguyen Hong ខណ្ដ Dong Da រដ្ឋធានី Ha Noi

តម្លៃ៖ ២៥.០០០ - ៥៥.០០០ ដុង

ម៉ោងបើក៖ ម៉ោង ៧ និង ០០ នាទី - ម៉ោង ២១​ និង ០០

ហាងកាហ្វេ Giang

ចំណាប់អារម្មណ៍នូវសរទរដូវ នៅហាងកាហ្វេមួយចំនួន  ក្នុងទីក្រុង Ha Noi
រូបថត៖ Facebook

និយាយអំពីរដូវស្លឹកឈើជ្រុះនៅទីក្រុង Ha Noi ភ្ញៀវ​នឹង​ចាប់អារម្មណ៍យ៉ាង​ខ្លាងចំពោះកាហ្វេស៊ុត ប៉ុន្តែក៏មានហាងកាហ្វេល្បីឈ្មោះនៃរដ្ឋធានីផងដែរ។ ស្ថិតនៅលើវិថី Nguyen Huu Huan ហាង Cafe Giang ត្រូវបានគេស្គាល់ថាជាម៉ាកកាហ្វេចំណាស់ជាងគេនៅទីក្រុង Ha Noi ។

មិនមែនដល់រដូវស្លឹកឈើជ្រុះទេ ដែលមនុស្សបបួលគ្នាទៅហូបកាហ្វេនៅហាងកាហ្វេ Giang ទេ។ ហាងកាហ្វេនេះតែងតែស្ថិតក្នុងស្ថានភាពដែលមនុស្សចេញចូល មិនមែនអ្នកស្រុកទេ តែក៏មានអ្នកទេសចរក្នុងស្រុក និងបរទេស។ ដូច​ជា​ល្បី​មែន ប៉ុន្តែ​លំហនៃហាង​​នេះ​នៅ​តែ​រក្សា​លក្ខណៈកាល​ពីបុរាណ។ ហាងនេះស្ថិត​ក្នុង​ច្រក​តូច​នៅ​កណ្តាល​តំបន់ផ្លូវ​ចាស់។ ភ្ញៀវជាច្រើននៅតែជ្រើសរើសមកទីនេះដើម្បីភ្លក់ក្លិនឈ្ងុយ និងរសជាតិស៊ុតផ្អែមក្នុងកាហ្វេមួយពែងនៅរដូវស្លឹកឈើជ្រុះក្នុងទីក្រុង Ha Noi។

ទីតាំង៖ ផ្ទះលេខ ៣៩ Nguyen Huu Huan ខណ្ឌ Hoan Kiem រដ្ឋធានី Ha Noi

តម្លៃ ៖១៥.០០០ - ៣៣.០០០ ដុង

ម៉ោងបើក៖ ម៉ោង ៧ និង ០០ នាទី ដល់ម៉ោង ២២ និង​ ៣០ នាទី

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស