យុគសម័យ - "ខ្ញុំចង់ត្រលប់មកវិញ ហើយខ្ញុំនឹងត្រលប់មកវៀតណាមវិញ" នោះហើយជាអ្វីដែលលោកស្រី Nikki Vargas បានសន្យាជាមួយខ្លួននាង បន្ទាប់ពីការធ្វើដំណើរទៅកាន់រដ្ឋធានី Ha Noi ក្នុងឆ្នាំ ២០១៧។
![]() |
![]() |
![]() |
រោងមហោស្រពធំនៅរដ្ឋធានី Ha Noi។ (រូបថត៖ Kinh te Do Thi) |
ខ្ញុំបានលង់ស្នេហ៍ជាមួយរដ្ឋធានី Ha Noi យ៉ាងឆាប់រហ័ស មូលហេតុមួយគឺដោយសារតែខ្ញុំលង់ស្នេហ៍នឹងប្រទេសវៀតណាម មុនពេលដែលខ្ញុំមកដល់ទឹកដីនេះ" នេះជាអ្វីដែលលោកស្រី Nikki Vargas បានចែករំលែកនៅក្នុងអត្ថបទមួយកាលពីឆ្នាំ ២០១៧ នៅលើប្លុក "The Pin the Map Project "បានរៀបរាប់អំពីការធ្វើដំណើរនៅរដ្ឋធានី Ha Noi របស់នាង និងមិត្តប្រុសលោក Jeff ។
ខាងក្រោមនេះគឺជាការសង្ខេបនៃសំបុត្រនេ
សូមស្វាគមន៍មកកាន់ទឹកដីសុបិន្តរបស់ខ្ញុំ - វៀតណាម។ ខ្ញុំបានសន្យាជាមួយខ្លួនឯងថាខ្ញុំ នឹងទៅលេងប្រទេសនេះមុនពេលខ្ញុំមានអាយុ ៣០ ឆ្នាំ ហើយឥឡូវនេះ - នៅសល់តែប៉ុន្មានខែទៀតមុនពេលខ្ញុំឆ្លងផុតកម្រិតនោះ ខ្ញុំបានមកដល់រដ្ឋធានី Ha Noi ។
ខ្ញុំ និងមិត្តប្រុសរបស់ខ្ញុំ លោក Jeff ជួលបន្ទប់សណ្ឋាគារនៅ ផ្លូវHang Bong - ឬ ផ្លូវHang Gai? - ឈ្មោះផ្លូវក្នុងប្រទេសវៀតណាមបានផ្លាស់ប្តូរយ៉ាងលឿននិងមិនប៉ាន់ស្មានជាមុនទេ។ សណ្ឋាគាររបស់យើងមានទីតាំងនៅលើផ្លូវមួយ ដែលស្ថិតនៅខាងលិចបឹង Hoan Kiem។ បន្ទប់របស់យើងត្រូវបានបំពាក់ដោយគ្រឿងសង្ហារិមឈើ និងបង្អួចធំដែលមើលផ្លូវនៃរដ្ឋធានី Ha Noi ។
![]() |
ជ្រុងផ្លូវមួយនៃរដ្ឋធានី Ha Noi។ (រូបថត៖ Kinh te Do Thi) |
អ្នកត្រូវតែមាន “យុទ្ធសាស្ត្រ” ដើម្បីដើរតាមដងផ្លូវនានាក្នុងរដ្ឋធានី Ha Noi ។ ចិញ្ចើមផ្លូវនៅរដ្ឋធានី Ha Noi មិនស័ក្តិសមសម្រាប់មនុស្សកំពុងដើរផង កំពុងមើលទូរសព្ទផង ដូចនៅទីក្រុងញូវយ៉កនោះទេ។ នៅទីនេះ ចិញ្ចើមផ្លូវជាកន្លែងប្រមូលផ្តុំអ្នកលក់ដូរតាមចិញ្ចើមផ្លូវ តូបលក់ដូរ និងចំណតម៉ូតូ។
គ្រាន់តែបោះជំហានខុសមួយ អ្នកនឹងក្លាយជា "បាល់ព្រិល" អ្នកនឹងរុញច្រានតុនិងកៅអីប្លាស្ទិក និងអ្វីៗគ្រប់យ៉ាងបានដាក់តាំងនៅលើចិញ្ចើមផ្លូវ។ ដូច្នេះហើយ ការធ្វើដំណើរក្នុងរដ្ឋធានី Ha Noi ទាមទារភាពប៉ិនប្រសប់ និងការចល័ត ក៏ដូចជាពេលវេលាខ្លះដើម្បីធ្លាប់ស្គាល់។
ផ្លូវនានាក្នុងរដ្ឋធានី Ha Noi មានភាពអ៊ូអរ និងរស់រវើក តាមបែបរបៀបរៀបរយ។ អ្នកចុះពីចិញ្ចើមផ្លូវ បណ្តើរចូលទៅក្នុងចរាចរណ៍រដ្ឋធានី Ha Noi ជាយឺតៗ ដូចជារអិលចូលបឹងត្រជាក់។ អ្នកមិនឈប់ទេ។ រាល់សរសៃប្រសាទក្នុងខ្លួនរបស់អ្នកនឹងប្រឆាំអ នឹងប្រាប់អ្នកឱ្យឈប់...
នៅពេលអ្នកបន្តដើរតាមដងផ្លូវនៃរដ្ឋធានី Ha Noi អ្នកមានអារម្មណ៍ថា ខ្លួនឯងដើរនៅចំកណ្តាល "រលកយក្សស៊ូណាមិ" ដែលជាចរន្តទឹកហូរឥតឈប់ឈរនៃម៉ូតូ ស៊ីក្លូ រថយន្ត កង់ និងអ្នកលក់ដូរដែលដើរតាមដងផ្លូវ។ កុំឈប់ ធ្វើដំណើរដូជាអ្នកកំពុងឆ្លងកាត់ទឹកជ្រោះ ដោយជឿថា ទឹកនឹងហូរជុំវិញអ្នកដោយមិនអាចនាំអ្នកទៅឆ្ងាយ។
ខ្ញុំបានលង់ស្នេហ៍នឹង រដ្ឋធានី Ha Noi ភ្លាមៗ មួយផ្នែកគឺដោយសារតែខ្ញុំស្រឡាញ់វៀតណាម មុនពេលដែលខ្ញុំឈានជើងចូលទឹកដីនេះ។
មួកស្លឹកទាក់ទាញខ្ញុំដូចជាស្ត្រីដែលទាក់ទាញ - ខ្ញុំគ្មានវិធីអីដើម្បីទប់ទល់ទេ។ វៀតណាមជាកន្លែងនៃភាពខុសគ្នាដែលមិនអាចទប់ទល់បាន។ រដ្ឋធានី Ha Noi មានកំណប់ទ្រព្យសម្បត្តិនៃអាហារតាមផ្លូវ។ ហើយកាហ្វេវៀតណាមនឹងធ្វើឱ្យអ្នកចងចាំជារៀងរហូត។
ជនជាតិវៀតណាមមានចិត្តល្អ និងទន់ភ្លន់ រួសរាយរាក់ទាក់។ ពួកគេមានមោទនៈភាពចំពោះវប្បធម៌ជាតិ។ ជនជាតិវៀតណាមក៏ឧស្សាហ៍ព្យាយាម ដែលបង្ហាញយ៉ាងច្បាស់លាស់តាំងពីព្រលឹម ពេលដែលអ្នកលក់ដូរតាមដងផ្លូវ ហាង និងហាងកាហ្វេបើកនិងស្វាគមន៍អតិថិជន...
ខ្ញុំចង់ត្រឡប់ទៅប្រទេសវៀតណាមវិញ។ ខ្ញុំបានគិតគូរពីគម្រោងត្រឡប់ទៅវៀតណាមម្ដងទៀត។ ខ្ញុំនឹកប្រទេសវៀតណាម សូម្បីតែមុនពេលយន្តហោះចេញធ្វើដំណើរ ខ្ញុំចង់ស្វែងយល់ពីតំបន់ផ្សេងៗទៀតនៃប្រទេសវៀតណាមទៅកន្លែងផ្សេងទៀតដូចជាទីក្រុង Ho Chi Minh Hue, ឈូងសមុទ្រ Ha Long, Sapa...
ខ្ញុំចង់ចំណាយពេលច្រើននៅប្រទេសវៀតណាមក្នុងវិធីផ្សេងពីកន្លែងផ្សេងទៀតដែលខ្ញុំធ្លាប់ទៅ៖ ខ្ញុំមិនចង់លឿនឬប្រញាប់ទេ។ ខ្ញុំចង់ទទួលបានការស្រឡាញ់ពីប្រទេសវៀតណាម ចង់ស្វែងយល់ពីគ្រប់ទិដ្ឋភាពវប្បធម៌នៃប្រទេសនេះ។
ខ្ញុំនឹងត្រឡប់មកប្រទេសវៀតណាមវិញ ខ្ញុំសន្យាថា...

មតិពីមិត្តអ្នកអាន