យុគសម័យ - នៅពេលដែលរដូវមកដល់ ប្រសិនបើអ្នកមិនទាន់មានឱកាសទៅលេងនៅរដ្ឋធានី ដើម្បីគយគន់ទេសភាពដ៏រ៉ូមែនទិក និងស្រស់ស្អាតដូចក្នុងកំណាព្យនោះទេអ្នកអាចមកអាស័យដ្ឋានខាងក្រោម។
![]() |
![]() |
ហាងកាហ្វេ The Ghé Coffee
![]() |
![]() |
រូបថត៖ facebook The Ghé Coffee |
អាស័យដ្ឋាន៖ ផ្លូវ Mac Thi Buoi
ម៉ោងបើក៖ ម៉ោង ៨ ពេលព្រកដល់ម៉ោង ២០ និង ៣០ នាទី យប់
តម្លៃ ៣៥.០០០ - ៦០.០០០ ដុង/មួយមុខ
- ហាងកាហ្វេបានលាក់ខ្លួននៅក្នុងអគារចំណាស់ក្នុងខណ្ឌទី ១។ នៅពេលដែលអ្នកចូលទៅក្នុងហាង អ្នកអាចមើលឃើញនូវភាពបុរាណ សុខសាន្ត និងសម្របខ្លួនក្នុងបរិយាកាសនៃរដ្ឋធានី Ha Noi។ ពីមាត់ទ្វារ ជ្រុងយ៉រ និងទិសឆ្ពោះទៅកាន់អគារខុនដូចាស់ ផ្ទះនីមួយៗ គ្របដណ្តប់ដោយដើមឈើពណ៌បៃតងដ៏ស្រស់បំព្រង។
- កន្លែងនេះក៏ត្រូវបានរចនាបន្ទប់ដាក់តាំងស្នាដៃប្លែកៗរបស់វិចិត្រករវៀតណាមសហសម័យផងដែរ។ រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោងម៉ោង ១៣ និង ៣០ នាទី និង ដល់ ១៣ និង ៣០ នាទី ហាងតែងតែរៀបចំកម្មវិធី live acoustic ។
- បញ្ជីមុខម្ហូបមិនមានភាពចម្រុះពេកទេ ប៉ុន្តែការដាក់ឈ្មោះនៃភេសជ្ជៈដ៏គួរឱ្យចាប់អារម្មណ៍។ ក្រៅពីកាហ្វេ អ្នកអាចជ្រើសរើសទឹកផ្លែឈើ ទឹកក្រឡុកទឹកឃ្មុំ ឬចានដែលមានឈ្មោះគួរឱ្យចាប់អារម្មណ៍ ដូចជា នារីផ្កាឈូក, នារី diasy កូនកម្លោះ Hibiscus... ហាងក៏បំរើអាហារសម្រន់ផងដែរ រួមមានបាយក្តាំង មាន់ស្ងួត ជាដើម។
- បុគ្គលិករួសរាយរាក់ទាក់ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ។
ហាងកាហ្វេ Mao A Chai - Tea & Herbal Drinks
![]() |
![]() |
រូបថត៖ facebook ហាងកាហ្វេ Mao A Chai - Tea & Herbal Drinks |
អាស័យដ្ឋាន៖ ផ្លូវ Ly Tu Trong
ម៉ោងបើក៖ ម៉ោង ៧ និង ៣០ នាទី ព្រឹកដល់ ម៉ោង ១០ នាពេល យប់
តម្លៃ៖ ចាប់ពី ៤៥០០០ ដុង /មួយមុខ
- ហាងត្រូវបានលាក់ខ្លួន នៅជាន់ទី ៤ ក្នុងអគាខុនដូ បរិយាកាសស្ងប់ស្ងាត់ រួមផ្សំជាមួយនឹងតន្ត្រីបន្ធូរអារម្មណ៍អំពីទីក្រុង Ha Noi។ អ្នកអាចជ្រើសរើសអង្គុយនៅខាងក្នុង ដោយមានកន្លែងកក់ក្ដៅ ជ្រុងសម្រាប់បុគ្គលិក និងរ៉ូមែនទិក។ នៅទីនេះក៏មានឡៅតឿសម្រាប់អង្គុយទទួលទានតែ ឬមនុស្សម្នាថតរូបទុកជាអនុស្សាវរីយ៍។ លើសពីនេះ ហាងក៏មានយ៉រត្រជាក់ផងដែរ។
- កន្លែងនេះក៏មានលក់កែវ ថូផ្កា កាបូប មួក វត្ថុសេរ៉ាមិចសិប្បកម្ម ផងដែរ។
- បញ្ជីមុខម្ហូបដ៏លេចធ្លោនៃតែទឹកដោះគោឥណ្ឌា តែវៀតណាម ទឹកអាព្រីកូត ទឹកផ្លែ Sau ត្រាំ ទឹកផ្លែមនត្រាំ ... ភ្ញៀវអាចជ្រើសរើសទឹកផ្លែ Sau ត្រាំ ស្ករសណ្ដែកដី អាហារស្ងួត នំសណ្តែកបាយ ដើម្បីទទួលទាន។
- ភេសជ្ជៈបានបង្ហាញយ៉ាងសាមញ្ញ រសជាតិគឺឆ្ងាញ់ និងមានភាពពិសេស។ តម្លៃគឺសមរម្យណាស់។
- ម្ចាស់ហាងរួសរាយរាក់ទាក់ បុគ្គលិករួសរាយរាក់ទាក់។
ហាងកាហ្វេស៊ុ Little HaNoi Egg Coffee
![]() |
![]() |
រូបថត៖ facebook ហាងកាហ្វេស៊ុ Little HaNoi Egg Coffee |
អាស័យដ្ឋាន៖ ផ្លូវ Yersin និង Le Lai
ម៉ោងបើក៖ ម៉ោង ៨ និង ០០ នាទីព្រឹក - ម៉ោង ២២និង ០០ នាទី ។
តម្លៃ ៣៥.០០០ - ៥៥.០០០ ដុង/មួយមុខ
- សាខាទាំងពីរស្ថិតនៅលើផ្លូវមមាញឹក និងមានមនុស្សច្រើន ប៉ុន្តែពេលចូលក្នុងហាង លំហរហាក់បីខុសនឹងភាពអ៊ូអរនៅខាងក្រៅ។ តន្ត្រីមានពិរោះដែលជួយបង្កើតបរិយាកាសសម្រាកកាយរីករាយ។
- ហាងមានភាពលេចធ្លោដោយពណ៌ទាំងពីរគឺពណ៌លឿង និងពណ៌ត្នោត រួមផ្សំនឹងនូវតុឈើ និងកៅអី និងភ្លើងពណ៌លឿង ដើម្បីបង្កើតកន្លែងដ៏កក់ក្ដៅ។ ហាងនេះគឺជាកន្លែងឈប់សម្រាកសម្រាប់ភ្ញៀវដែលមានព្រលឹងអាឡោះអាល័យនូវទសវត្សរ៍ចាស់។ តំបន់យ៉រក៏ជាជ្រុងដ៏ល្អសម្រាប់អ្នកដើម្បីរីករាយជាមួយអាហារពេលព្រឹកពេលគយគន់ផ្លូវ។
- ម៉ឺនុយគឺសម្បូរបែប។ អ្នកអាចជ្រើសរើសបានដូចជា កាហ្វេ ទឹកដោះគោជូរ ទឹកផ្លែឈើ តែ... ហាងក៏មានបម្រើម្ហូបបែបលោកខាងលិច និងណែមគ្រឿងសមុទ្រចៀន ណែមជូរ។
- កាហ្វេស៊ុតជាមុខម្ហូបដែលគួរភ្លក់ នៅទីនេះ ។ បើសិនអ្នកចង់ទិញកាហ្វេប្រភេទយកមក វានៅតែរក្សាកំដៅបានគ្រប់គ្រាន់ មិនបង្កើតភាពឆ្អាបនៅពេលទទួលទាន។
- ភេសជ្ជៈ និងម្ហូបអាហារបានបម្រើយ៉ាងល្អ។ គុណភាពគឺល្អសម្រាប់តម្លៃ។ បុគ្គលិកមានសេវាកម្មល្អ។
- ចំណុចដកគឺចំណតរថយន្តនិងម៉ូតូពិបាកបន្តិចនិងត្រូវបង់ថ្លៃសេវា៕
zingnews
មតិពីមិត្តអ្នកអាន