យុគសម័យ - ដោយមានលំហរជិតស្និទ្ធនឹងធម្មជាតិ ពោរពេញដោយពន្លឺថ្ងៃ អាស័យដ្ឋានខាងក្រោមគឺជាការណែនាំដែលមិនគួររំលង ប្រសិនបើអ្នកកំពុងជ្រើសរើសហាងកាហ្វេនៅកណ្តាលទីក្រុង។
![]() |
![]() |
មិនត្រឹមតែបម្រើភេសជ្ជៈប៉ុណ្ណោះទេ ហាងកាហ្វេក៏ជាកន្លែងណាត់ជួបដែលធ្លាប់ស្គាល់ដែរសម្រាប់ភ្ញៀវមកសម្រាក អានសៀវភៅ ធ្វើការ check-in...
ហាងកាហ្វេ Barista Collective
![]() |
អាស័យដ្ឋានៈ ផ្លូវ Ho Xuan Huong
ម៉ោងបើក៖ ម៉ោង ៧ និង ៣០ នាទី ព្រឹក - ម៉ោង ១០ និង ០០ យប់
តម្លៃ ៤៥.០០០-៩០.០០០ ដុង/មួយមុខ
ហាងកាហ្វេនេះត្រូវបានសាងសង់នៅលើគ្រឹះនៃផ្ទះចាស់ពីរខ្នង។ ទិដ្ឋភាពគឺភ្លឺ រចនាទាំងទំនើបរួមផ្សំនឹងបុរាណបន្តិច។
- ហាងមិនធំពេកទេ តែមានសួនចំការពោរពេញទៅដោយលំហខ្យល់ដែលសាកសមសម្រាប់អ្នកអង្គុយស្វែងរកការបំផុសគំនិត។ ជ្រុងបារដ៏កក់ក្ដៅនិងល្អសម្រាប់ភ្ញៀវរីករាយទទួលទានកាហ្វេផង និងនិយាយជាមួយអ្នកឆុងកាហ្វេ។
- កន្លែងនេះលេងភ្លេងចង្វាក់ jazz ជាចម្បង ផ្តល់បរិយាកាសរីករាយ ផាសុកភាព ស័ក្តិសមសម្រាប់ធ្វើការ ដើរលេងម្នាក់ឯង អានសៀវភៅ ជួបជុំមិត្តភក្តិ។
- តារាងម្ហូបសំបូរទៅដោយតែផ្លែឈើ ទឹកដោះគោជូរ កាហ្វេ... រសជាតិថ្មីរបស់ហាងគឺ កាហ្វេទឹកកក ដែលមានទឹកដូង កូកាកូឡា សូដា និងក្រូចឆ្មាស្រស់។ ហាងនេះក៏បម្រើ croissant, ឈីសប័រខ្ទឹមស និងនំមួយចំនួននៃថ្ងៃ។
- ភេសជ្ជះឆ្ងាញ់ណាស់ ការតុបតែងភេសជ្ជៈមិនស្មុគស្មាញ ប៉ុន្តែល្អមើលណាស់ រូបរាងមិនរើស ។ នំ Croissant មានស្រទាប់ស៊ុតអំបិលរលាយ ស្នូលនំមិនស្ងួតទេ។
- បុគ្គលិករួសរាយរាក់ទាក់ និងយកចិត្តទុកដាក់។
ហាងកាហ្វេ Wiselands
![]() |
អាស័យដ្ឋាន៖ ផ្លូវ Vo Thi Sau
ម៉ោងបើក៖ ម៉ោង ៧ និង ៣០ នាទី ព្រឹក - ម៉ោង២៣និង ០០ នាទីយប់។
តម្លៃ៖ ៣០.០០០ - ៧៩.០០០ ដុង/មួយមុខ
ហាងនេះគឺជាគំរូកាហ្វេសៀវភៅមួយដែលមានកន្លែងច្នៃប្រឌិត និងទំនើប ដើម្បីនាំមកនូវលំហនៃចំណេះដឹង និងសុខសាន្តសម្រាប់មនុស្សម្នាក់ៗបន្ទាប់ពីមួយថ្ងៃធ្វើការ និងជីវិតដ៏មមាញឹក។
- កន្លែងមានពន្លឺ កក់ក្ដៅ និងកន្លែងមានពណ៌បៃតងច្រើន។ ហាងនេះមានទាំងផ្នែកក្រៅ និងក្នុងផ្ទះ។
- ហាងមានតុទាបសម្រាប់អានសៀវភៅ និងតុខ្ពស់សម្រាប់ធ្វើការ។ ហាងក៏បានរចនាជ្រុងឯកជនជាច្រើនផងដែរ ដែលល្អសម្រាប់ក្រុមតូចៗ ដើម្បីពិភាក្សការងារ។ ហាងនេះលេងភ្លេងដោយគ្មានទំនុកច្រៀង សាកសមសម្រាប់សកម្មភាពបុគ្គលដែលត្រូវការផ្តោតអារម្មណ៍។
- តារាងម្ហូបរួមមានតែក្តៅ ទឹកក្រឡុក ទឹកផ្លែឈើ តែទឹកដោះគោ កាហ្វេ និងអាហារសម្រន់ ដូចជា នំសូកូឡាតែបៃតង និងគ្រាប់ផ្កាឈូករ័ត្ន។
- រសជាតិទឹកមិនថ្មីពេកទេ តែគុណភាពក៏ល្អ សាកសមនឹងតម្លៃ។
- បុគ្គលិករួសរាយរាក់ទាក់។
ហាងកាហ្វេ Blanc Village
![]() |
អាស័យដ្ឋាន៖ ផ្លូវ Vo Van Tan
ម៉ោងបើក៖ ម៉ោង ៧ និង ៣០ នាទី ព្រឹក - ម៉ោង ០០ និង ០០ នាទី យប់
តម្លៃ ៤៥.០០០ - ៧០.០០០ ដុង/មួយមុខ
ហាងកាហ្វេនេះដែលមានទីតាំងនៅច្រកផ្លូវតូច គឺជាអាសយដ្ឋានដ៏ល្អសម្រាប់អ្នកដែលចង់ check-in ថតរូប ឬស្វែងរកកន្លែងជួបជុំនិងនិយាយ។
- ហាងមានកន្លែងលេងប៊ីយ៉ា ដែលសមរម្យប្រសិនបើក្រុមរបស់អ្នកចង់កម្សាន្ត ឬថតរូប។ តុ និងកៅអីមានច្រើនរចនាបទ រៀបចំនៅចម្ងាយសមរម្យ។ ទោះយ៉ាងណាក៏ដោយ ហាងនេះមិនមានម៉ាស៊ីនត្រជាក់ទេ។
- ម៉ឺនុយអាហារពេលព្រឹកមានទឹកផ្លែឈើ និងកាហ្វេ។ ម៉ឺនុយពេលល្ងាចបម្រើភេសជ្ជៈមានជាតិអាល់កុល ។
- ការតុបតែងភេសជ្ជៈគឺសាមញ្ញណាស់។ កាហ្វេមានរសជាតិផ្អែមបន្តិច ប៉ុន្តែរសជាតិក៏មិនគួរឲ្យចាប់អារម្មណ៍ដែរ។
- បុគ្គលិករួសរាយរាក់ទាក់។
ហាងកាហ្វេ Nhuong Coffe
![]() |
អាស័យដ្ឋាន៖ ផ្លូវ Tran Van Dang
ម៉ោងបើក៖ ម៉ោង ៩ និង ០០ នាទីព្រឹក - ម៉ោង ១៨ និង ០០ នាទី ល្ងាច
តម្លៃ៖ ចាប់ពី ៥០.០០០ ដុង/មួយមុខ
មកដល់ផ្លូវ Tran Van Dang តាមផ្លូវតូចក្បែរផ្លូវរថភ្លើង ដែលមានផ្សារមួយ អ្នកនឹងឃើញហាងកាហ្វេតូចមួយដ៏ស្រស់ស្អាតនៅក្នុងច្រកតូចមួយ។
- ហាងនេះមានលំហរមិនកំណត់ រួមមាន៖ កន្លែងខាងក្រៅ និងខាងក្នុងដែលមានដើមឈើបៃតង។
-កន្លែងអង្គុយគឺសមរម្យសម្រាប់ក្រុមដែលមានមនុស្សពី ពីរ ទៅ បួននាក់។ បរិយាកាសនៅទីនេះគឺ ល្អសម្រាប់ធ្វើការ ឬជួបជុំមិត្តភក្តិ។
- ម៉ឺនុយរួមមានកាហ្វេពិសេស។ ម្ចាស់ហាងនឹងណែនាំពីរសជាតិកាហ្វដែលសមស្របនឹងរសជាតិម្នាក់ៗ។
- បុគ្គលិករួសរាយរាក់ទាក់ និងជិតស្និទ្ធ។
ហាងកាហ្វេ Dating Coffee & Food
![]() |
អាស័យដ្ឋាន៖ ផ្លូវ Tran Quang Dieu
ម៉ោងបើក៖ ម៉ោង ៨ និង ០០ នាទីព្រក - ម៉ោង ២៣ និង ៥០ នាទីយប់
តម្លៃ៖ ចាប់ពី ៤០.០០០ ដុង/មួយមុខ
ហាងកាហ្វេទើបបើកនិងលាក់ក្នុងច្រកតូចមួយដែលស្ថិតក្នុងខណ្ឌទី ៣។ ហាងនេះមានរចនាបទ អឺរ៉ុបខាងជើង។ កន្លែងនេះមានកាហ្វេដែលមានរសជាតិពិសេសនៃតំបន់ Buon Ma Thuot ជាមួយនឹងរសជាតិប្រពៃណី។
- លំហរនៃហាងកាហ្វេគ្រប់គ្រាន់ កក់ក្ដៅណាស់។ ជ្រុងនីមួយៗនៃតុ និងកៅអីឈើ សាឡុងត្រូវបានតុបតែងយ៉ាងស្អាត។ ហាងក៏មានធ្នើដាក់សៀវភៅផងដែរ។ ទេសភាពនៅទីនេះមិនមានដើមឈើច្រើនទេ។ ហាងនេះជាកន្លែងដ៏ល្អសម្រាប់អង្គុយធ្វើការ ឬជួបជុំមិត្តភក្តិ ។
- តារាងម្ហូបមានច្រើនមុខ រួមទាំងភេសជ្ជៈ និងអាហារ។ ហាងនេះមានតែផ្លែឈើ កាហ្វេ mocktail និងមុខម្ហូបដូចជា ស្ប៉ាហ្គាទី សាច់ក្រក ឬនំបុ័ងឈីស។ បន្ទាប់ពីម៉ោង ២០ និង ០០ នាទី យប់ជារៀងរាល់ថ្ងៃ ហាងមានបម្រើស្រាក្រឡុក និងភេសជ្ជៈចម្រុះ។
- ភេសជ្ជៈគឺល្អ, តែផ្លែឈើឆ្ងាញ់។ ការតុបតែងគួរឱ្យទាក់ទាញ។
- បុគ្គលិករួសរាយរាក់ទាក់និងសេវាកម្មល្អ។

zing
មតិពីមិត្តអ្នកអាន