យុគសម័យ - បន្ទាប់ពីសិក្សារៀនសូត្រ និងធ្វើការ អ្នកអាចអញ្ជើញមិត្តភក្តិជិតស្និទ្ធ ឬមិត្តរួមការងាររបស់អ្នកទៅភោជនីយដ្ឋានខាងក្រោម ដើម្បីពិសាភេសជ្ជៈ និងម្ហូបឆ្ងាញ់ៗ។
On Garden
អាស័យដ្ឋាន៖ ផ្លូវ Tran Huy Lieu ខណ្ឌ Phu Nhuan
ម៉ោងបើក៖ ម៉ោង ១៦ និង ៣០ នាទី រសៀល ដល់ម៉ោង ១២ និង០០ នាទី រាត្រី
តម្លៃ៖ ចាប់ពី ៥៩.000 ដុង/មួយមុខ
មានទីតាំងនៅចំកណ្តាលនៃខណ្ឌ Phu Nhuan បើសិនជាអ្នកមកភោជនីយដ្ឋាននេះ អ្នកអាចគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុង។
![]() |
- ភ្ញៀវចុចជណ្តើរយន្តឡើងជាន់ទី ៩ បន្ទាប់មកផ្លាស់ទៅកាន់ជណ្តើរ ដើម្បីឡើងមួយជាន់ទៀតដែលទើបដល់ភោជ្ជនីយដ្ឋាន។ ភោជ្ជនីយដ្ឋាននេះមានទំហំធំទូលាយ និងមានខ្យល់អាកាសចេញចូល ភាគច្រើនជាកន្លែងអង្គុយខាងក្រៅ ដូច្នេះអ្នកគួរតែមកភោជ្ជនីយដ្ឋាននេះនៅថ្ងៃស្ងួត។
- តុ និងកៅអីសាមញ្ញ មានកន្លែងអង្គុយជាច្រើនសម្រាប់ក្រុមតូច និងក្រុមធំ។ ទោះជាយ៉ាងណា តន្ត្រីគឺមានសំឡេងអ៊ូរអរណាស់។
![]() |
- មុខម្ហូបចម្រុះដែលមានមុខម្ហូបអាំង ញាំ សាស៊ីមី គ្រឿងសមុទ្រ... ដែលកែច្នៃតាមរសជាតិវៀតណាម ជប៉ុន និងថៃ។ ភោជ្ជនីដ្ឋាននេះក៏មានបម្រើភេសជ្ជៈគ្មានជាតិអាល់កុលផងដែរ។
- បុគ្គលិករួសរាយរាក់ទាក់ ប៉ុន្តែសេវាកម្មរាងយឺតបន្តិចពេលមានភ្ញៀវច្រើន។
ភោជនីយដ្ឋាន មីងពៅ
![]() |
អាស័យដ្ឋានៈ ផ្លូវ Le Cong Kieu ខណ្ឌទី 1
ម៉ោងបើក៖ ម៉ៅង ១១ និង ០០ នាទីដល់ម៉ោង ២២ និង ០០ នាទី។
តម្លៃ៖ ពី ៧៥.000 ដុង/មួយមុខ
![]() |
- ការរចនាពិដានខ្ពស់បង្កើតឱ្យមានខ្យល់អាកាសចេញចូល។ ដើមឈើពណ៌បៃតងដែលនាំមកនូវអារម្មណ៍ស្និទ្ធនិងប្រជាប្រិយ។
- តុ និងកៅអីមានពណ៌ដែលចុះសម្រុងនឹងលំហរនៃភោជ្ជនីយដ្ឋាន ។ កន្លែងអង្គុយនាំមកនូវអារម្មណ៍ដូចនៅហាងតាមចិញ្ជឹមផ្លូវ សមស្របសម្រាប់ក្រុមមិត្តភក្តិជួបជុំគ្នា។ បរិយាកាសនៃភោជ្ជនីយដ្ឋាននេះអ៊ូរអរបន្តិច។ ពេលវេលាដែលមានភ្ញៀវច្រើនកុះករ តុបានដាក់ជិតគ្នា។
- មុខម្ហូបសម្បូរដោយមានគ្រឿងសមុទ្រ បាយឆា មីចៀន ញាំសាច់គោ មាន់ដុត បាយឆា...ដែលមានរសជាតិជា ច្រើន។
- ភាពលេចធ្លោនៃភោជ្ជនីយដ្ឋាននេះគឺការដែលម្ហូបអាហារបានដាក់តាំងលើកញ្ជើនិងចានបុរាណ។ តម្លៃគឺខ្ពស់បន្តិច បើធៀបនឹងគុណភាពអាហារ។
- សេវាកម្មល្អនិងបុគ្គលិករួសរាយរាក់ទាក់មិនដូចគ្នាទេ។
ភោជនីយដ្ឋាន ម្ហូបអាហារអាំងម្តាយ Hai
![]() |
អាស័យដ្ឋាន៖ ផ្លូវ Nguyen Thuong Hien ខណ្ឌទី ៣
ម៉ោងបើក៖ ម៉ោង ១៦ និង ០០ នាទីរសៀល - ម៉ោង ២៣ និង ០០ នាទី យប់។
តម្លៃ៖ ប្រហែល ១០០.០០០ ដុង/ម្នាក់
- គ្រឿងសង្ហារឹមភាគច្រើនធ្វើពីឈើ។ រចនាបទតុបតែងតាមបែបបុរាណ។ ភោជនីយដ្ឋានបម្រើនៅជាន់ខាងលើ ប៉ុន្តែមិនមានប្រព័ន្ធដកផ្សែងទេ។
- តុនិងកៅអីទាបតាមរចនាបទសាមញ្ញ ។ ភោជ្ជនីយដ្ឋានមានជ្រុងជាច្រើន ដូច្នេះភ្ញៀវទេសចរអាចជ្រើសរើសកន្លែងអង្គុយ។ ភោជនីយដ្ឋានមានភ្ញៀវច្រើនណាស់នៅថ្ងៃចុងសប្តាហ៍។
- មុខម្ហូបពិសេសជាមួយទឹកស៊ុបផ្អក ទឹកស៊ុបថៃនិងបង្គារគ្រប់មុខ សាច់អាំង។ ភេសជ្ជៈរួមមានទឹកភេសជ្ជ់ ស្រាបៀរ។ ជាទូទៅ គុណភាពអាហារមិនថ្លៃពេក។
- បុគ្គលិករួសរាយរាក់ទាក់ ។
ភោជ្ជនីយដ្ឋាន MOC Rieu - អាំង
![]() |
អាស័យដ្ឋានៈមាន ៣ សាខា
ម៉ោងបើក៖ ម៉ោង ១០ និង ០០ នាទី ព្រក - ម៉ោង ២៣និង ០០ នាទី យប់ ម៉ោង។
តម្លៃ៖ ចាប់ពី ៥០.០០០ ដុង/មុខមួយ
ហាងនេះមានសាខាចំនួន ៣ នៅខណ្ឌទី ១ និ ខណ្ឌទី ៧ និង ខណ្ឌ Tan Binh ។
- លំហនៃកន្លែងនីមួយៗមានរចនាបទផ្សេងៗគ្នា ដូចជាទិដ្ឋភាពនៅលើដំបូល ទេសភាពស្ងប់ស្ងាត់ កន្លែងកក់ក្ដៅ ឬទេសភាពខាងក្រៅត្រជាក់ ។
- តុ និងកៅអីដ៏ប្រណិត រៀបចំនៅចម្ងាយសមរម្យ។ កន្លែងអង្គុយធានាប្រកបដោយដាច់ដោយឡែក និងផាសុកភាពសម្រាប់មិត្តភក្តិ ការជួបជុំគ្រួសារ ឬការណាត់ជួបផ្ទាល់ខ្លួន។
- មុខម្ហូបមានច្រើនជម្រើស ទឹកស៊ុប អាង ញាំ សាឡាត់ គ្រឿងសមុទ្រ... បង្អែមរួមមាន ផ្លែឈើ ទឹកដោះគោជូរ អង្ករដំណើបស្វាយ និងភេសជ្ជៈជាច្រើនប្រភេទ។
-តម្លៃគឺខ្ពស់បន្តិច ប៉ុន្តែពិតជាសាកសមនឹងគុណភាព និងការតុបតែងម្ហូប។
- បុគ្គលិកមានភាពរួសរាយរាក់ទាក់។
zing






មតិពីមិត្តអ្នកអាន