យុគសម័យ - ម្ហូបបួសដែលមានការប្រែប្រួលយ៉ាងខ្លាំង និងពណ៌ចុះសម្រុងគ្នា ។ សូមឧទ្ទេសនាមភោជនីយដ្ឋានមួយចំនួនដូចខាងក្រោម៖
![]() |
![]() |
ភោជនីយដ្ឋាន The Joi Factory at Christina’s
![]() |
អាស័យដ្ឋាន៖ ផ្លូវ Nguyen Trai ខណ្ឌទី ១
ម៉ោងបើក៖ បើកម៉ោង ៦ និង ៣០ នាទី ព្រឹក ដល់ ម៉ោង ២២ និង ០០ នាទី ពេលយប់
តំលៃ ៣៥.០០០-១៣៥.០០០ ដុង/មួយមុខ
ភោជនីយដ្ឋានមានទីតាំងច្រកជ្រៅ តែមិនពិបាករកពេក។ ហាងចាប់អារម្មណ៍នឹងទេសភាពបៃតងពីជាន់ផ្ទាល់ដីដល់ជាន់លើ។ កន្លែងត្រជាក់និងស្អាត។ ការរៀបចំតុ និងកៅអី និងការតុបតែងខាងក្នុងជាស្អាតស្អំ។ ពេលថ្ងៃត្រង់ ភ្ញៀវមកលេងកន្លែងនេះច្រើនកុះករ ដែលធ្វើឱ្យបរិយាកសអ៊ូរអរបន្តិច។ បើអ្នកចង់អង្គុយនៅកន្លែងស្ងាត់ អ្នកគួរជ្រើសរើសពេលវេលាល្អជាងនៅពេលព្រឹក ឬពេលរសៀល។
ម៉ឺនុយអាហារនិងភេសជ្ជៈចម្រុះ។ រសជាតិធ្វើម្ហូបមានការរួមបញ្ចូលគ្នានៃអាស៊ី - អឺរ៉ុប។ ញាំល្ហុង ដំឡូងបារាំង នំបុ័ង អង្ករក្រហម ហ្វើ បបរ ប៉ាស្តា... ជាការណែនាំដែលមិនគួររំលង។ គុណភាពភេសជ្ជៈគឺជាមធ្យម។ ជាទូទៅតម្លៃគឺខ្ពស់បន្តិច ប៉ុន្តែអាចទទួលយកបាន ដោយសារតែការតុបតែងមុខម្ហូបដ៏ស្រស់ស្អាត និងទីតាំងរបស់ភោជនីយដ្ឋាននៅកណ្តាលទីក្រុង។ បុគ្គលិករួសរាយរាក់ទាក់ និងគួរសម។
ភោជនីយដ្ឋាន Samsara - អាហារបួស និងភេសជ្ជៈ
អាស័យដ្ឋាន៖ ផ្លូវ Vo Truong Toan ទីក្រុង Thu Duc
ម៉ោងបើក៖ ម៉ោង ៧ និង ០០ នាទី - ម៉ោង ២០ និង ០០ នាទីយប់។
តម្លៃពី ២៩.០០០ - ៥៩.០០០ដុង/មួយមុខ
![]() |
គំរូនៃហាងកាហ្វេតូចមួយ ដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់ រួមបញ្ចូលជាមួយនឹងការលក់ម្ហូបបួសដ៏សាមញ្ញ ប៉ុន្តែមានភាពទាក់ទាញ។ ទំហំជាល្មម ភោជនីយដ្ឋានមានទ្វារកញ្ចក់ ដើម្បីទទួលបានពន្លឺធម្មជាតិ និងងាយស្រួលមើលពីខាងក្រៅ ធ្វើឱ្យលំហរកាន់តែបើកចំហ។ ជញ្ជាំងបានលាបពណ៌ប្រផេះស្រាល។ គ្រឿងសង្ហរឹមផ្ទៃធ្វើពីឈើដើម្បីបង្កើតអារម្មណ៍កក់ក្ដៅ។
កន្លែងអង្គុយមានតុ និងកៅអីច្រើនរចនាបទ សមស្របនឹងតម្រូវការជាច្រើនរបស់ភ្ញៀវ ដូចជាការធ្វើដំណើរតែម្នាក់ឯង ឬក្រុមតូច ក្រុមគ្រួសារ ឬក្រុមមានសមាជិកជាច្រើន។ ម៉ឺនុយមានជម្រើសច្រើន។ ទឹក នំខេក អាហារផ្អែម និងប្រៃ ដែលមានវិធីធ្វើម្ហូបតាមបែបវៀតណាមរួមផ្សំនឹងលោកខាងលិចគឺអាចរកបាននៅភោជ្ជនីយដ្ឋាននេះ។
ជាទូទៅមុខម្ហូបមិនថ្មីពេកទេ។ នំប៉ាវដែលមានស្នូលគឺផ្សិតរួមបញ្ចូលគ្នាជាមួយ salad។ បើនិយាយពីភេសជ្ជៈវិញ រសជាតិរបស់ choco latte ក៏មិនខុសពីហាងដទៃដែរ។ ភេសញ្ជៈGreen detox មានរសជាតិឆ្ងាញ់ ស្រស់ជាមួយខ្ញី តែមានរសជាតិហឹរបន្តិច ដូច្នេះងាយស្រួលពិសាណាស់។ បុគ្គលិករួសរាយរាក់ទាក់និងជិតស្និទ្ធ ។
ភោជ្ជនីយដ្ឋាន Kashew Cheese
អាស័យដ្ឋាន៖ ផ្លូវ Tran Ngoc Dien ទីក្រុង Thu Duc
ម៉ោងបើក៖ ម៉ោង ៩ និង ០០ នាទី ព្រឹក - ម៉ោង ២០ និង០០ នាទី។
តម្លៃ៖ ចាប់ពី ៩៥.000 ដុង/មួយមុខ
![]() |
Kashew Cheese មានទីតាំងនៅក្នុងតំបន់រួមគ្នានៅផ្លូវ Tran Ngoc Dien និងផ្លូវ Thao Dien។ ភោជ្ជនីដ្ឋាននេះលក់ឈីសដែលមានប្រភពដើមពីរុក្ខជាតិដែលត្រូវបានជ្រើសរើសដោយអ្នកបួសជាច្រើន។
បរិយាកាសស្រស់ស្រាយនៅទីនេះ បង្កើតកន្លែងដ៏ល្អមួយ ដើម្បីទទួលទានម្ហូបបួស។ សួនច្បារមុខភោជនីយដ្ឋានគឺជាកន្លែងដ៏ស័ក្តិសមសម្រាប់អ្នកសម្រាក អានសៀវភៅ ឬជួបជុំគ្នាយ៉ាងស្និទ្ធស្នាល។ កន្លែងអង្គុយពិតជាត្រជាក់ ផាសុកភាព ឯកជន និងមានជ្រុង check-in ដ៏ស្រស់ស្អាតជាច្រើន។
-ម៉ឺនុយមានជម្រើសជាច្រើន។ ចំណុចពិសេសគឺអាហារថ្ងៃត្រង់ដែលជាល្អសម្រាប់សុខភាពល្អ បម្រើជាមួយឈីសរលាយ។ Sandwich, pesto, pasta, toast ប័រ ឬ bagel ឈីសនិងស្វាយចន្ទី ក៏ជាការផ្តល់យោបល់ដ៏ទាក់ទាញផងដែរ។ ម្ហូបមានរសជាតិឆ្ងាញ់ ហើយការតុបតែងក៏ទាក់ទាញ។ សេវាកម្មដែលផ្តល់ដោយបុគ្គលិកខ្វះវិជ្ជាជីវៈ។
ភោជ្ជនីយដ្ឋានបួស Garden - Vegetarian Restaurant & Coffee
អាស័យដ្ឋាន៖ ផ្លូវ Vo Van Tan ខណ្ឌទី ៣
ម៉ោងបើក៖ ម៉ោង ១០ និង ០០ នាទី ដល់ម៉ោង ២២និង ០០ នាទី យប់
តម្លៃ ៤៥.០០០ - ២៩៥.០០០ ដុង/មួយមុខ
![]() |
ភោជនីយដ្ឋាននេះស្ថិតនៅក្នុងច្រកស្ងប់ស្ងាត់មួយ។ លំហរធំទូលាយដែលមានទីធ្លាធំទូលាយ។ ភោជ្ជនីយដ្ឋានទាញយកពន្លឺធម្មជាតិ តំបន់បៃតងគ្របដណ្តប់ដោយដើមឈើ។
ភោជ្ជនីយដ្ឋាននេះប្រើប្រាស់តុ និងកៅអីធ្វើពីឈើ ដើម្បីបង្កើតបរិយាកាសជិតស្និទ្ធ កក់ក្ដៅ និងប្រណីត។
- មុខម្ហូបបួសចម្រុះដែលមានស៊ុប បន្លែ សាឡាដ គុយទាវ ហឹរ...
ម្ហូបនេះត្រូវបានតុបតែងនៅលើចានដ៏ធំ ឆើតឆាយនិងស្រស់ស្អាត។ តម្លៃគឺខ្ពស់បន្តិច ប៉ុន្តែវាសមស្របនឹងគុណភាព។
- បុគ្គលិករួសរាយរាក់ទាក់ និងសេវាកម្មល្អដែលដោះស្រាយបញ្ហាដែលកើតឡើងយ៉ាងឆាប់រហ័ស។
ភោជនីយដ្ឋានបួស Thanh Lac
អាស័យដ្ឋាន៖ ផ្លូវ Nguyen Tat Thanh ខណ្ឌទី ៤
ម៉ោងបើក៖ ម៉ោង ១០ និង ៣០ នាទី ព្រឹក ដល់ម៉ោង ២១ និង ០០ នាទី យប់
តម្លៃ៖ ពី ៣០.០០០ដុង/មួយមុខ
![]() |
នេះគឺជាកន្លែងជួបជុំដើម្បីរីករាយជាមួយម្ហូបបួស ក្នុងបរិយាកាសស្ងប់ស្ងាត់ និងតម្លៃសមរម្យ។ កន្លែងទាក់ទាញជាមួយនឹងពណ៌ស៊ីលៀបដ៏លេចធ្លោ។ ប៉ុន្តែភោជ្ជនីយដ្ឋាននេះមានតែម៉ាស៊ីនត្រជាក់មួយ និងកង្ហាពិដានមួយប៉ុណ្ណោះ ដូច្នេះទាំងខាងមុខនិងខាងក្រោយគឺក្តៅណាស់។ ទំហំនៃភោជ្ជនីយដ្ឋានមិនសូវធំ តុ និងកៅអីត្រូវបានរៀបចំមិនឆ្ងាយពីគ្នាពេក ប៉ុន្តែកៅអីនៅតែសមរម្យសម្រាប់ការទទួលទានដ៏ជិតស្និទ្ធ ឬមានផាសុកភាពនៅពេលធ្វើដំណើរតែម្នាក់ឯង។
មុខម្ហូបនេះរួមមានមុខម្ហូបបួសដែលធ្លាប់ស្គាល់ ដូចជា គុយទាវ បួស ឆ្អឹងជំនីរបួស បាយ ញាំ...តុមានដបទុកគ្រឿងទេស ចាន និងចង្កឹះ។ ជាទូទៅម្ហូបត្រូវបានបង្ហាញយ៉ាងសាមញ្ញ រសជាតិឆ្ងាញ់និងសមស្របនឹងតំលៃ។ បុគ្គលិករួសរាយរាក់ទាក់៕

zing
មតិពីមិត្តអ្នកអាន