យុគសម័យ - បន្ទាប់ពីធ្វើការ មនុស្សជាច្រើនមានទម្លាប់អញ្ជើញមិត្តភ័ក្តិ និងមិត្តរួមការងារទៅភោជនីយដ្ឋាន ដើម្បីទទួលទានអាហារ និងលេងកម្សាន្ត។ អាស័យដ្ឋានខាងក្រោមគឺជាការណែនាំដែលមិនអាចរំលងទេ។
![]() |
![]() |
កន្លែងទទួលទានអាហារមានរចនាបទតាមដងផ្លូវ មានភាពអ៊ូអរបន្តិច ដូចជាហាងលក់នៅតាមចិញ្ចើមផ្លូវ ប៉ុន្តែនៅតែស្អាត និងមានរបៀបរៀបរយ ដែលផ្តល់ឱ្យអ្នកនូវភាពសប្បាយរីករាយពេញលេញ បន្ទាប់ពីការសិក្សា និងការងារជាច្រើនម៉ោង។
D1 Station វិថី Le Lai ខណ្ឌទី ១
ហាងនេះបើកម៉ោង ១០ និង ៣០ នាទី (ពីថ្ងៃច័ន្ទ-ថ្ងៃសៅរ៍) និងម៉ោង ១៥ និង ៣០ នាទី - ម៉ោង ០០ (ថ្ងៃអាទិត្យ) មានតំលៃពី ២៨.០០០- ៨៦០.០០០ដុង/មុខមួយ
![]() |
ហាងនេះមានលក្ខណៈបុរាណ ប៉ុន្តែនៅភាពទំនើប។ តុ និងកៅអីឈើ ថូផ្កាដែលបានរៀបចំយ៉ាងផ្ចិតផ្ចង់ ដែលជួយឱ្យខ្ញុំមានអារម្មណ៍រួសរាយរាក់ទាក់ និងកក់ក្ដៅ នៅពេលខ្ញុំមកលើកដំបូង។ ទោះយ៉ាងណាក៏ដោយ ពន្លឺពណ៌លឿងធ្វើឱ្យកន្លែងងងឹតបន្តិច។
តារាមុខម្ហូបមិនមានភាពចម្រុះនោះទេ ប៉ុន្តែនៅតែមានមុខម្ហូបសមស្របនឹងការផឹកស៊ី ដូចជា ឆ្អឹងខ្ចីមាន់លីងអំបិល សាច់ជ្រូកបីជាន់ចៀនតាមបែបថៃ កជ្រូកអាំងបែបថៃ ញាំ សាលាដចម្រុះ ថែមទាំងមីសួឆា ទឹកស៊ុប បាយឆា។ អ្នកក៏អាចជ្រើសរើសរសជាតិអាហារសមុទ្រឈ្ងុយឆ្ងាញ់ ដូចជា បង្គាឆាប័រនិងខ្ទឹម sashimi ត្រីសាម៉ុងពណ៌ស្វាយ ប្រហិតខ្យង... រួមផ្សំនឹងជាមួយសាច់បង្គា និងប្រហិតត្រីក្រាយ ដើម្បីភ្លក់។ ភេសជ្ជៈមានជាតិអាល់កុល ឬភេសជ្ជៈ ដូចជា ដូងស្រស់ ទឹកយិនស៊ីននិងអំពៅ ... ជួយឱ្យអារម្មណ៍អ្នកហូបចុកកាន់តែសប្បាយរីករាយ។
យោងតាមបទពិសោធន៍ផ្ទាល់ខ្លួន អាហារត្រូវបានបម្រើយ៉ាងរហ័ស បុគ្គលិកមានភាពរាក់ទាក់។ ហាងនេះមានទីតាំងនៅចំកណ្តាលទីក្រុង ប៉ុន្តែតម្លៃមិនថ្លៃពេកទេ។
Te te & Phe Quan វិថី Nguyen Van Thu ខណ្ឌទី ១
ហាងបើកម៉ោង ៧-០ ម៉ោង ក្នុងតំលៃពី ៤៥.០០០ដុងសម្រាប់មុខម្ហូបមួយ
![]() |
ជាមួយនឹងទីស្ថានធំទូលាយ និងខ្យល់អាកាស ភោជ្ជនីយដ្ឋាននេះបានបើកតាំងពីព្រលឹម ដើម្បីបំរើភ្ញៀវមកពិសាកាហ្វេ និងធ្វើការ។ ពេលយប់ កន្លែងនេះក្លាយទៅជាហាងស្រាបៀរ។ អ្វីដែលខ្ញុំចាប់អារម្មណ៍នោះ ចំហៀងមួយនៃហាងនេះគឺច្រកតូច ដែលផ្តល់អារម្មណ៍ដូចជាហាងនៅតាមដងផ្លុវផ្លូវ។
មិនត្រឹមតែទាក់ទាញភ្ញៀវជាមួយរបៀបធ្វើស្រាបៀរ ប៉ុណ្ណោះទេ មុខម្ហូបនៅទីនេះភាគច្រើនដែលសមស្របនឹងការផឹកស៊ី ដែលពោរពេញទៅដោយរសជាតិវៀតណាម បង្កើតភាពសប្បាយរីករាយពេញលេញសម្រាប់អ្នកហូបចុក។
នៅលើ fanpage ហាង Te te នឹងផ្លាស់ទីតាំងដល់ខណ្ឌ Go Vap ។ ចៃដន្យក្នុងអំឡុងពេលវិស្សមកាល ខ្ញុំមានគម្រោងមកហាងនេះ នៅពេលដែលខ្ញុំដឹងថា ហាងបានតុបតែងតាមបែបទីក្រុងបុរាណ Hoi An ប៉ុន្តែនៅតែរក្សានូវស្មារតីដែល Te Te មាន។
The Street សាខាជាច្រើន។
![]() |
ហាងបើកពីម៉ោង ១០ ព្រឹក - ម៉ោង ២២ និង ៣០ នាទី យប់ ក្នុងតំលៃពី ៦៥.០០០ ដុងសម្រាប់មួយមុខ
The Street គឺជាគំរូហាងស្រាតាមដងផ្លូវ សាកសមសម្រាប់បុគ្គលិកការិយាល័យ និងយុវវ័យ។ សាខានីមួយៗនៃហាងមានពណ៌រៀងៗខ្លួន និងបង្ហាញពីវប្បធម៌ហាងនៅចិញ្ចើមផ្លូវវៀតណាម។ ចំណុចបូកនៃភោជនីយដ្ឋានគឺកន្លែងធំទូលាយ មានខ្យល់អាកាសល្អ មានជ្រុងស្អាតសម្រាប់ឆែកឆេរ។
តារាងម្ហូបរបស់ហាងគឺសម្បូរណាស់។ មុខម្ហូបសម្រាប់ការផឹកស៊ីដែលគួរឲ្យភ្លក់ រួមមាន សាច់គោត្រាំក្នុងទឹកត្រីផ្អែម បង្គាចៀនជាមួយស្លឹកក្រូចឆ្មា ស៊ុតចៀនគ្រឿងសមុទ្រ ... គ្រឿងពោះមាន់ឆា ខ្យងឆាហិរ គ្រឿងពោះជ្រូកធ្វើតាមបែបពាយ័ព្យ... គឺជាមុខម្ហូបដ៏ល្អសម្រាប់ការជួបជុំមិត្តភក្តិ។ លើសពីនេះ អ្នកអាចជ្រើសរើសមុខម្ហូបដុត ទឹកស៊ុបឬបន្លែ ញាំបន្ថែមទៀត ដើម្បីឱ្យរសជាតិមានតុល្យភាព។
ជាទូទៅគុណភាពនៃអាហារគឺមិនអីទេ ប៉ុន្តែតម្លៃគឺខ្ពស់។ អ្នកគួរទៅជាក្រុមធំ ដើម្បីរីករាយទទួលទានមុខម្ហូបជាច្រើនក្នុងតម្លៃសមរម្យ។
Lao Nguu - ហាងសាច់អាំងតាមដងផ្លូវ វិថី Nguyen Thong ខណ្ឌទី ៣
ហាងបើកម៉ោង ១៦ និង ០០ នាទី ក្នុងតំលៃ ពី ២០.០០០ - ៣៨៨.០០០ ដុងមុខម្ហូបមួយ។
![]() |
ហាងផឹកស៊ីនេះមានកន្លែងបើកត្រជាក់។ កន្លែងជួបជុំដ៏ល្អសម្រាប់អ្នកស្រឡាញ់មុខម្ហូបធ្វើពីសាច់គោ និងស្រាបៀរសិប្បកម្ម។
មុខម្ហូបអាំងត្រូវបានប្រឡាក់ ដើម្បីទទួលទានជាមួយទឹកជ្រលក់ពិសេសរបស់ហាង។ ឆ្អឹងខ្ចីមាន់មានជាតិប្រៃបន្តិចដែលផឹកជាមួយវានឹងស្រាបៀរ។
ហាងនេះប្រើឆ្នាំងដែកសម្រាប់ដាំទឹកស៊ុប ដែលកម្រឃើញណាស់ ដូច្នេះអាហារគឺប្លែកបន្តិច។ ទោះជាយ៉ាងណាក៏ដោយតម្លៃស៊ុបគឺខ្ពស់ ធៀបនឹងគ្រឿងផ្សំ។
បុគ្គលិករួសរាយរាក់ទាក់ និងសេវាកម្មឆាប់រហ័ស។

zing.com
មតិពីមិត្តអ្នកអាន