Trending now

ហាងកាហ្វេចំនួន ៥ នៅទីក្រុង Hue ភ្ញៀវទេសចរគួរតែមកទស្សនា

15:29 | 01/07/2022 ឌីណា

យុគសម័យ - ហាងកាហ្វេជាច្រើនដែលមានកន្លែងស្អាតៗ និងភេសជ្ជៈឆ្ងាញ់ៗ នឹងក្លាយជាកន្លែងឈប់សម្រាកដ៏ល្អសម្រាប់ដំណើរការទេសចរ នៅទីក្រុង Hue ។

ជម្រុញកិច្ចសហប្រតិបត្តិការដែនសមុទ្រនៅអាស៊ីអាគ្នេយ៍ ជម្រុញកិច្ចសហប្រតិបត្តិការដែនសមុទ្រនៅអាស៊ីអាគ្នេយ៍
ប៉ម​ចាម​ដ៏​អាថ៌កំបាំង​បាន​លិច​យ៉ាង​ជ្រៅ​ក្រោម​ខ្សាច់​ឆ្នេរ​សមុទ្រ​ក្នុង​ទីក្រុង Hue ប៉ម​ចាម​ដ៏​អាថ៌កំបាំង​បាន​លិច​យ៉ាង​ជ្រៅ​ក្រោម​ខ្សាច់​ឆ្នេរ​សមុទ្រ​ក្នុង​ទីក្រុង Hue

“អង្គុយ​កាហ្វេ” ហាក់​ជា​សកម្មភាព​មិន​អាច​ខ្វះ​បាន​ក្នុង​រាល់ដំណើរទេសចរ។ ភ្ញៀវមកហាងកាហ្វេដោយសារហេតុផលជាច្រើន៖ ឈប់សម្រាក check-in គយគន់ទីក្រុង ឬទទួលទានភេសជ្ជៈដែលកំពុងទទួល​ការវាយតំលៃជាច្រើន...

ហាង​កាហ្វេ Giao

ហាងកាហ្វេចំនួន ៥ នៅទីក្រុង Hue ភ្ញៀវទេសចរគួរតែមកទស្សនា

អាស័យដ្ឋាន៖ ផ្លូវ Chi Lang សង្កាត់ Phu Cat

ម៉ោងបើក៖ ម៉ោង ៧ និង ០០ នាទីព្រឹក - ម៉ោង ២១ និង​ ០០ នាទី យប់។

តម្លៃ ២០.០០០- ៤០.០០០ដុង

ហាងកាហ្វេនេះមានរចនាបទតាម​បែបបុរាណ ដែលបង្ហាញ​យ៉ាង​ច្បាស់លាស់ តាមរយៈឥដ្ឋការ៉េ នាឡិកាប៉ោល តុ និងកៅអីឈើបែបបុរាណ... ហាងនេះមានបរិយាកាស​ត្រជាក់ ដោយសារហាងមានបង្អួចជាច្រើន ទទួលពន្លឺព្រះអាទិត្យពីធម្មជាតិ។ ហាងកាហ្វេនេះមាន​កន្លែង​អង្គុយ​​ នៅខាងក្នុង​ និង​ក្រៅ​​សម្រាប់​ភ្ញៀវ​អាច​​ជ្រើសរើស។

ហាងកាហ្វេចំនួន ៥ នៅទីក្រុង Hue ភ្ញៀវទេសចរគួរតែមកទស្សនា

ហាង​នេះ​ត្រូវ​បាន​គេ​ស្គាល់​​​កាហ្វេ​ក្រែម​អំបិល​ពិសេស​។ ហាងមានទីតាំងនៅផ្លូវធំ ងាយស្រួលរក។

ហាងមាន រចនាបែបបុរាណ សាមញ្ញ និង​លាបថ្នាំពណ៌ប្រជះ។ ភេសជ្ជៈ​មាន​តម្លៃ​ថោក ឆ្ងាញ់​បំផុត​គឺ​កាហ្វេ​ក្រែម​អំបិល ក្នុង​តម្លៃ ២៩.០០០ ដុង។

ហាងកាហ្វេ​នេះ​មានភ្ញៀវ​ច្រើន បន្ទាប់ពីម៉ោង ៩​ និង​ ៣០ នាទី ។ ភ្ញៀវ​គួរ​ទៅ​លេង​ហាង​ នៅពេល​ព្រឹក ​ពីព្រោះ​អាកាសធាតុ​នៅពេល​នោះត្រជាក់​និងភ្ញៀវអាចជ្រើសរើស​កន្លែង​អង្គុយ​សមរម្យ។

ហាង Thanh កាហ្វេ

ហាងកាហ្វេចំនួន ៥ នៅទីក្រុង Hue ភ្ញៀវទេសចរគួរតែមកទស្សនា

អាស័យដ្ឋានៈ ផ្លូវ Van Cao សង្កាត់ Xuan Phu

ម៉ោងបើក៖ ម៉ោង ៦ និង​ ៣០ នាទី ព្រឹក - ម៉ោង ១០ និង​ ០០ នាទី យប់

តម្លៃ៖ ចាប់ពី ១៩.០០០ ដុង

ហាងមួយបន្ថែមទៀតនៅកណ្តាលទីក្រុង Hue សម្រាប់ជម្រើសរបស់ភ្ងៀវ។ ជ្រុងតូចមួយនៃហាងមានទីតាំងនៅផ្លូវ Van Cao ដូច្នេះ​ហាងចែកចេញជាពីរបន្ទប់ធំៗ រួមមានផ្នែកខាងក្នុង និងខាងក្រៅ។ ហាងនេះមានរចនាតាមបែបបុរាណ សាមញ្ញា និងលាបថ្នាំពណ៌ត្នោត កម្រាលឥដ្ឋកា ពិដានឈើ។

ហាងកាហ្វេចំនួន ៥ នៅទីក្រុង Hue ភ្ញៀវទេសចរគួរតែមកទស្សនា

ហាងនេះមានទីតាំងនៅកណ្តាលទីក្រុង ងាយស្រួលរក។ កន្លែងធំទូលាយ មានកន្លែង​អង្គុយនៅខាងក្រៅ កន្លែង​ក្រៅ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​តុប​តែង​ទេ ដូច្នេះ​មាន​តែ​តុ​ឈើ និង​កៅអី​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ដើម​ឈើ។ ហាងនេះមានអារម្មណ៍យឺត និងស្ងប់ស្ងាត់។

បុគ្គលិកមានភាព​រួសរាយរាក់ទាក់ ភេសជ្ជៈត្រូវបានរៀបចំយ៉ាងឆាប់រហ័ស។ តម្លៃភេសជ្ជៈនៅទីនេះថោក បើធៀបនឹងហាងកាហ្វេធម្មតានៅ Hue។

ហាងកាហ្វេ Mat Biec

អាស័យដ្ឋាន៖ ផ្លូវ​បុរាណ Bao Vinh

ម៉ោងបើក៖ ពីម៉ោង ៦ និង​ ០០ នាទី ដល់​ម៉ោង ២២និង​ ០០នាទី យប់

តម្លៃ ២០.០០០ - ៥០.០០០ ដុង

ហាងកាហ្វេចំនួន ៥ នៅទីក្រុង Hue ភ្ញៀវទេសចរគួរតែមកទស្សនា
ហាងកាហ្វេចំនួន ៥ នៅទីក្រុង Hue ភ្ញៀវទេសចរគួរតែមកទស្សនា

មានទីតាំងនៅផ្លូវ​ចាស់ Bao Vinh ហាងកាហ្វេនេះបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហាងកាហ្វេនេះយកការបំផុសគំនិតពីខ្សែភាពយន្តដែលមានឈ្មោះដូចគ្នាបាន​ផលិដោយអ្នកដឹកនាំរឿង Victor Vu ។ មុន​នឹង​ក្លាយ​ជា​ទីតាំង​ថត​រឿង​ល្បី​ខាង​លើ កន្លែង​នេះ​ធ្លាប់​ជា​ហាង​កាហ្វេ​ដ៏​ពេញ​និយម។ ក្រោយ​ថត​រឿង​នេះ ម្ចាស់​ហាង​ក៏​សម្រេច​ចិត្ត​ប្តូរ​ឈ្មោះ​ហាង។

កន្លែងនៅក្នុងហាងកាហ្វេ Mat Biec ត្រូវបានរក្សាទុកស្ថានដើម ដូចផ្ទះរបស់តួអង្គ Ha Lan នៅក្នុងភាពយន្ត។

ហាងកាហ្វេចំនួន ៥ នៅទីក្រុង Hue ភ្ញៀវទេសចរគួរតែមកទស្សនា
ហាងកាហ្វេចំនួន ៥ នៅទីក្រុង Hue ភ្ញៀវទេសចរគួរតែមកទស្សនា

ផ្នែកខាងក្នុងនៃហាងនេះត្រូវបានតុបតែងដោយក្តីនឹករលឹកនៃអតីតកាល ដោយតុ និងកៅអីឈើបែបសាមញ្ញា នៅលើកម្រាលឥដ្ឋការ៉េដែល​មាន​ក្បួន​រចនា vintage ។ ហាងមានកន្លែងថតរូបស្អាតៗជាច្រើន។

ម៉ឺនុយភេសជ្ជៈរបស់ហាងរគឺសាមញ្ញណាស់ រួមទាំងតែ និងកាហ្វដែល​មានតម្លៃសមរម្យ។ កន្លែងតូចបន្តិច មានកៅអីតិច បើអ្នកទៅជាក្រុមធំ។

ភ្ញៀវ​ទេសចរ​តែងតែ​ថត​រូប​នៅ​មុខ​ហាង​ទើប​មាន​ការ​អ៊ូរអរបន្តិច។ ភ្ញៀវដែលចូលចិត្ត​ភាពស្ងាត់គួរពិចារណា។

ហាងកាហ្វេ Tron

ហាងកាហ្វេចំនួន ៥ នៅទីក្រុង Hue ភ្ញៀវទេសចរគួរតែមកទស្សនា

អាស័យដ្ឋាន៖ ផ្លូវ Kiet 21 សង្កាត់ Le Quy Don

ម៉ោងបើក៖ម៉ោង ៧ និង ៣០ នាទី - ម៉ោង ២៤ និង ២៤

តម្លៃ ៣៥.០០០ - ៦៥.០០០ ដុង

កន្លែង​នេះ​សម្រាប់​ភ្ញៀវ​ដែល​ចូល​ចិត្ត​ហាង​កាហ្វេ​ចំហនិងមានដើមឈើ​ច្រើន។ ហាង​នេះ​ប្រៀប​ដូច​ជា​សួន​ច្បារ​ដែល​គ្រប​ដណ្តប់​ដោយ​ដើម​ឈើ​បៃតង ​លាក់ខ្លួន​ក្នុង​ផ្លូវ​តូច។ ដូចដែលឈ្មោះបានបង្ហាញ ហាងពិតជាកន្លែងសម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងលាក់ខ្លួន។

ហាងមានទីតាំងនៅច្រកតូច តែងាយស្រួលរក។ ផ្លូវតូច ក្រាលដោយក្រួស លំហរ​រ៉ូមែនទិក ធ្លាដោយ មានដើមឈើបៃតងច្រើន។

ហាងកាហ្វេមានទីធ្លាធំទូលាយ ស័ក្តិសមសម្រាប់ការអង្គុយនិង​និយាយលេងជាមួយក្រុមមិត្តភក្តិ។ តំបន់នេះក្តៅខ្លាំងនៅពេលអង្គុយ នៅពេលថ្ងៃត្រង់ ឬពេលរសៀល បើទោះបីជាហាងកាហ្វេសម្បូរដោយរុក្ខជាតិបៃតងក៏ដោយ។

នៅពេលយប់ ហាងបម្រើភេសជ្ជៈមានជាតិអាល់កុល។ ហាងមានភ្ញៀវ​ជាច្រើន​នាក់នៅពេលរសៀល និងពេលល្ងាច។

ហាងកាហ្វេ Tan

មាន​ ៣​ សាខា

ម៉ោងបើក៖ ម៉ោង ៦ និង​ ៣០ នាទី - ម៉ោង ១០ និង​ ០០ នាទី យប់

តម្លៃ ២០.០០០ -​៤០.០០០ ដុង

ហាងកាហ្វេចំនួន ៥ នៅទីក្រុង Hue ភ្ញៀវទេសចរគួរតែមកទស្សនា

ហាងនេះមានបីសាខាសម្រាប់ជ្រើសរើស។ កន្លែងទាំងមូលមានរចនាបទឧស្សាហកម្ម។ កន្លែងនៅក្នុងហាងទាំងនេះប្រហាក់ប្រហែលនឹងរោងចក្រដ៏ធំដែលលាបថ្នាំពណ៌ត្នោត។

ហាងនេះ​មាន​លំហរ​ធំទូលាយនិងពន្លឺច្រើន។ កន្លែងអង្គុយនៅឆ្ងាយ បង្កើតអារម្មណ៍ឯកជនឯកជន។សាខាមានទីតាំងនៅកណ្តាល ងាយស្រួលរក។

សាខាទាំង ៣ មានភ្ញៀវច្រើនកុះករក្នុងអំឡុងពេលម៉ោងកំពូល។ យ៉ាង​ណា​ក៏​ដោយ ហាងនេះ​មាន​ទំហំ​ធំ ហើយ​មាន​កន្លែង​អង្គុយ​ច្រើន ដូច្នេះ​ហើយ​វា​មិន​មានភាព​អ៊ូរអរ​ពេក​ទេ។

កាហ្វេកែច្នៃគឺគឺជាភេសជ្ជៈឆ្ងាញ់​ដែល​គួរ​តែ​ជម្រើស ។ អ្នកក្រឡុកស្រានិង សេវាកម្មរហ័ស ប្រកបដោយវិជ្ជាជីវៈ./.

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា