Trending now

ទីក្រុង Hue បានប្រគល់ងារជា “ពលរដ្ឋកិត្តិយស” ដល់នាយក KOICA ប្រចាំនៅវៀតណាម

10:49 | 01/08/2023 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២៤ ខែកក្កដា គណៈកម្មាធិការប្រជាជនទីក្រុង Hue បានប្រគល់ងារជា “ពលរដ្ឋកិត្តិយស” របស់ទីក្រុង និងប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនលោក Cho Han Deog នាយកប្រចាំប្រទេសនៃការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅវៀតណាមចំពោះការរួមវិភាគទានវិជ្ជមាន និងមានប្រសិទ្ធភាពជាច្រើនក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េ។

បញ្ចុកចៀនលាយរចនាប័ទ្មទីក្រុង Hue បង្កើតកំណត់ត្រាសម្រាប់បម្រើមនុស្ស ១,០០០ នាក់ក្នុងពេលតែមួយ បញ្ចុកចៀនលាយរចនាប័ទ្មទីក្រុង Hue បង្កើតកំណត់ត្រាសម្រាប់បម្រើមនុស្ស ១,០០០ នាក់ក្នុងពេលតែមួយ
តោះពិសារអ្វី ទៅលេងនៅឯណាក្នុងរយៈពេល ៤ ថ្ងៃនៅទីក្រុង Hue - Da Nang - Hoi An តោះពិសារអ្វី ទៅលេងនៅឯណាក្នុងរយៈពេល ៤ ថ្ងៃនៅទីក្រុង Hue - Da Nang - Hoi An
ទីក្រុង Hue បានប្រគល់ងារជា “ពលរដ្ឋកិត្តិយស” ដល់នាយក KOICA ប្រចាំនៅវៀតណាម
ទីក្រុង Hue បានប្រគល់ងារជា “ពលរដ្ឋកិត្តិយស” ដល់នាយក KOICA ប្រចាំនៅវៀតណាម

យោងតាមគណៈកម្មាធិការប្រជាជនទីក្រុង Hue ក្នុងអំឡុងពេលដែលគាត់នៅវៀតណាមក្នុងតួនាទីជានាយកការិយាល័យ KOICA ប្រចាំនៅវៀតណាម លោក Cho Han Deog បានរួមចំណែកជាវិជ្ជមាន ជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើនក្នុងការជំរុញសកម្មភាពសហប្រតិបត្តិការជាមួយខេត្ត Thua Thien Hue ទីក្រុង Hue ក្នុងវិស័យជាច្រើន, ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុង ក៏ដូចជាការអនុម័ត ការអនុវត្ត និងសកម្មភាពកិច្ចសហប្រតិបត្តិការ តាមរយៈគម្រោងជំនួយបច្ចេកទេស ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលកូរ៉េ ជាមួយនឹងជំនួយ ODA តាមរយៈ KOICA ។

កិច្ចខិតខំប្រឹងប្រែងដែលបានលើកឡើងខាងលើបានរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកូរ៉េ និងវៀតណាមលើវិស័យនយោបាយ សេដ្ឋកិច្ចនិយាយរួម និងទំនាក់ទំនងរវាងខេត្ត Thua Thien Hue និងទីក្រុង Hue ជាមួយ KOICA ជាពិសេស។

ក្នុងឱកាសនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue លោក Phan Quy Phuong បានប្រគល់ប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនលោក Cho Han Deog ដើម្បីរួមចំណែកជាវិជ្ជមាន និងមានប្រសិទ្ធភាពជាច្រើនក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង វៀតណាម-កូរ៉េ។

ចែករំលែកនៅក្នុងពិធីនេះ លោក Cho Han Deog បាននិយាយថា “ខ្ញុំតែងតែមានសេចក្តីស្រលាញ់ពិសេសចំពោះ Hue ។ ខ្ញុំមានមោទនភាពណាស់ដែលបានទទួលប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងងារជា "ពលរដ្ឋកិត្តិយស" ទីក្រុង Hue, ខ្ញុំនឹងបន្តរួមចំណែកជាក់ស្តែងបន្ថែមទៀតចំពោះ Thua Thien Hue នាពេលខាងមុខ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ"៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា