Trending now
អបអរសាទរខួបលើកទី៤០ នៃ UNCLOS៖

ជម្រុញកិច្ចសហប្រតិបត្តិការដែនសមុទ្រនៅអាស៊ីអាគ្នេយ៍

13:55 | 30/06/2022 យោងតាមវិឡូសំលេងវៀតណាម

នេះជាប្រធានបទនៃកិច្ចសន្ទនាសមុទ្រលើកទី៨ ដោយបណ្ឌិត្យសភាការទូត (DAV), ស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម និងមូលនិធិ Konrad Adenauer Stiftung (KAS) សហការគ្នារៀបចំឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា នៅទីក្រុងហាណូយ។

ថាមពលស្អាតនៅលើកោះ ផានវិញ (Phan Vinh)  (ស្រុកកោះ ទ្រឿងសា) ថាមពលស្អាតនៅលើកោះ ផានវិញ (Phan Vinh) (ស្រុកកោះ ទ្រឿងសា)
វៀតណាមនិងបណ្តាប្រទេសអាស៊ានប្រយុទ្ធនឹងការរត់ពន្ធនៅសមុទ្រ វៀតណាមនិងបណ្តាប្រទេសអាស៊ានប្រយុទ្ធនឹងការរត់ពន្ធនៅសមុទ្រ
ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ baoquocte)
ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ baoquocte)

ការសន្ទនានេះមានការចូលរួមពីវាគ្មិនដែលជាអ្នកជំនាញដ៏មានកិត្យានុភាពមកពីប្រទេសនិងតំបន់ដែន ដីចំនួន ១៤ ព្រមទាំង តំណាងអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូអន្តរជាតិចំនួន ៥៣ រូប មានវត្តមាននៅវៀតណាម។ ថ្លែងមតិក្នុងពិធីបើកកិច្ចសន្ទនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា ការអនុម័តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រកាលពី ៤០ ឆ្នាំមុន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍច្បាប់អន្តរជាតិស្តីពីសមុទ្រ។ ជាលើកដំបូង ក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយមួយ "រដ្ឋធម្មនុញ្ញ" នៃមហាសមុទ្រត្រូវបានបង្កើតឡើង។

“ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ សណ្តាប់ធ្នាប់ផ្លូវច្បាប់ដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាច្បាប់សមុទ្របានរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព និងស្ថិរភាពអន្តរជាតិ។ ការដោះស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ត្រូវបានលើកកម្ពស់ផងដែរ។ ក្នុងបរិបទនៃការកើនឡើងនៃបញ្ហាប្រឈមនៅសមុទ្រ សហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងអនុវត្តន៍ដោយស្មោះត្រង់ជាមួយនឹងកាតព្វកិច្ចផ្លូវច្បាប់ក្រោមអនុសញ្ញា ជាពិសេសក្នុងការទាមទារនិងធ្វើប្រតិបត្តិការនៅសមុទ្រ។ ប្រទេសនានាគួរតែជំរុញកិច្ចសហប្រតិបត្តិការនៅកម្រិតអន្តរជាតិ និងតំបន់សម្រាប់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃសមុទ្រ និងមហាសាគរ ខណៈពេលដែលធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងសកម្មភាពនាវាចរណ៍ស្របច្បាប់”។

សូមគូសបញ្ជាក់ថា សិក្ខាសាលាកិច្ចសន្ទនាសមុទ្រអន្តរជាតិលើកទី៨ បានប្រព្រឹត្តទៅក្នុងរយៈពេល១ថ្ងៃ ដោយផ្តោតលើវគ្គពិភាក្សាចំនួន៤៖ “UNCLOS និងតំបន់អាស៊ីអាគ្នេយ៍៖ ប្រធានបទដែលមិនទាន់បានសិក្សាពេញលេញ”; "កាត់បន្ថយការបំភាយឧស្ម័នពីសកម្មភាពដឹកជញ្ជូន"; “កាតព្វកិច្ចសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅក្នុងសមុទ្រពាក់កណ្តាលបិទជិត៖ ទិដ្ឋភាពច្បាប់ ស្ថានភាពជាក់ស្តែងជាតិ និងអនាគតខាងមុខ”; "ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃតំបន់ជីវចម្រុះ នៅក្រៅសិទ្ធិយុត្តាធិការជាតិ”៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់