យុគសម័័យ - ទីក្រុង Ho Chi Minh ត្រូវបានពិពណ៌នាថាជាទិសដៅ 'សុវត្ថិភាពពេញលេញសម្រាប់ការទស្សនា' ទីក្រុង Ho Chi Minh ស្ថិតនៅលំដាប់ទីមួយក្នុងបញ្ជីចំណាត់ថ្នាក់នៃទិសដៅពេញនិយមបំផុត ក្នុងឆ្នាំ ២០២៣ ។ នេះគឺជាការវាយតម្លៃរបស់គេហទំព័រទេសចរណ៍ Travel off Path ដ៏ល្បីល្បាញរបស់អាមេរិក ដោយផ្អែកលើបរិមាណស្វែងរកអ្នកទស្សនា។
![]() |
![]() |
![]() |
ដោយផ្អែកលើទិន្នន័យថ្មីៗបំផុតរបស់ក្រុមហ៊ុនទេសចរណ៍អនឡាញដ៏ល្បីល្បាញ Kayak (USA) ទីក្រុង Ho Chi Minh (វៀតណាម) ស្ថិតនៅកំពូលនៃបញ្ជីទិសដៅពេញនិយមចំនួន ១០ ក្នុងឆ្នាំ ២០២៣។
បរិមាណស្វែងរកនៅលើ Kayak បង្ហាញថា ទីក្រុង Ho Chi Minh នាំមុខគេជាមួយនឹងអត្រាការស្វែងរកកើនឡើង ៧៦៩% បើសិនប្រៀបធៀបនឹងឆ្នាំមុន ខ្ពស់ជាងទិសដៅឈរលំដាប់ទី ទ២ គឺទីក្រុងតៃប៉ិ (តៃវ៉ាន់ ប្រទេសចិន) ដែលមានអត្រាការស្វែងរកកើនឡើង ២៨៩%។
នៅឆ្នាំ ២០២៣ ចំនួនអ្នកទេសចរអាមេរិកទៅកាន់ប្រទេសវៀតណាមនឹងបន្តកើនឡើង ដោយសារការរឹតបន្តឹងការបង្ការ និងគ្រប់គ្រងការរាតត្បាតត្រូវបានដកចេញ ជើងហោះហើរអន្តរជាតិត្រូវបានដាក់ឲ្យដំណើរការឡើងវិញ ហើយហេតុផលសំខាន់បំផុតគឺ “វៀតណាមជាគោលដៅសុវត្ថិភាពទាំងស្រុងសម្រាប់ការទស្សនា”។
មកដល់ទីក្រុង Ho Chi Minh ភ្ញៀវទេសចរនឹងមានឱកាសស្វែងយល់ពីទីក្រុងទំនើប។ លាយឡំជាមួយភាពទំនើប គឺជាលក្ខណៈបុរាណនៃស្ថាបត្យកម្មអាណានិគមបារាំង ដែលត្រូវបានរក្សាទុកស្ទើរតែនៅដដែល ស្ថាបត្យកម្មសាសនា... ដែលធ្វើឲ្យកន្លែងនេះក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕

មតិពីមិត្តអ្នកអាន