Trending now

ទីក្រុង Ho Chi Minh គឺជាគោលដៅនាំមុខគេនៅតំបន់អាស៊ី នាឆ្នាំ២០២៣

10:46 | 22/12/2022 ឌីណា

យុគសម័យ - ទស្សនាវដ្ដីទេសចរណ៍អាមេរិក Fodor's Travel បានណែនាំអំពីទីក្រុង Ho Chi Minh ជាទិសដៅកំពូលមួយរបស់អាស៊ីក្នុងឆ្នាំ ២០២៣។

ទីក្រុង Ho Chi Minh ផ្សព្វផ្សាយទេសចរណ៍តាមទូរទស្សន៍ Ho Chi Minh CNN ជាលើកដំបូង ទីក្រុង Ho Chi Minh ផ្សព្វផ្សាយទេសចរណ៍តាមទូរទស្សន៍ Ho Chi Minh CNN ជាលើកដំបូង
ហាងកាហ្វេតុបតែងបុណ្យ Halloween ចំនួន ៥ កន្លែង នៅទីក្រុង Ho Chi Minh ហាងកាហ្វេតុបតែងបុណ្យ Halloween ចំនួន ៥ កន្លែង នៅទីក្រុង Ho Chi Minh
ទីក្រុង Ho Chi Minh គឺជាគោលដៅនាំមុខគេនៅតំបន់អាស៊ី នាឆ្នាំ២០២៣
ទីក្រុង Ho Chi Minh គឺជាគោលដៅមួយក្នុងចំណោមគោលនាំមុខ​គេទាំង ៦ នៅតំបន់អាស៊ីក្នុងឆ្នាំ ២០២៣ ។ (រូបថត៖ Tron Le/Unsplash)

ការណែនាំអំពីទីក្រុងទីក្រុង Ho Chi Minh ទស្សនាវដ្ដីនេះបានសរសេរថា នេះគឺជាទីក្រុងនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតនៅវៀតណាម។ ទីក្រុងនេះ​ដែល​មិន​ដែល​គេងទេ ហើយ​ក៏​មានកន្លែងទេសចរជាច្រើន​ទាក់ទាញ​​ភ្ញៀវ​ទេសចរ។ អ្នក​អាច​មក​លេង​គោលដៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​ខណ្ឌទី ១ ឬ​តំបន់​អាហារ​ពិសេស​ក្នុង​ខណ្ឌទី ៤។

យោងតាមទស្សនាវដ្តីទេសចរណ៍ Fodor’s Travel ទីក្រុង Ho Chi Minh គឺជាកន្លែងចាប់ផ្តើមដ៏ល្អក្នុងដំណើរស្វែងយល់អំពីប្រវត្តិសាស្ត្រវៀតណាម។ ភ្ញៀវ​ទេសចរ​អាច​ទៅ​ទស្សនា​កន្លែង​ល្បី​ៗ​មួយ​ចំនួន ​ដូច​ជា វិហារកាតូលិក Duc Ba , ប្រព័ន្ធផ្លូវរូងក្រោមដី Cu Chi ឬ​សារមន្ទីរ​សំណល់​សង្គ្រាម...

ម្ហូបអាហារ​មានភាពចម្រុះ និងទាក់ទាញក៏ជាកត្តាដែលជួយទីក្រុង Ho Chi Minh ក្លាយជាគោលដៅនាំមុខគេនៅអាស៊ី។ ទស្សនាវដ្ដីនេះបានសន្និដ្ឋានថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មុខម្ហូបនៃទីក្រុងនេះមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ដែលទាក់ទាញអ្នកញ៉ាំអាហារមកពីជុំវិញពិភពលោក។

ភ្ញៀវអាចពិសារស្រាក្រឡុកនៅរបារដំបូលទាន់សម័យ ឬនៅតូបលក់តាមដងផ្លូវ។ នៅ​ទីក្រុង Ho Chi Minh ​ មានភោជនីយដ្ឋាន​គ្រប់​គ្រាន់​ពី​ភោជនីយដ្ឋាន​បែបអឺរ៉ុប​ដ៏​ប្រណិត​ដល់​ហាង​លក់​ម្ហូបអាហារធម្មតា។

ពិសារកាហ្វេនៅពេលព្រឹក និងហូបនំប៉័ងនារាត្រីចក៏ជាបទពិសោធន៍មួយក្នុងចំណោមបទពិសោធន៍ដែលទស្សនាវដ្តីទេសចរណ៍អាមេរិកនេះណែនាំអ្នកទស្សនាឱ្យសាកល្បង នៅពេលមកប្រទេសវៀតណាម។

លើសពីនេះ ភ្ញៀវទេសចរអាចទៅទស្សនា និងទិញទំនិញនៅផ្សារ Ben Thanh ដើរលេងកំសាន្តតាមដងទន្លេ Sai Gon ឬទៅទស្សនាទីក្រុងនាពេលរាត្រីពី ដោយការជិះនាវាកម្សាន្ត៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា