យុគសម័យ - បុណ្យ Halloween ត្រូវបានលេចចេញនិងរៀបចំ ក្នុងប្រទេសវៀតណាម ហើយក្លាយជាពិធីបុណ្យមួយដែលប្រជាជនជាច្រើននាក់ស្វាគមន៍។ ក្នុងឱកាសនេះ កន្លែងជាច្រើនដែលតុបតែងលម្អដូចភាពយន្តខ្មោចបីសាច ទាក់ទាញយុវវ័យឱ្យចូលទៅទស្សនា និងទទួលបានបទពិសោធន៍។
![]() |
![]() |
ប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែតុលា ជារៀងរាល់ឆ្នាំ ពិធីបុណ្យ Halloween មានដើមកំណើតពីលោកខាងលិចហើយបានក្លាយជាពិធីបុណ្យពេញនិយមនៅប្រទេសជាច្រើននៃពិភពលោក។
ហាងកាហ្វ Oi Deli
![]() |
អាស័យដ្ឋាន៖ Chu Manh Trinh ខណ្ឌទី ១
ម៉ោងបើក៖ ម៉ោង ៧ និង០០ នាទី - ម៉ោង ២២ និង ០០ នាទី ។
តម្លៃ៖ ៣០.០០០ - ៧០.០០០ ដុង/មុខមួយ
ហាងកាហ្វេនេះរួមមានជាន់ផ្ទាល់ដី និងមួយជាន់ ផ្ទៃដីមិនធំពេកទេ។ រចនាបថនិងគូរប្លង់ហាងក្វាហ្វេនេះគឺសាមញ្ញ ដោយមានពណ៌ស។
ហាងតុបតែងក្នុងបុណ្យ Halloween មានភាពទាក់ទាញខ្លាំងជាមួយនឹងខ្មោច ប្រចៀវ ល្ពៅ ផ្សំជាមួយផ្កាស្រស់។
![]() |
ម៉ឺនុយត្រូវបានផ្លាស់ប្តូរទៅតាមរដូវកាល រសជាតិភេសជ្ជៈដ៏សំបូរបែបជាមួយតែផ្លែឈើ matcha latte cold brew, macchiato, ទឹកផ្លែឈើ។ ហាងនេះក៏មានបម្រើនំដ៏គួរឱ្យទាក់ទាញជាច្រើនដូចជា នំ donut, brownie, crepe, croissant, tiramisu, sticky seasame bread។
ភេសជ្ជៈពិសេសសម្រាប់ Halloween មាន Pumpkin Latte, Vampire Juice។ Vampire Juice មានសារធាតុផ្សំពីផ្លែឈើ ១០០% ពីផ្លែផាសិន, ក្រូច, ល្ពៅ, ម្នាស់។ បុគ្គលិករួសរាយរាក់ទាក់ សេវាកម្មល្អ។
ហាងកាហ្វេ Lagom Coffee & Patisserie Lab
![]() |
អាស័យដ្ឋាន៖ ផ្លូវ Trinh Dinh Trong ខណ្ឌ Tan Phu
ម៉ោងបើក៖ ម៉ោង ៧ និង ៣០ នាទី ដល់ម៉ោង ២២ និង ៣០ នាទី
តម្លៃពី ២៩.០០០ - ៦៥.០០០ ដុង/មុខមួយ
ហាងកាហ្វេនេះរួមបញ្ចូលគ្នានូវហាងនំប៉័ង ជាមួយនឹងបរចនាបែបអឺរ៉ុបខាងជើង។ លំហនៃហាងនេះមាន ២ ជាន់ និងសួនច្បារបៃតង។ ហាងនេះលាបថ្នាំពណ៌ត្នោត ប្រផេះ និងស។ កន្លែងនេះពោរពេញទៅដោយប្រណីតភាព កក់ក្ដៅ ប៉ុន្តែទំនើបណាស់។
ហាងនេះតុបតែងតាមគំនិត Halloween ក្នុងរចនាបទសុភាព ស្អាត មិនស្មុកស្មាញ ឬគួរឲ្យខ្លាចពេក។ សំណាញ់ពីងពាង ប្រចៀវ ផ្លែល្ពៅ ក្លោងទ្វារខ្មោច... ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដើម្បីបង្កើនបរិយាកាសពិធីបុណ្យ។
![]() |
ម៉ឺនុយមានភាពចម្រុះជាមួយកាហ្វេវៀតណាម អ៊ីតាលី អាមេរិក ឬកាហ្វេត្រជាក់។ តែ ទឹកផ្លែឈើ ទឹកកក សូកូឡា និងទឹកដោះគោជាច្រើនប្រភេទ ក៏ត្រូវបានបម្រើផងដែរ។ នៅហាងនេះក៏មាននំបុ័ង នំខេក នំសាំងវិច សម្រាប់អ្នកចូលចិត្តអាហារល្អសម្រាប់សុខភាព។ គុណភាពសេវាកម្មល្អ។
ហាងកាហ្វេ
![]() |
អាស័យដ្ឋាន៖ Tran Binh Trong ខណ្ឌ ៥
ម៉ោងបើក៖ ម៉ោង ៩ និង ០០ នាទី - ម៉ោង ២២ និង ០០ នាទី
តម្លៃពី ៣៥.០០០ - ៦០.០០០ ដុង/មុខមួយ
ក្នុងបុណ្យ Halloween មកដល់ទីនេះ ក្រៅពីការថតរូបជ្រុងខ្មោចជាច្រើន ពិសាភេសជ្ជៈ អ្នកក៏អាចលាបថ្នាំរូបសំណាក់ ឬចូលរួមក្នុងការជីកពងដាយណូស័រផងដែរ។
ភេសជ្ជៈរួមមានតែផ្លែឈើ កាហ្វេ ភេសជ្ជៈ។ អាហារសម្រន់មួយចំនួននៃប្រទេសជប៉ុន ដូចជា Takoyaki, Taiyaki នំត្រី Taiyaki ។
![]() |
បុគ្គលិកដោះស្រាយស្ថានការណ៍មួយចំនួនដោយមិនមានជំនាញ ដែលធ្វើឲ្យភ្ញៀវមានអារម្មណ៍មិនស្រួល។ ប៉ុន្តែ ហាងនេះតែងតែស្តាប់ការវាយតម្លៃរបស់អតិថិជន ដើម្បីកែលំអទាន់ពេលវេលា
ហាងកាហ្វេ Cafein.
![]() |
អាស័យដ្ឋាន៖ ផ្លូវ Doc Lap ខណ្ឌ Tan Phu
ម៉ោងបើក៖ ម៉ោង ៧ និង ០០ នាទី ដល់ម៉ោង ២២ និង៣០ នាទី
តម្លៃ៖ ២០.០០០- ៤៥.០០០ ដុង/ មុខមួយ
ទំហំមិនធំពេកទេ ពេលមានមនុស្សច្រើននឹងចង្អៀតបន្តិច។ ប៉ុន្តែហាងនេះលាបជញ្ជាំងពណ៌ស ដូច្នេះ ហាងទាំងមូលមើលដូចជាធំជាង។
ហាងមានលំហរបើកចំហ ដោយមានបង្អួចជាច្រើនសម្រាប់ទទួលពន្លឺថ្ងៃ និងពន្លឺសម្រស់ធម្មជាតិ។ ជាន់ឡៅតឿ ជាបន្ទប់ម៉ាស៊ីនត្រជាក់ ដែលជាកន្លែងបានតុបតែង decor background តាមរដូវកាលសម្រាប់ភ្ញៀវថតរូប។ ល្ពៅ ចំបើង មួករបស់មេធ្មប់ បណ្តាញពីងពាង ប្រចៀវ កញ្ចក់... បង្កើតបរិយាកាសពិធីបុណ្យដ៏រស់រវើក។
![]() |
តារាងភេស្ជជៈរួមមានតែផ្លែឈើ តែក្រូច ទឹកក្រឡុក soda ទឹកផ្លែឈើ ទឹកកកកិន ទឹកដោះគោជូរ ភេស្ជជៈ នំជាប្លែកៗ សម្រាប់បុណ្យ Halloween ដូចជាតែផ្លែទំពាំងបាយជូរនិងផ្លែគូលែនមានពណ៌ក្រហម ក្រណាត់ខ្ចប់ផ្លែទំពាំងបាយជូរមានរូបភាពភ្នែក។ Panna cotta choco លាយនឹងស្កាទន់រាងដង្កូវ។
គុណភាពសេវាកម្មគឺល្អណាស់។
ហាងកាហ្វេ Chieu
![]() |
អាស័យដ្ឋាន៖ Pham Van Chieu ខណ្ឌ Go Vap
ម៉ោងបើក៖ ម៉ោង ៧ និង ០០ - ម៉ោង ២៣ និង ០០ នាទី
តម្លៃពី ២៨.០០០ - ៨៩.០០០ ដុង/មុខមួយ
ហាងនេះមានទេសភាពបែបសាមញ្ញ ជិតស្និទ្ធនឹងធម្មជាតិបន្តិច។ លំហរនេះមានខ្យល់អាកាសល្អជាមួយនឹងពណ៌លឿង និងត្នោត។ គ្រឿងសិង្ហរឹមភាគច្រើនធ្វើពីឈរួមផ្សំដើមឈើពណ៌បៃតុង ។
ទិដ្ឋភាពនៃការថតរូប Halloween មានមិនច្រើនទេ ហាងគ្រាន់តែតុបតែងមួយជ្រុងដើម្បីចូលថតរូប។ បន្តែផ្ទុយទៅវិញ ការតុបតែងគឺស្អាត និងលម្អិត។ ជញ្ជាំងខាងក្រៅមានរង្វង់ព្រះច័ន្ទពិសេសមួយដែលត្រូវបានបំភ្លឺនៅពេលយប់។
![]() |
ម៉ឺនុយចម្រុះ។ មានរសជាតិកាហ្វេ ទឹកត្រជាក់ ទឹកផ្លែឈើ ទឹកដោះគោជូរ តែផ្លែឈើ តែទឹកដោះគោ ទឹកដោះគោស្រស់គុជខ្យង ស្ករខ្មៅ... ហាងក៏មានម្ហូបបំពង អាហារសម្រន់ ឬផ្លែឈើសម្រាប់ពិសាផងដែរ។
ភេសជ្ជៈ និងម្ហូបមួយចំនួនត្រូវបានរចនាឡើងពោរពេញទៅដោយបរិយាកាសពិធីបុណ្យ។ គុណភាព និងរូបរាងរបស់ម្ហូបគឺល្អនៅក្នុងតម្លៃ។ គុណភាពសេវាកម្មគឺល្អណាស់៕
![]() |
ហាងកាហ្វេតុបតែងបុណ្យ Halloween ចំនួន ៥ កន្លែង នៅទីក្រុង Ho Chi Minh |
zing
មតិពីមិត្តអ្នកអាន