Trending now

Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh

06:09 | 25/09/2022 ឌីណា

យុគសម័យ - កន្លែងកាហ្វេរួមផ្សំ​នឹងគំរូតាំងពិពណ៌ជាមួយនឹងហ្គេមជាច្រើន ដែលជាកន្លែងល្អបំផុតសម្រាប់យុវវ័យក្នុងការទទួលយកបទពិសោធន៍។

ហាងកាហ្វេចំនួន ៤កន្លែងសម្រាប់សប្តាហ៍ធ្វើការងារដ៏សប្បាយនៅទីក្រុង Ho Chi Minh ហាងកាហ្វេចំនួន ៤កន្លែងសម្រាប់សប្តាហ៍ធ្វើការងារដ៏សប្បាយនៅទីក្រុង Ho Chi Minh
ហាងកាហ្វេបែបមេឌីទែរ៉ាណេចំនួន ៤ នៅទីក្រុង Ho Chi Minh ហាងកាហ្វេបែបមេឌីទែរ៉ាណេចំនួន ៤ នៅទីក្រុង Ho Chi Minh

ហាង​កាហ្វេ my house

Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh

អាស័យដ្ឋានៈ ផ្លូវ Ton That Dam ខណ្ឌ ១

ម៉ោងបើក៖ ម៉ោង ១០ និង​ ០០ នាទីព្រឹក ដល់​ម៉ោង ១ និង​ ០០ នាទី​ រំលង​អធ្រាត (ថ្ងៃអង្គារ-អាទិត្យ)

តម្លៃ៖ ចាប់ពី ៥០០០០ ដុង/មុខមួយ

ហាងកាហ្វេមានទីតាំងនៅជាន់ទី ២ នៃអាគារស្នាក់នៅ។ ហាងកាហ្វេនេះផ្ទុកភ្ញៀវបាន ១២០នាក់។ នៅទីនោះ​មាន​ម៉ាស៊ីន​បញ្ចាំង​ស្លាយ​ដែល​មាន​ប្រព័ន្ធ​ពន្លឺ និង​សំឡេង​ចុះ​សម្រុង​គ្នា។ លំហអាកាសនេះ​បាន​ប្លង់តាមរចនាបថបែប industrial loft រួមបញ្ចូលគ្នារវាងការនឹករលឹក និងភាពទំនើបនៃទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ ហាងគឺដូចជាផ្ទះមួយ ដោយបង្កើតជ្រុងដែលធ្លាប់ស្គាល់រួមមាន បន្ទប់ទទួលភ្ញៀវ របារ គ្រែ អាងងូតទឹក...

Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh

តារាងភេសជ្ជៈ រួមមាន កាហ្វេ ទឹកផ្លែឈើ ទឹកតែផ្លែឈើ បម្រើនៅម៉ោង ម៉ោង ១០ ព្រឹក - ម៉ោង ១៩ យប់។ អ្នកអាចរីករាយជាមួយស្រាក្រឡុកចាប់ពីម៉ោង ១៩ យប់ដល់ម៉ោង ១ រំលង​អធ្រាត។ មុខម្ហូបមួយចំនួនដូចជា មាន់បំពង នំ Tacos ដំឡូងបារាំង​ចៀន នំ ត្រូ burger បានបម្រើជាញឹកញាប់សម្រាប់ភ្ញៀវ​ពិសា និងរីករាយជាមួយការជប់លៀងពេលយប់។

តែក្រូចថ្លុង ឬតែផ្លែគូលែនមានរសជាតិផ្អែមឆ្ងាញ់។ កាហ្វេអាល់ម៉ុនមានក្លិនក្រអូប និងប្លែក។ ជាទូទៅភេសជ្ជៈគឺមិនពិសេសពេកទេតម្លៃគឺខ្ពស់គួរសម។

បុគ្គលិករួសរាយរាក់ទាក់ និងសេវាកម្មល្អ ។

ហាង UC Cafe Space

Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh

អាស័យដ្ឋាន៖ ផ្លូវ Hung Vuong ខណ្ឌ ៥

ម៉ោងបើក៖ ម៉ោង ១០ និង​ ៣០ នាទី ព្រឹក ដល់ម៉ោង ២១ និង​ ០០ នាទីយប់

តម្លៃ៖ ពី ៣០.០០០- ៧៥.០០០ ដុង/មួយ​មុខ

លំហ​នេះ​មាន​ការ​រាំ និង​ភេសជ្ជៈ ​ជាមួយ​នឹង​ពាក្យ​ស្លោក "The Harmony of Dance & Beverage" (ការរួមផ្សំ​រវាង​ការរាំ​និង​ភេសជ្ជៈ)។ បរិយាកាសជិតស្និទ្ធ ​សកម្ម និងពោរពេញដោយវប្បធម៌អ្នករាំ។

Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh

នេះគឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់សម្រាក និងផ្លាស់ប្តូរជាមួយ dancer មុន និងក្រោយពេលហាត់។ អាស័យដ្ឋាននេះក៏ជួយបង្កើនការបំផុសគំនិតប្រកបដោយការច្នៃប្រឌិត សាកសមសម្រាប់យុវជនដែលធ្វើការក្នុងវិស័យសិល្បៈ និងកម្សាន្ត។

ម៉ឺនុយភេសជ្ជៈមានភាព​សម្បូរ រួមមាន តែទឹកដោះគោ តែផ្លែឈើ កាហ្វេ matcha chocolate yakult soda និងទឹកកកកិន។ ហាងក៏មានបម្រើនំដូចជា tiramisu ហ្ flan gato ឈីសមាស ឬប៊ី biscotti keto...

ហាង Novo Café - Coffee & Tea

Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh

អាស័យដ្ឋាន៖ ផ្លូវ៣/២ ខណ្ឌ ១០

ម៉ោងបើក៖ ម៉ោង ៨ និង​ ០០ នាទីព្រឹក - ម៉ោង ២២ និង ០០ យប់ ។

តម្លៃ៖ ចាប់ពី ២៥០០០ ដុង/មួយ​មុខ

រូបថត៖ NovoCafeteria, Biteallfood ។

មិនមែនទីតាំង​នៅកណ្តាល​ទីក្រុង​ទេ ហាងកាហ្វេនៅតែទាក់ទាញភ្ញៀវ​មាន​គ្រប់អាយុ ដោយសារការប្រមូលផ្ដុំនៃល្បែងផ្តុំ​រូបភាព​ពីបំណែក។ ហាងមាន ២ ជាន់ មានខ្យល់ចេញចូល។ គ្រឿង​សង្ហារឹមខាងក្នុងភាគច្រើនមានពណ៌ជ្រៅ ដើម្បីបង្កើតបរិយាកាសកក់ក្ដៅ។ ការរចនាមានភាពបុរាណ ជ្រុងនីមួយៗត្រូវបានតុបតែងយ៉ាងល្អិតល្អន់ជាមួយនឹងពណ៌គួរឱ្យចាប់អារម្មណ៍ជាច្រើន។

Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh

ហាងនេះរៀបចំសកម្មភាពកម្សាន្តជាច្រើនដូចជា ការលាបពណ៌ ល្បែងផ្គុំរូប ឬល្បែងក្តារ។

តារាងភេសជ្ជៈ​រួមមានភេសជ្ជៈដែលធ្លាប់ស្គាល់ដូចជាកាហ្វេ តែផ្លែឈើ តែទឹកដោះគោ ទឹកកកកិន macchiato។ ហាងនេះក៏មានបម្រើអាហារសម្រន់ដូចជា នំឈីសបំពង ក្តាមប្រហិត ត្រី សាច់គោ ឬបង្គា...អាហារ និងភេសជ្ជៈមានគុណភាពល្អ តម្លៃសមរម្យ។

បុគ្គលិករួសរាយរាក់ទាក់។ ហាងតែងតែស្តាប់ការផ្ដល់យោបល់ពីអតិថិជន ដើម្បីកែលម្អគុណភាពសេវាកម្ម។

ហាងកាហ្វេសារមន្ទីរ RPL

Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh

អាស័យដ្ឋាន៖ ផ្លូវ Pho Duc Chinh ខណ្ឌ Binh Thanh

ម៉ោងបើក៖ ម៉ៅង ៩ និង ០០ នាទីព្រឹក - ម៉ោង ២២ និង​ ០០ នាទីយប់។

តម្លៃ ៣៥.០០០ -៧៥.០០០ ដុង/ចាន

ហាងកាហ្វេជាមួយគំរូរួមបញ្ចូលគ្នានៃការតាំងពិព័រណ៍។ កន្លែងធំទូលាយណាស់ រួមទាំងមាន ៤ ជាន់។ ហាងនេះបានរចនាយ៉ាងសាមញ្ញបំផុតជាមួយនឹងពណ៌ស និងខ្មៅ។

សកម្មភាពតាំងពិពណ៌ចុងក្រោយបំផុតនៅទីនេះគឺប្រធានបទ "ផ្ទះតុក្កតា - គ្រួសារគំរូនៃទសវត្សរ៍ឆ្នាំ ២០០០" ។ ការរចនាស្ថាបត្យកម្មគឺដូចជាផ្ទះលំនៅដ្ឋានមួយ ជាន់នីមួយៗគឺជាបន្ទប់សម្រាប់សមាជិកគ្រួសារនីមួយៗជាមួយនឹងការតុបតែងដែលមានសារជាច្រើន។

Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh
Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh

ម៉ឺនុយមិនផ្លាស់ប្តូរពេកទេ។ អ្នកអាចជ្រើសរើសកាហ្វេខ្មៅទឹកកក កាហ្វេទឹកដោះគោ កាហ្វេទឹកដោះគោទឹកកក សូកូឡាទឹកដោះគោ តែបៃតងឡាតេ ទឹកក្រឡុក តែទឹកដោះគោ សូដា... ភ្ញៀវក៏មានឱកាសជ្រើសរើសអាហារសម្រន់ដូចជា នំពងមាន់ដុតជាមួយដំណាប់ប៊្លូបឺរីជាដើម។ នំក្តាមជាមួយទឹកជ្រលក់ នំដាណឺម៉ាកស្ងួតជាមួយទឹកជ្រលក់ប៊ឺរី ឬស្នែងក្របីជ្រលក់ទឹកដោះគោ...

គុណភាពសេវាកម្មគឺល្អណាស់៕

Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh
Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ