Trending now

ហាងកាហ្វេបែបមេឌីទែរ៉ាណេចំនួន ៤ នៅទីក្រុង Ho Chi Minh

22:07 | 24/08/2022

យុគសម័យ - ហាងកាហ្វេជាច្រើនទាក់ទាញដោយសាររចនាបទរចនាមេឌីទែរ៉ាណេ។ ភាពស្រស់ស្អាតបែបបុរាណ លក្ខណៈពិសេសប្លែកពីគេ រួមផ្សំជាមួយនឹងភាពសេរី និងភាពទំនើប ដែលសាកសមសម្រាប់អ្នក check-in ។

ស្វាគមន៍ពិធីបុណ្យសែនព្រះខែជាមុន នៅហាងកាហ្វេចំនួន ៤ នៅទីក្រុង Ho Chi Minh ស្វាគមន៍ពិធីបុណ្យសែនព្រះខែជាមុន នៅហាងកាហ្វេចំនួន ៤ នៅទីក្រុង Ho Chi Minh
ហាងកាហ្វេតាមរចនាបទ Ha Noi ចំនួន ៣កន្លែង នៅកណ្តាលទីក្រុង Ho Chi MinH ហាងកាហ្វេតាមរចនាបទ Ha Noi ចំនួន ៣កន្លែង នៅកណ្តាលទីក្រុង Ho Chi MinH

ហាងកាហ្វេ

ហាងកាហ្វេបែបមេឌីទែរ៉ាណេចំនួន ៤ នៅទីក្រុង Ho Chi Minh

អាស័យដ្ឋាន៖ ផ្លូវ Dien Bien Phu ខណ្ឌ Binh Thanh

ម៉ោងបើក៖ ម៉ោង ៧ និង ០០ នាទី ព្រឹក - ម៉ោង ២២ និង០០ នាទី យប់

តម្លៃ ២៥.០០០ - ៥៥.០០០ ដុង/មុខមួយ

- ហាងកាហ្វេនាំមកនូវការបំផុសគំនិតស្រស់ស្រាយ ដោយសារកន្លែងមានពណ៌ខៀវ និងស។ ដើមឈើពណ៌បៃតង បង្អួចកញ្ចក់ធំដែលទាញយកពន្លឺនៃព្រះអាទិត្យធម្មជាតិ ដែលជួយបរិយាកាសពោរពេញដោយថាមពលវិជ្ជមាន។

- ជាមួយនឹងការរៀបចំខាងក្នុងជាសមហេតុសមផល ហាងមានខ្យល់អាកាសចេញ​ចូល។ ការ​តុប​តែង​ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ដែល​ឆ្លើយតបនឹង​​តម្រូវ​ការ​ check-in ​របស់​យុវវ័យ។ កម្រាលក្រួស ខ្សែពួរ ឬកៅអីបេតុងដែលជាប់នឹងជញ្ជាំង ... គឺជាការចំណុច​ពិសេស​នៃ​រចនាបទមេឌីទែរ៉ាណេ។

ហាងកាហ្វេបែបមេឌីទែរ៉ាណេចំនួន ៤ នៅទីក្រុង Ho Chi Minh

- តុ និងកៅអី សមស្របសម្រាប់បុគ្គល គូស្នេហ៍ ក្រុមដែលមានតម្រូវការសិក្សា ពិភាក្សាការងារ ធ្វើការ អាន...

- ម៉ឺនុយភេសជ្ជៈភាគច្រើនបាន​គេធ្លាប់ស្គាល់គឺតែទឹកដោះគោ ទឹកកកកិន កាហ្វេ និងទឹកផ្លែឈើ។ មុខម្ហូប​ signature ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នៅ​ហាង​រួម​មាន mocktail ​រសជាតិ​គូលែន ទឹកដោះគោ​ស្រស់ ផ្កា​មេអំបៅ ស្រា​ផ្លែឈើ ទឹកដោះគោ​ជូរ​ហាវ៉ៃ។ ហាងនេះក៏មានបម្រើនំខេកជាច្រើនមុខផងដែរ។

- គុណភាពសេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់ និងម្ចាស់ចិត្តល្អ។

ហាងកាហ្វេ Vom

ហាងកាហ្វេបែបមេឌីទែរ៉ាណេចំនួន ៤ នៅទីក្រុង Ho Chi Minh

អាស័យដ្ឋាន៖ ផ្លូវ To Hien Thanh ខណ្ឌទី ១០

ម៉ោងបើក៖ម៉ោង ៧ និង ០០ នាទី ព្រឹក - ម៉ោង ២២ និង​ ០០ នាទីយប់។

តម្លៃ ៣៥.០០០ - ៧៥.០០០ 0 ដុង/ ​មុខមួយ

- ហាងមានភាពទាក់ទាញជាមួយនឹងពណ៌ស លាយជាមួយនឹងពណ៌បៃតងស្រស់ៗពីដើមឈើ។ ហាង​នេះ​ក៏​មាន​ផ្ទៃ​រាបស្មើ​ត្រជាក់​ផង​ដែរ ជា​កន្លែង​ដ៏​ល្អ​សម្រាប់​អ្នក​អាចមើល​ថ្ងៃ​លិច។

ហាងកាហ្វេបែបមេឌីទែរ៉ាណេចំនួន ៤ នៅទីក្រុង Ho Chi Minh

- គ្រឿងសង្ហារិម និងគ្រឿងតុបតែងលម្អភាគច្រើនធ្វើពីឈើ ផ្តៅ ឫស្សី និងស្លឹកឈើ ដែលនាំមកនូវអារម្មណ៍ប្លែក ការធ្លាប់ស្គាល់ និងភាពជិតស្និទ្ធ។ គ្រប់ជ្រុងនៃហាងត្រូវបានតុបតែងយ៉ាងល្អិតល្អន់ បង្កើត​ចំណាប់អារម្មណ៍​ចង់ថតរូប ផ្ទៃខាងក្រោយ check-in ពេញ ៣ ជាន់។ ចំណុចដកគឺតុ និងកៅអីច្រើននៅជាន់ទី ១-២ ដែលមាន​ផ្លូវ​ចេញ​ចូលចង្អៀត និងមិនស្រួលបន្តិច។

- ម៉ឺនុយចម្រុះមានទឹកផ្លែឈើ, កាហ្វេ, តែផ្លែឈើ, សូដា, smoothie, ទឹកកកកិន។ អ្នក​ក៏​មាន​ឱកាសទទួល​ទាន​បង្អែម​ដូច​ជា នំ​ខេកផ្លែឈើ នំ​red velvetនំ​មូស ធីរ៉ាមីស៊ូ...

- ភេសជ្ជៈ​និង​នំបាន​តុបតែងដ៏ស្រស់ស្អាត។ ទោះយ៉ាងណាក៏ដោយ គុណភាពភេសជ្ជៈមិនសូវឆ្ងាញ់ទេ។ តម្លៃខ្ពស់គួរសម។

- គុណភាពសេវាកម្មគឺល្អបង្គួរ។

ហាង Thera - The Coffee & Tea

ហាងកាហ្វេបែបមេឌីទែរ៉ាណេចំនួន ៤ នៅទីក្រុង Ho Chi Minh

អាស័យដ្ឋាន៖ ផ្លូវ Le Van Sy ខណ្ឌទី ៣

ម៉ោងបើក៖ ម៉ោង ៩ និង ០០ នាទី ព្រឹក - ម៉ោង ២២ និង ៣០ នាទី

តម្លៃ ២៩.០០០ ៥៩.០០០ ដុង/ចាន

- កន្លែងនេះលេចធ្លោជាមួយនឹងពណ៌ស និងស៊ុមទ្វារពណ៌ខៀវ coban ។ ចំណុចលេចធ្លោគឺចំការផ្លែប៉ោមដែលរីករាលដាលនូវភាពសាមញ្ញ សុភាព និងស្រស់ស្អាត ដូចជានាំអ្នកវង្វែងក្នុងរឿងនិទាន។ ទំហំ​នៃហាងនេះមិន​ធំពេកៗ ប៉ុន្តែមានជ្រុងស្អាតៗជាច្រើន។

ហាងកាហ្វេបែបមេឌីទែរ៉ាណេចំនួន ៤ នៅទីក្រុង Ho Chi Minh

- ហាង​នេះរៀបចំកន្លែងអង្គុយក្នុង និងក្រៅផ្ទះ ដើម្បីបំពេញតម្រូវការអតិថិជនជាច្រើន។ បរិយាកាសនៅទីនេះគឺស្ងប់ស្ងាត់ និងងាយស្រួល​ខ្លួន។

- មុខម្ហូបមានរសជាតិកាហ្វេ តែ ទឹកផ្លែឈើ សូដា ទឹកកកកិន សម្រាប់អ្នកជ្រើសរើស។

- ភេសជ្ជៈ Pinky Lady មានការរួម​ផ្សំ​រវាងរសជាតិផ្អែម និងជូរ នៃផ្លែស្ត្របឺរី និងផ្លែត្របែកពណ៌ផ្កាឈូក។ ជាទូទៅគុណភាពភេសជ្ជៈគឺឆ្ងាញ់​​បង្គួរ ប៉ុន្តែតម្លៃគឺសមរម្យណាស់។

- គុណភាពសេវាកម្មពិតជាមិនស្មើគ្នាទេ។

ហាងកាហ្វេ EYE

ហាងកាហ្វេបែបមេឌីទែរ៉ាណេចំនួន ៤ នៅទីក្រុង Ho Chi Minh

អាស័យដ្ឋានៈ ផ្លូវ Phan Ke Binh ខណ្ឌទី ១

ម៉ោងបើក៖ ម៉ោង ៨ និង ០០ នាទី ព្រឹក - ម៉ោង និង ០០ នាទី ។

តម្លៃ៖ ចាប់ពី ៣៩.០០០ ដុង/មុខមួយ

- កន្លែងនេះ លេចធ្លោដោយពណ៌លឿងទឹកក្រូចនិង​ដើម​ដំបងយក្យ ដែលបង្កើនរចនាបទមេឌីទែរ៉ាណេ។ ដើមឈើពណ៌បៃតងដែលត្រូវបានរៀបចំយ៉ាងត្រឹមត្រូវដើម្បីបង្កើតអារម្មណ៍នៃភាពត្រជាក់ និង​បង្កើត​ភាព​ងាយស្រួល​ខ្លួន។

ហាងកាហ្វេបែបមេឌីទែរ៉ាណេចំនួន ៤ នៅទីក្រុង Ho Chi Minh

- ជាកន្លែងដ៏ល្អសម្រាប់ភ្ញៀវមកអង្គុយ​លេង​និង​និយាយជាមួយគ្នា ថតរូប ឬសម្រាកលំហែកាយបន្ទាប់ពីថ្ងៃធ្វើការដ៏រវល់​ក្នុងជីវិតប្រចាំថ្ងៃ។ លំហរ​ត្រជាក់​ ដោយមានខ្យល់អាកាសចេញ​ចូល មិនចង្អៀត សមស្របសម្រាប់ក្រុម​មក​ហាង​ ដើម្បីផ្លាស់ប្តូរការងារ ឬសកម្មភាពដែលត្រូវការការផ្តោតអារម្មណ៍ និងភាពច្នៃប្រឌិត។

- ម៉ឺនុយរួមមានភេសជ្ជៈ និងនំដែលធ្លាប់ស្គាល់។ ការ​តុបតែង និងគុណភាពនៃម្ហូបគឺឆ្ងាញ់នៅក្នុងតម្លៃ។

- បុគ្គលិកបម្រើសេវាកម្មយ៉ាងស្វាហាប់៕

zing

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម