យុគសម័យ - កន្លែងទទួលទានភេសជ្ជៈដែលពោរពេញទៅដោយពណ៌ក្រហម ចង្កៀងគោមដ៏គួរឱ្យស្រឡាញ់... បំផុសគំនិតពិធីបុណ្យសែនព្រះខែ មើលទៅដូចជាព្រះច័ន្ទកំពុងមកគោះទ្វារ។ ទីតាំងខាងក្រោមគឺជាកន្លែងល្អសម្រាប់អ្នកមកលេងនិងថតរូបក្នុងឱកាសនេះ។
![]() |
![]() |
ហាងកាហ្វេ Nang
![]() |
![]() |
ស្វាគមន៍ពិធីបុណ្យសែនព្រះខែជាមុន នៅហាងកាហ្វេចំនួន ៤ នៅទីក្រុង Ho Chi Minh |
![]() |
អាស័យដ្ឋាន៖ ផ្លូវ Nguyen Cuu Dam ខណ្ឌ Tan Phu
ម៉ោងបើក៖ ម៉ោង ៦ និង ៣០ នាទី ព្រឹក -ម៉ោង ១០ និង 00 នាទីយប់
តម្លៃ៖ ចាប់ពី ៣៥.០០០ ដុង/មួយមុខ
- ហាងមានដើមឈើពណ៌បៃតងជាច្រើនដើម្បីបង្កើតភាពជិតស្និទ្ធនឹងធម្មជាតិ។ ទំហំនៃហាងនេះមិនធំពេក ប៉ុន្តែមានបរិយាកាសស្រាល និងផាសុកភាព។
-ចាប់ពីចុងខែកក្កដានេះតទៅ ហាងបានតុបតែងលម្អចង្កៀងផ្កាយបន្ថែមទៀត ដើម្បីអបអរសាទរពិធីបុណ្យសែនព្រះចន្ទ។ នៅពេលយប់ អាកាសធាតុត្រជាក់ រួមផ្សំជាមួយនឹងពន្លឺពណ៌លឿងដ៏កក់ក្តៅ និងអំពូលភ្លើងតុបតែងជាពណ៌ក្រហម និងបៃតង បង្កើតបានជាទេសភាពដ៏រស់រវើក។
- ម៉ឺនុយត្រូវបានសរសេរដោយដៃយ៉ាងល្អិតល្អន់ មានជម្រើសជាច្រើន។ ហាងនេះភាគច្រើនបំរើរសជាតិដែលធ្លាប់ស្គាល់ ដូចជា តែទឹកដោះគោ កាហ្វេ កាកាវ ទឹកផ្លែឈើ តែផ្លែឈើ ទឹកដោះគោជូរ សូដា។
- ភេសជ្ជៈមានការពេញនិយមខ្លាំង គុណភាពមានស្ថិរភាព តម្លៃក៏សមរម្យ។ តែស្ត្របឺរី, តែផ្លែគូលែន តែផ្កាកុលាបជាមួយគ្រាប់ពូជ chia, តែ daisy ជាមួយទឹកឃ្មុំ ដែលគួរឲ្យភ្លក់។
- បុគ្គលិករួសរាយរាក់ទាក់ ។ គុណភាពសេវាកម្មគឺល្អ។
ហាងកាហ្វេ Chieu
![]() |
![]() |
អាស័យដ្ឋាន៖ ផ្លូវ Pham Van Chieu ខណ្ឌ Go Vap
ម៉ោងបើក៖ ម៉ោង៧ និង ០០ នាទី ព្រឹក - ម៉ោង ២៣ និង ០០ នាទី យប់ ។
តម្លៃ៖ ២៦.០០០-៥៩.០០០ ដុង/មួយមុខ
- លំហរធំទូលាយ មានខ្យល់អាកាសចេញចូលរួមផ្សំនឹងពណ៌លឿង និងពណ៌ត្នោត។ គ្រឿងសង្ហរឹមភាគច្រើនធ្វើពីឈើ រួមផ្សំជាមួយដើមឈើពណ៌បៃតង ភ្លើងចាំងពន្លឺ ដើម្បីបង្កើនភាពកក់ក្ដៅសម្រាប់ភ្ញៀវក្នុងការទទួលយកបទពិសោធន៍។
- ដើម្បីអបអរសាទរពិធីបុណ្យសែនព្រះចន្ទខាងមុខនេះ ហាងត្រូវបានតុបតែងលម្អដោយចង្កៀងរាងផ្កាយជាច្រើន ត្រី សួនផ្កាចម្រុះពណ៌ ជាពិសេសគឺជ្រុករៀបចំ concept ព្រះចន្ទដែលបង្កើតជ្រុងថតរូប។
- ហាងក៏តែងរៀបចំកម្មវិធីតន្ត្រី acoustic រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។
- ម៉ឺនុយមានភាពចម្រុះ។ ភេសជ្ជៈមានរសជាតិកាហ្វេ ទឹកផ្លែឈើ ទឹកដោះគោជូរ តែផ្លែឈើ តែទឹកដោះគោ ទឹកដោះគោគ្រប់គុជស្ករខ្មៅ ... បម្រើភ្ញៀវ។ ហាងក៏មានម្ហូបចៀន អាហារសម្រន់ ឬផ្លែឈើសម្រាប់ទទួលទានផងដែរ។
- បុគ្គលិករួសរាយរាក់ទាក់ជាទីពេញចិត្ត។
ហាងកាហ្វេ Cafein
![]() |
![]() |
អាស័យដ្ឋាន៖ ផ្លូវ Doc Lap ខណ្ឌ Tan Phu
ម៉ោងបើក៖ ម៉ោង ៦ និង ៣០ នាទី ព្រឹក ដល់ម៉ោង ២០ និង ៣០ នាទី យប់
តម្លៃ៖ ចាប់ពី ២៩.០០០ ដុង/ចាន
- ទំហំល្មម ជញ្ជាំងពណ៌សឆើតឆាយ ពោរពេញដោយពន្លឺធម្មជាតិ។ ទីតាំងព្រីភ្លើងគឺស័ក្តិសមសម្រាប់អ្នកប្រើកុំព្យូទ័រយួរដៃដើ ម្បីសិក្សានិងធ្វើការ។ បរិយាកាសស្ងប់ស្ងាត់ ស្រួលខ្លួន និងមានកន្លែងថតរូបជាច្រើន ដើម្បីផ្តល់ឱ្យអ្នកនូវការបំផុសគំនិតច្នៃប្រឌិតបន្ថែមទៀត។
- ពិធីបុណ្យសែនព្រះចន្ទឆ្នាំនេះ ហាងនាំមកនូវកន្លែងរំឮកពីកុមារភាព។ ចង្កៀងគោម ក្បាលសាម៉ុង ជ្រូកដី ផ្ទៃខាងក្រោយពណ៌ក្រហម... គម្រប បង្កើតផ្ទៃខាងក្រោយដ៏រស់រវើកសម្រាប់អ្នកថតរូប។
- មុខម្ហូបរួមមានតែផ្លែឈើ តែក្រូចឆ្មា macchiato ទឹកផ្លែឈើ ទឹកក្រឡុក ទឹកដោះគោជូរ...
- ពីម្ចាស់ហាង និងអ្នកសន្តិសុខ ដល់បុគ្គលិក សុទ្ធតែរួសរាយរាក់ទាក់។
ហាងកាហ្វេ Lạc Concept
![]() |
![]() |
អាស័យដ្ឋានៈ ផ្លូវ Tran Binh Trong ខណ្ឌទី ៥
ម៉ោងបើក៖ ម៉ោង ៩ និង ០០ នាទី ដល់ ម៉ោង ២២ និង ០០ នាទីយប់។
តម្លៃ ៣៥.០០០ - ៦០.០០០ ដុង/មួយមុខ
- នេះគឺជាស្ទូឌីយ៉ូថតរូប និងហាងកាហ្វេបែបជប៉ុន។ ហាងនេះរួមមានកន្លែងសួនច្បារ និងម៉ាស៊ីនត្រជាក់។ គ្រប់ជ្រុងនៃហាងត្រូវបានតុបតែងយ៉ាងល្អិតល្អន់។
- ហាងមានទេសភាពស្រស់ស្អាតដូចក្នុងកំណាព្យ និងរស់រវើកជាមួយនឹងបូ ការរៀបចំផ្កា គោម រុក្ខជាតិផើងផ្កា។ ពណ៌បៃតង ក្រហម លឿង ត្នោត... ត្រូវបានលាយបញ្ចូលគ្នាដើម្បីបង្កើតផ្ទៃខាងក្រោយដ៏ល្អសម្រាប់អ្នកថតរូប ក្នុងពិធីបុណ្យសែនព្រះចន្ទ។ ភ្ញៀវត្រូវបានប្រគល់ចង្កៀងគោមធ្វើពីក្រដាសចំនួន ២ ដើម្បីថតរូប បើសិនជាវិក័យប័ត្រមានលក្ខណៈគ្រប់គ្រាន់។
- ហាងមានបម្រើភេសជ្ជៈ និងអាហារសម្រន់ជាច្រើនប្រភេទ។ ហាងគិតថ្លៃបន្ថែម ៥០.០០០ ដុង/ម្នាក់ ប្រសិនបើនាំយកអាហារនៅខាងក្រៅ (លើកលែងតែនំខួបកំណើត)។
- ភេសជ្ជៈឆ្ងាញ់ ការបង្ហាញស្អាត តម្លៃសមរម្យ។ ហាងមិនមានទឹកតែ ឬទឹកសុទ្ធ។
- បុគ្គលិករួសរាយរាក់ទាក់ គុណភាពសេវាកម្មខ្ពស់គួរសម។ ជាការតបស្នង ហាងតែងតែស្តាប់ការវាយតម្លៃរបស់អតិថិជន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា។
មតិពីមិត្តអ្នកអាន