Trending now

ភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់ចំនួន ៥ នៅក្នុងខណ្ឌ ១

08:24 | 19/07/2022 ឌីណា

យុគសម័យ - លំហរដ៏ប្រណិត ម៉ឺនុយចម្រុះ និងវិធីកែច្នៃនិងចម្អិនអាហារដ៏គួរឱ្យទាក់ទាញ គឺជាកត្តាដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកភោជនីយដ្ឋាននៅតំបន់កណ្តាល។

ភោជនីយដ្ឋានចំនួន ៤ សម្រាប់ការជួបជុំគ្នា នៅចុងសប្តាហ៍នៅទីក្រុង Ho Chi Minh ភោជនីយដ្ឋានចំនួន ៤ សម្រាប់ការជួបជុំគ្នា នៅចុងសប្តាហ៍នៅទីក្រុង Ho Chi Minh
ភោជនីយដ្ឋានលក់ម្ហូបអាហារបួសដ៏ទាក់ទាញចំនួន ៥ នៅទីក្រុង Ho Chi Minh ភោជនីយដ្ឋានលក់ម្ហូបអាហារបួសដ៏ទាក់ទាញចំនួន ៥ នៅទីក្រុង Ho Chi Minh

ក្លឹប Marina

ភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់ចំនួន ៥ នៅក្នុងខណ្ឌ ១

អាស័យដ្ឋាន៖ ផ្លូវ​ Nguyen Binh Khiem

ម៉ោងបើក៖ ម៉ោង ១០ និង​ ០០ នាទីព្រឹក - ម៉ោង ១៤ និង​០០ នាទី​រសៀល និង ម៉ោង ១៧ និង​ ០០ នាទី​រសៀល - ម៉ៅង ២២ និង ០០ នាទីយប់។

តម្លៃ៖ ចាប់ពី ៥៥.000ដុង/មួយ​មុខ

- ការតុបតែងយ៉ាងប្រណិត ទំនើប និងមានលក្ខណៈធម្មជាតិ ផ្តល់អារម្មណ៍ត្រជាក់ត្រជុំ ដូច​ជា​លំហែកាយនៅសមុទ្រ។ ចំណតឡាននិង​ម៉ូតូតូច។

- លំហរទូលាយ មានខ្យល់អាកាសចេញ​ចូល មានកន្លែងអង្គុយខាងក្នុង និងខាងក្រៅ។

- ភោជនីយដ្ឋានមានតារាងមុខម្ហូបចំនួន បីមុខ រួមមាន អាហារពេលព្រឹក à la carte កាហ្វេ និងភេសជ្ជៈ។ មឹកហាល​ថ្ងៃក្តៅ​អាំងជាមួយអំបិលនិង​ម្ទេស ក្តាមជាមួយទឹកជ្រលក់ម្ទេសសិង្ហបុរី បង្កងយក្សចំហុយ​ប័រនិងក្រូចឆ្មា អូយស្ទ័រអាំងជាមួយឈីស ស្តេច​ក្តាមចំហុយជាមួយប័រនិងក្រូចឆ្មា និងខ្ទឹមស... គឺជារសជាតិដ៏ពិសេសនៅទីនេះ។

- ជាទូទៅ មុខម្ហូបបាន​តុបតែង​ស្អាត វិធីសាស្រ្តកែច្នៃគឺជាការរួមផ្សំនៃវិធីសាស្រ្តប្រពៃណី និងមានការផ្លាស់ប្តូរបន្តិច។ គុណភាពអាហារគឺឆ្ងាញ់​។

- បុគ្គលិករួសរាយរាក់ទាក់ សេវាកម្មល្អ ។

Ngoc Suong Seafood & Bar

អាស័យដ្ឋាន៖ ផ្លូវ Nguyen Sieu

ម៉ោងបើក៖ ម៉ោង ១០ និង​ ០០​ នាទីព្រឹក - ម៉ោង​ ១៣ និង​ ៣០​ នាទីយប់

តម្លៃ៖ ចាប់ពី ៥៥.000 ដុង/មួយមុខ

ភោជនីយដ្ឋាននេះត្រូវបានរចនាឡើងដូចជា resort mini នៅឆ្នេរខ្នាតតូច។

ភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់ចំនួន ៥ នៅក្នុងខណ្ឌ ១

- ស្ថាបត្យកម្មសាមញ្ញ និងគ្រឿង​សង្ហារឹមក្នុងភាគច្រើនបានផលិតពីវត្ថុធាតុដើមធម្មជាតិ និងកែច្នៃដូចជា កោងកាង សំណាញ់នេសាទ កំបោរ ឫស្សី សេរ៉ាមិច ... បង្កើតលំហអាកាសដែលធ្លាប់ស្គាល់ នាំមកបរិយាកាស​សមុទ្រ ។

- កន្លែងអង្គុយប្រកបដោយផាសុកភាព ជ្រុងនីមួយៗមានដើមឈើពណ៌បៃតងដែលធ្វើឱ្យបរិយាកាសរីករាយ។

- ម៉ឺនុយគ្រឿងសមុទ្រចម្រុះ។ ទឹក​ស៊ុបក្តៅ ម្ហូបអាំង សាឡាត់ ញាំ បាយ បបរ ម្ហូបបួស... ។ លើសពីនេះ មឺនុយបង្អែមក៏សំបូរទៅដោយនំ crepe panna cotta និងផ្លែឈើផងដែរ។

ភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់ចំនួន ៥ នៅក្នុងខណ្ឌ ១

- របៀបតុបតែងតុជប់លៀងឱ្យបានត្រឹមត្រូវ។ គ្រឿង​សមុទ្រ​បាន​កែច្នៃ​តាមរចនាបទធ្វើម្ហូបអាស៊ី-អឺរ៉ុប ដែលនាំមកនូវរសជាតិដើម និងការប្រែប្រួលនៃការប្រើប្រាស់គ្រឿងផ្សំ និងវិធីសាស្រ្តកែច្នៃ។ តម្លៃគឺខ្ពស់ណាស់បើធៀបនឹងគុណភាពម្ហូប។

- បុគ្គលិកមានភាពរួសរាយរាក់ទាក់ ប៉ុន្តែសេវាកម្មយឺតបន្តិចនៅថ្ងៃចុងសប្តាហ៍

JUMBO គ្រឿងសមុទ្រវៀតណាម

អាស័យដ្ឋាន៖ ផ្លូវTran Hung Dao

ម៉ោងបើក៖ ម៉ោង ១១ និង​ ០០ នាទី - ម៉ោង ១៤ និង​០០ នាទីរសៀល​ និងម៉ោង ១៧ និង ០០ នាទី - ម៉ោង ២២ និង​ ០០ នាទី។

តម្លៃ៖ ចាប់ពី ៥០.០០០ ដុង/មួយ​មុខ

ភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់ចំនួន ៥ នៅក្នុងខណ្ឌ ១

- លំហរធំទូលាយ សង្ហារឹមខាងក្នុងប្រណិតជាមួយភ្លើងពណ៌លឿងបំភ្លឺ ជញ្ជាំងមានក្បួន​រចនាស្មុគស្មាញ។

- ភោជនីយដ្ឋានរៀបចំតុបរិភោគអាហារសមស្របនឹងក្រុមធំ ការជួបជុំគ្រួសារ និងសូម្បីតែតុសម្រាប់គូគូស្នេហា ឬអ្នកដែលទៅតែម្នាក់ឯង ដែល​ចង់ស្វែងរកភាពឯកជន។ ភោជ្ជនីយដ្ឋាននេះក៏មានបន្ទប់ដាច់ដោយឡែកសម្រាប់ពិធីជប់លៀង និងការប្រជុំសំខាន់ៗផងដែរ។

ភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់ចំនួន ៥ នៅក្នុងខណ្ឌ ១

- ម៉ឺនុយលេចធ្លោរបស់ហាងនេះគឺ​​មុខម្ហូប​កែច្នៃពីក្តាម។ អ្នកក៏អាចជ្រើសរើសស៊ុប បន្លែ បាយ មី គុយទាវ ឬសាច់ និងត្រីជាមួយតាមរសជាតិរបស់ប្រទេសសិង្ហបុរី។ បង្អែមរួមមានតែ ផ្លែឈើ ភេសជ្ជះ និងភេសជ្ជៈសូដា ទឹកក្រឡុក និងទឹកផ្លែឈើ។

- បុគ្គលិកសេវាកម្មល្អ។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនរង់ចាំយូរបន្តិច បន្ទាប់ពីទទួល​មុខម្ហូបដំបូង ។

ភោជ្ជនីយដ្ឋាន Sky Garden

ភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់ចំនួន ៥ នៅក្នុងខណ្ឌ ១

អាស័យដ្ឋាន៖ Cach Mang Thang 8

ម៉ោងបើក៖ ម៉ោង ៩ និង០០​ នាទី ព្រឹក - ម៉ោង ២៣ និង ០០ នាទី។

តម្លៃ៖ ចាប់ពី ៥០.០០០ ដុង/មួយ​មុខ

ភោជនីយដ្ឋាន​នេះ​មាន​ទីតាំង​នៅ​ជាន់​ទី ១០ ដែលគយគន់​ទេសភាពទីក្រុង​ដ៏​ងាយស្រួល។

- លំហរត្រជាក់ កន្លែងត្រជាក់ រចនាតាមបែបជប៉ុន។

- កន្លែងអង្គុយខាងក្នុង និងខាងក្រៅដែលបំពេញតម្រូវការជាច្រើនរបស់ក្រុមភ្ញៀវ។ តុ និងកៅអីមានលក្ខណៈសាមញ្ញ រៀបចំនៅចម្ងាយសមរម្យ។

- ភោជនីយដ្ឋានមានជំនាញលើម្ហូបក្តាមយក្ស និងបង្កងយក្ស លើសពីនេះ រសជាតិទឹក​ស៊ុប ម្ហូប​ធ្វើ​ពីសាច់គោ សាច់មាន់ សាច់ក្រក... ក៏ត្រូវបានបម្រើផងដែរ។

- ផ្នែកនីមួយៗនៃក្តាមយក្សត្រូវបានកែច្នៃតាមមុខម្ហូបជាច្រើនមុខដូចជា ជ្រលក់នឹង​ម្រេចបៃតង រសជាតិប័រខ្ទឹម។ ខួរក្តាមសម្រាប់​ឆាបាយ​​ជាមួយ​បន្លែ។ បាយឆា​បាន​ទុក​ក្នុង​សំបក​ក្តាម​ដ៏​ទាក់ទាញ។ ជាទូទៅការតុបតែងម្ហូន​និង​រសជាតិម្ហូបឆ្ងាញ់​ណាស់ ប៉ុន្តែមិនមានចំណុចលេចធ្លោច្រើននោះទេ។

- ពេលខ្លះសេវាយឺតបន្តិច បុគ្គលិកខ្លះមិនស្វាគមន៍ និងបំរើ​ភ្ញៀវឲ្យ​ល្អទេ។

ភូមិ​នេសាទ

ភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់ចំនួន ៥ នៅក្នុងខណ្ឌ ១

អាស័យដ្ឋាន៖ ផ្លូវ Nguyen Hue

ម៉ោងបើក៖ ម៉ោង ១៧ និង​ ០០ នាទី ព្រឹក - ម៉ោង ២៣និង​ ០០ នាទី

តម្លៃ៖ ចាប់ពី ៥៤៩.០០០000 ដុង/មួយ​មុខ

ភោជនីយដ្ឋាននេះមានទីតាំងនៅជាន់ទី ៣ នៃអគារមួយនៅផ្លូវថ្មើរជើង Nguyen Hue ។

- លំហ​មានការរួម​ផ្សំ​រវាង​ពណ៌ដើម​ឈ​រកក់ក្តៅ​ពីសង្ហរឹម​រួម​នឹង​ដើមឈរ។ ភោជ្ជនីយដ្ឋាន​នេះ​មាន​ក្បួន​រចនា​បុរាណ​និង​ការតុបតែង​តាម​បែប​ភូមិ​នេសាទមួយ ផង​ដែរ។

- កន្លែង​អង្គុយ​ត្រជាក់ ទេសភាពស្អាត អាចគុយគន់​ទិដ្ឋភាពនៃទីក្រុងងាយស្រួល។

- មុខម្ហូបរួមមានគ្រឿងសមុទ្រស្រស់ៗ អាំង ​ទឹក​ស៊ុបក្តៅ បង្អែម ដែលបម្រើជាអាហារប៊ូហ្វេ។

- ជាទូទៅម្ហូបគឺឆ្ងាញ់​ ប៉ុន្តែតម្លៃក៏សមរម្យ។ ទោះយ៉ាងណាក៏ដោយ ទម្រង់ និងរសជាតិនៃម្ហូបមិនមានភាពលេចធ្លោច្រើនទេ។

- គុណភាពសេវាកម្មគឺល្អបង្គួរ បុគ្គលិកពិតជាមិនសូវ​មាន​ជំនាញ៕

ភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់ចំនួន ៥ នៅក្នុងខណ្ឌ ១
ភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់ចំនួន ៥ នៅក្នុងខណ្ឌ ១

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ