យុគសម័យ - ណែនាំអ្នកឱ្យស្គាល់ហាងបាយលក់ម្ហូបអាហារ ដូចបាយនៅផ្ទះក្នុងតម្លៃសមរម្យនៅរដ្ឋធានី Ha Noi។
![]() |
![]() |
ជំនួសឱ្យការទទួលទានអាហារ ដូចជាទឹកស៊ុប ម្ហូបអាំង ...បានកែច្នៃដ៏ស្មុគស្មាញ អ្នកអាចជ្រើសរើសបាយដែលមានរសជាតិ ដូចជាបាយរបស់ម្តាយដាំ នៅហាងបាយមួយចំនួនខាងក្រោម។
ហាង Xoi com
![]() |
អាស័យដ្ឋាន៖ វិថី Lang Ha ខណ្ឌ Dong Da
ម៉ោងបើក៖ ម៉ោង ១១ ដល់ ម៉ោង ១៤ និង ០០ នាទី រសៀល និងម៉ោង ១៨ ដល់ ម៉ោង ២១ យប់
តម្លៃ ២០.០០០០-៨០.០០០ ដុង/ចាន
ហាងបាយ Xoi Com មានទីតាំងនៅចុងផ្លូវតូចមួយនៅលើវិថី Lang Ha ។ ហាងនាំមកនូវអារម្មណ៍ប្លែក នៅពេលអ្នកអញ្ជើញចូលពិសារ នឹកឃើញរូបភាពទីក្រុង Ha Noi បុរាណកាលពីទសវត្សរ៍មុន។
ទីស្ថានខាងក្នុងតូច និងកក់ក្ដៅ តុបតែងដូចជាផ្ទះបាយចាស់ដែលមានតុនិងកៅអីធ្វើពីឈើ ទូរបស់លោកយាយ ទូរទស្សន៍បុរាណ... ចាន ចង្កឹះ និងស្លាបព្រានៅក្នុងហាងក៏បង្ហាញភាពសាមញ្ញ។
ម៉ឺនុយរបស់ហាងបាយ Xoi Com ផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហាងធ្វើបច្ចុប្បន្នភាពម៉ឺនុយពេញមួយសប្តាហ៍នៅដើមសប្តាហ៍សម្រាប់ភ្ញៀវអាចងាយស្រួលមើលម៉ីនុយអាហារ។ មុខម្ហូបធ្វើដោយគ្រឿងផ្សំងាយស្រួលរក ៗ៖ ដូចជា តៅហ៊ូ សាច់ ត្រី បន្លែតាមរដូវ...
ហាងបាយ Le
អាស័យដ្ឋាន៖ វិថី Trieu Viet Vuong ខណ្ឌ Hai Ba Trung
ម៉ោងបើក៖ ពីម៉ោង១០ ដល់ ម៉ោង ១៤ នារសៀល ម៉ោង ១៧ ដល់ម៉ោង ២១ នាពេលយប់។
តម្លៃ ២០.០០០ - ៣០០.០០០ ដុង/ចាន
![]() |
ជាមួយនឹងមុខម្ហូបជាច្រើនដែលត្រូវបានរៀបចំតាមស្ទីលនៃការចម្អិនអាហាររបស់ជីដូន និងម្តាយ ហាងបាយ Le ត្រូវបានជ្រើសរើសដោយអ្នកញ៉ាំអាហារជាច្រើន ដើម្បីជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិក្នុងបរិយាកាសកក់ក្ដៅ និងជិតស្និទ្ធ។
ការរចនានៃហាងនេះត្រូវបានបំផុសគំនិតដោយរូបភាពនៃជនបទភាគខាងជើងក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ -១៩៦០ ជាមួយនឹងការរៀបចំយ៉ាងស្អាតស្អំ និងសាមញ្ញនៃតុ កៅអី ចាន និងចង្កឹះ។ វិធីតុបតែងមុខម្ហូបនីមួយៗ មិនស្មុគស្មាញពេកទេ ធានាថា មិនបាត់បង់អារម្មណ៍ដូចនៅក្នុងផ្ទះនៅ លើស្ពុកបាយនីមួយៗ។
អ្នកអាចជ្រើសរើសនឹងមុខម្ហូបដែលធ្លាប់ស្គាល់ដូចជាតៅហូ ត្រីខ សាច់ជ្រូកខ...
ហាងបាយ New Day
អាស័យដ្ឋាន៖ វិថី Ma May ខណ្ឌ Hoan Kiem
ម៉ោងបើក៖ ម៉ោង ៧ ដល់ម៉ោង ២២ និង ៣០ នាទី យប់
តម្លៃពី ៤០.០០០ ដល់ ១០០.០០០ ដុង/មួយមុខ
![]() |
ស្ថិតនៅលើផ្លូវ Ma May ដ៏មមាញឹក ហាងបាយនេះគឺជាអាស័យដ្ឋានដើម្បីទាក់ទាញអ្នកទទួលទានក្នុងស្រុក និងបរទេសឱ្យមកទទួលទានម្ហូបអាហារវៀតណាម។
លំហរនៃហាងបាយនេះមានរចនាបថចិញ្ចើមផ្លូវ ប៉ុន្តែត្រូវបានភ្ញៀវពេញចិត្តយ៉ាងខ្លាំងចំពោះអនាម័យ និងអនាម័យរបស់វ។ មុខម្ហូបរបស់ហាងអាចផ្លាស់ប្តូរទៅតាមថ្ងៃ និងតាមរដូវ ដោយភាគច្រើនវិលជុំវិញមុខម្ហូបប្រចាំថ្ងៃនៅក្នុងស្ពុកនាយផ្ទះ ដូចជា ត្រីអាំង ទឹកត្រី សាច់ជ្រូក ឆ្អឹងជំនីរផ្អែមជូរ បន្លែឆា ...
ប្រភេទអាហារដែលបានរៀបចំក្តៅនីមួយៗ ត្រូវបានដាក់ក្នុងស្ពុកដាច់ដោយឡែកមួយ។ បាយរបស់ហាងត្រូវបានបម្រើក្នុងចានទាប។ ជាធម្មតា ហាងនេះមានមនុស្សច្រើននៅពេលថ្ងៃត្រង់ និងចុងសប្តាហ៍៕
zing.
មតិពីមិត្តអ្នកអាន