យុគសម័យ - ជាមួយនឹងកន្លែងសម្រាក ភេសជ្ជៈដ៏ឆ្ងាញ់និងហ្គីតា ហាងកាហ្វេទាំងនេះនឹងក្លាយជាកន្លែងជួបជុំដ៏ពេញនិយមសម្រាប់យុវវ័យដែលចូលចិត្តលេងភ្លេង។
![]() |
![]() |
កាហ្វេសកម្ម
![]() |
អាស័យដ្ឋានៈ វិថី Giang Vo ខណ្ឌ Ba Dinh
ម៉ោងបើក៖ ពីម៉ោង ៨ និង ០០ នាទី ព្រឹក - ម៉ោង ២៣ យប់។
តម្លៃពី ២៥.០០០ - ៤០.០០០ ដុង
ក្នុងគោលបំណង់មកហាងកាហ្វេយ៉ាងសកម្ម អានសៀវភៅ ស្តាប់តន្ត្រី និងសម្រេចចិត្តគ្រប់បែបយ៉ាង កាហ្វេសកម្មមានភាពល្បីល្បាញជាមួយយុវវ័យនៅរដ្ឋធានី Ha Noi ដោយសារកន្លែងតូច ស្រស់ស្អាត អណ្តែតអណ្តូង ស្ងប់ស្ងាត់ ស្នាក់នៅដ៏ល្អឥតខ្ចោះ “លាក់ខ្លួន” នៅក្នុងរ។
- ហាងនេះស្ថិតនៅច្រកធំមួយនៅលើវិថី Giang Vo អ្នកអាចរកវាបានពីវិថី Giang Vo ឬ De La Thanh បត់ស្តាំ។
- ហាងមានពីរជាន់ ជាន់ទីមួយមានលំហរតាមបែបបុរាណ ជាន់ទីពីរមានលំហរទីធ្លាធំនិងមានខ្យល់ចេញចូល និងមានខ្យល់អាកាស។
![]() |
- មុខម្ហូបមិនមានភាពចម្រុះជាមួយភេសជ្ជៈដែលធ្លាប់ស្គាល់ ដូចជា កាហ្វេទឹកដោះគោ តែស្លឹកគ្រៃនិងផ្លែប៉េ... តម្លៃចាប់ពី ២៥.០០០ - ៤០.០០០ ដុង។ បើតាមការវាយតម្លៃរបស់ភ្ញៀវខ្លះដែលមកហាងកាហ្វេនេះ ភេសជ្ជៈមិនពិសេសនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងកន្លែងស្ងប់ស្ងាត់ មនុស្សជាច្រើននៅតែជ្រើសរើសកាហ្វេសកម្មជា “លាក់ខ្លួន” នៅកណ្តាលរដ្ឋធានី Ha Noi ដ៏អ៊ូអរ និងមមាញឹក។
![]() |
- ហាងនេះមានហ្គីតាពីរបី និងទាក់ទាញយុវជនជាច្រើនមកទីនេះដើម្បីប្រមូលផ្តុំដើម្បីច្រៀង ឬរីករាយនឹងកន្លែងសម្រាកលំហែកាយ។
- បុគ្គលិកនៅទីនេះមានភាពរួសរាយរាក់ទាក់ ពេលខ្លះយឺតបន្តិច។
ហាងកាហ្វេជ្រុងការ៉េ
![]() |
អាស័យដ្ឋាន វិថី Ton That Tung ខណ្ឌ Dong Da
ម៉ោងបើក៖ ម៉ោង ៧ ព្រឹក ដល់ម៉ោង ២៣ យប់។
តម្លៃ ២៥.000 - ៧៥.000 ដុង
ស្ថិតនៅលើវិថី Ton That Tung ហាងកាហ្វេជ្រុងការ៉េ ជាកន្លែងជួបជុំដែលពេញនិយមសម្រាប់និស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ មហាវិទ្យល័យធនាគារ ... ហាងមានលំហរតូច ខ្យល់ចេញចូលអាកាស និងបរិយាកាសស្ងប់ស្ងាត់។
- ហាងមានតុ និងកៅអីជាច្រើនដែលមានរន្ធភ្លើងរៀបចំយ៉ាងសមរម្យ។ គួបផ្សំនឹងលំហរដ៏ស្ងប់ស្ងាត់ ហាងនេះជាកន្លែងដ៏ស័ក្តិសមសម្រាប់ការសិក្សា ឬបំពេញការងារតាមកាលកំណត់។
![]() |
- ជាមួយនឹងហ្គីតាដែលមាននៅក្នុងហាងកាហ្វេជ្រុងការ៉េ គឺជាកន្លែងជួបជុំសំណព្វចិត្តសម្រាប់ក្លឹបតន្ត្រីនិស្សិត នៅជុំវិញតំបន់នោះ។
- ម៉ឺនុយភេសជ្ជៈសាមញ្ញ ជាមួយនឹងតម្លៃសមរម្យសម្រាប់សិស្សនិស្សិត ចាប់ពី ២៥.000 - ៧៥.000 ដុង។ កាហ្វេទឹកកកនៅទីនេះឆ្ងាញ់ណាស់ ។
- បុគ្គលិកមានភាពរួសរាយរាក់ទាក់ និងជិតស្និទ្ធ។
ហាងកាហ្វេ Hidden Alley
អាស័យដ្ឋាន វិថី Bao Khanh ខណ្ឌ Ba Dinh
បើក៖ ម៉ោង ៨ ព្រឹក ដល់ម៉ោង ២៣ យប់
តម្លៃ ៤០.០០០-៦០.០០០ ដុង
![]() |
- ដូចឈ្មោះហាងកាហ្វេ Hidden Alley មានទីតាំងនៅច្រកតូចដែលពិបាករកនៅវិថី Bao Khanh ខណ្ឌ Hoan Kiem ។
- ហាងមានពីរជាន់ ជាន់ទី ១ ជាកន្លែងស្ងប់ស្ងាត់ និងកក់ក្ដៅ ជាន់ទីពីរជាកន្លែងបើកទូលាយ ដោយ មានសួនច្បារត្រជាក់។
![]() |
- ហាងមានតារាងមុខម្ហូបចម្រុះ ចាប់ពីកាហ្វេរហូតដល់ភេសជ្ជៈ "Ha Noi" ដូចជា វិថី Bao Khanh, វិថី Tam Thuong... តម្លៃនៅទីនេះមានចាប់ពី ៤០.០០០-៦០.០០០ ដុង សាកសមសម្រាប់ហាងកាហ្វេនៅតំបន់ផ្លូវបុរាណនៃទីក្រុង Ha Noi។
![]() |
- ហាងកាហ្វេ Hidden Alley ក៏ជាកន្លែងជួបជុំរបស់មនុស្សដែលចូលចិត្តច្រៀងពេលមានហ្គីតា។ សំឡេងហ្គីតាផ្តល់ឱ្យភោជនីយដ្ឋាននូវបរិយាកាសសម្រាកកាយ និងកក់ក្ដៅ។
- ភេសជ្ជៈត្រូវបានកែច្នៃយ៉ាងឆ្ងាញ់ បុគ្គលិកមានភាពរួសរាយរាក់ទាក់ និងជិតស្និទ្ធ។
![]() |
ហាងកាហ្វេចំនួន ៤ ដែលមានហ្គីតា នៅរដ្ឋធានី Ha Noi |
ហាងកាហ្វេស្ងប់ស្ងាត់
អាស័យដ្ឋាន វិថី Van Phuc ខណ្ឌ Ba Dinh
ម៉ោងបើក៖ ម៉ោង ៧ និង ៣០ នាទី - ម៉ោង ២២ និង ៣០ នាទីយប់
តម្លៃពី ២៥.០០០ ដល់ ៥៥.០០០ ដុង
![]() |
ស្ថិតនៅក្នុងផ្លូវដ៏ល្បីសម្រាប់កន្លែងថតភាពយន្ត “ត្រឡប់ទៅផ្ទះវិញ” ហាងកាហ្វេស្ងប់ស្ងាត់លេចធ្លោសម្រាប់កន្លែងបើកចំហ មានខ្យល់អាកាសចេញចូល និងស្ងប់ស្ងាត់។ ហាងនេះមានដើមឈើ និងសត្វស្លាបជាច្រើន ដែលជាកន្លែងដ៏ល្អសម្រាប់ជួបជុំមិត្តភក្តិ។
- អំពីទីតាំង ហាងកាហ្វេនេះពិតជាលាក់ខ្លួននៅក្នុងច្រក ប៉ុន្តែមិនពិបាករកពេកទេ។
- ហាងមានលំហរចំហ និងមានខ្យល់អាកាស មានដើមឈើច្រើន។ ក្រៅពីនេះហាងក៏មិនសូវមានភ្ញៀវមកច្រើននោះទេ ដូច្នេះនោះជាកន្លែងស្ងាត់ដែលសមរម្យសម្រាប់ការសិក្សាឬធ្វើការ។
![]() |
- មុខម្ហូបនៅទីនេះមានច្រើនប្រភេទ ទាំងភេសជ្ជៈ និងអាហារ ជាមួយនឹងតម្លៃចាប់ពី ៥.០០០ - ៥០.០០០ ដុង។ តាមការវាយតំលៃរបស់ភ្ញៀវដែលមកដល់ហាងបានឲ្យដឹងថា ភេសជ្ជៈនៅទីនេះបានកែច្នៃយ៉ាងល្អ ដូចជា កាហ្វេមានក្លិនឈ្ងុយឆ្ងាញ់។
- ហាងមានទាំងហ្គីតា និងព្យាណូ។ នៅទីនេះ យុវវ៧យអាចរីករាយនឹងស្តាប់ព្យាណូដែលលេងដោយម្ចាស់ហាងកាហ្វេ។ ជាការពិតណាស់ ប្រសិនបើអ្នកចេះលេង អ្នកអាចបង្ហាញទេពកោសល្យរបស់អ្នកបាន។
![]() |
- បុគ្គលិកមានភាពរួសរាយរាក់ទាក់និងជិតស្និទ្ធ៕
មតិពីមិត្តអ្នកអាន