Trending now

វៀតណាម៖ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព-ការបង្កើតឡើងវិញនូវអនុស្សាវរីយ៍វីរភាពនៃរាជធានី

17:17 | 06/10/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី៦ តុលា នៅបឹង Hoan Kiem (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញចូលរួមទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព។

ភ្ជាប់យ៉ាងជិតស្និទ្ធការងារសិទ្ធិមនុស្សពីថ្នាក់កណ្តាលទៅមូលដ្ឋាន ប្រតិភូជិត ៤០០ នាក់ចូលរួមសន្និសីទអាស៊ីប៉ាស៊ីហ្វិកនៃបណ្តាញអ្នកវិទ្យាសាស្ត្រ និងវិស្វករស្ត្រី ២០២៤
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងគណៈប្រតិភូបានចូលរួម “ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព”
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងគណៈប្រតិភូបានចូលរួម “ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព”

នេះជាព្រឹត្តិការណ៍ដែលប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤) និងខួបលើកទី ២៥ ដែលទីក្រុងហាណូយ បានអង្គការយូណេស្កូប្រគល់កិត្តិនាមជា “ទីក្រុងដើម្បីសន្តិភាព” (១៦ កក្កដា ១៩៩៩ - ១៦ កក្កដា ២០២៤)។

ស្ថិតក្នុងចំណោមព្រឹត្តិការណ៍ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី ទិវាវប្បធម៌ដើម្បីសន្តិភាព មានគោលបំណងផ្សព្វផ្សាយអំពីតម្លៃវប្បធម៌ សន្តិភាព និងគំនិតច្នៃប្រឌិតរបស់ប្រជាជនថាំងឡុង- ហាណូយតាមរយៈសម័យកាល ...។ ទិវាបុណ្យនេះក៏ជាឱកាសមួយដើម្បីលើកតម្កើងអរិយធម៌និងអត្តសញ្ញាណវប្បធម៌ដើម្បីសន្តិភាពនៃរដ្ឋធានីហាណូយ។

វៀតណាម៖ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព-ការបង្កើតឡើងវិញនូវអនុស្សាវរីយ៍វីរភាពនៃរាជធានី
ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព-ការបង្កើតឡើងវិញនូវអនុស្សាវរីយ៍វីរភាពនៃរាជធានី

“ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព” ក៏ជាកន្លែងប្រមូលផ្តុំដ៏ធំបំផុតសម្រាប់ការជួបប្រាស្រ័យរវាងសិប្បករ សិល្បករ និងប្រជាជនតំណាងឱ្យខ័ណ្ឌ ស្រុក ក្រុងចំនួន ៣០នៃរដ្ឋធានី ដោយមានការចូលរួមរបស់មនុស្សជាង ៨.០០០ នាក់ ក្នុងនោះមានប្រជាជននិងតំណាងកងកម្លាំង ៥.០០០នាក់ មកពីខ័ណ្ឌ ស្រុក ក្រុង នឹងចូលរួមនៅក្នុងក្បួនដង្ហែ និងការសម្តែងសិល្បៈ និងវប្បធម៌ជាច្រើនប្រភេទ រួមទាំងតំបន់បេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការយូណេស្កូនិងជាតិទទួលស្គាល់ រួមជាមួយនឹងប្រពៃណីដ៏ពិសេស សម្រស់វប្បធម៌នៃរដ្ឋធានី។ ទម្រង់សិល្បៈដូចជា Ca tru, អាយ៉ងទឹក, ច្រៀង Xam ... និងបេតិកភណ្ឌសាសនាដូចជាការថ្វាយបង្គំ Tan Vien Son Thanh, Hai Ba Trung, Thanh Giong ជាដើម សុទ្ធតែត្រូវបានសម្តែងនៅក្នុងកម្មវិធី ដោយនាំមកជូនទស្សនិកជននូវតម្លៃវប្បធម៌យូរអង្វែងនៃរដ្ឋធានីហាណូយ៕

ថ្នាក់ភាសាវៀតណាមនៅក្នុងលេនដ្ឋាននៅ Odessa (អ៊ុយក្រែន) ថ្នាក់ភាសាវៀតណាមនៅក្នុងលេនដ្ឋាននៅ Odessa (អ៊ុយក្រែន)

យុគសម័យ - ទោះបីជាមានស្ថានការណ៍សង្រ្គាមដ៏កាចសាហាវក៏ដោយ ក៏សហគមន៍ជនជាតិវៀតណាមនៅ Odessa អ៊ុយក្រែន តែងតែខិតខំរក្សាអត្តសញ្ញាណវប្បធម៌ និងភាសាវៀតណាមសម្រាប់មនុស្សជំនាន់ក្រោយ។

ថ្នាក់ភាសាវៀតណាមនៅ Östergötland៖ បញ្ជូនអត្តសញ្ញាណវៀតណាមនៅប្រទេសស៊ុយអែត ថ្នាក់ភាសាវៀតណាមនៅ Östergötland៖ បញ្ជូនអត្តសញ្ញាណវៀតណាមនៅប្រទេសស៊ុយអែត

យុគសម័យ - នៅទីក្រុង Östergötland ប្រទេសស៊ុយអែត លោកស្រី Sally Luu Nguyen (Nguyen Thi Luu) បានចំណាយពេល ៨ ឆ្នាំបង្រៀនភាសាវៀតណាមដល់យុវជនជំនាន់ក្រោយនៃជនជាតិវៀតណាម ដោយមានបំណងចង់រក្សាភាសា និងវប្បធម៌របស់មាតុភូមិ។ នៅក្នុងបរិយាកាសដ៏កក់ក្ដៅនៃថ្នាក់រៀនតូចមួយ សេចក្ដីស្រឡាញ់ និងការតស៊ូរបស់នាងជួយភ្ជាប់កុមារដែលកើតនៅឆ្ងាយជាមួយនឹងឫសវៀតណាមរបស់ពួកគេ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី