យុគសម័យ - ទឹកសណ្តែតសៀង បង្អែមតៅហ៊ូ តែងតែជាអាហារសម្រន់ដែលពេញនិយមពេញមួយឆ្នាំ និងបានគ្រប់វ័យចូលចិត្ត។ ក្រៅពីបង្អែមតៅហ៊ូប្រពៃណីជាមួយទឹកស្ករ និងទឹកសណ្តែកសៀងដែលបានលក់តាមដងផ្លូវ អាហារសម្រន់នេះត្រូវបានកែប្រែបន្តិចម្តងៗ ជាមួយនឹងគ្រឿងផ្សំជាច្រើន ដើម្បីបំពេញតម្រូវការហូបចុករបស់អ្នកនិយមចូលចិត្តជាច្រើន។
![]() |
![]() |
ហាង Jelly Bean
![]() |
រូបថត៖ facebook.com/taophojellybean |
អាស័យដ្ឋាន៖ ផ្លូវ Quang Trung ខណ្ឌ Hoan Kiem
ម៉ោងបើក៖ ម៉ោង ៧ និង ៣០ នាទី ព្រឹក - ម៉ោង ២២ និង ៣០ នាទីយប់
តម្លៃ៖ ១២.០០០- ២០.០០០ ដុង/មួយមុខ
![]() |
រូបថត៖ facebook.com/taophojellybean |
ភោជនីយដ្ឋានមានកន្លែងអង្គុយធំទូលាយ ឆ្លៀកយកលំហរនៅខាងក្នុងនិងចិញ្ចើមផ្លូវត្រជាក់។ ក្នុងផ្ទះដូចជាងងឹតបន្តិច ហើយមិនមានម៉ាស៊ីនត្រជាក់ទេ ដូច្នេះវាដូចជាក្តៅបន្តិចក្នុងរដូវក្តៅ។ ការតុបតែងហាងជាមួយនឹងថ្នាំលាបពណ៌ខៀវ និងសពីរពណ៌ស ដែលបង្កើតអារម្មណ៍ត្រជាក់ភ្នែក ហាងនេះតាមរចនាបទហាងលក់នៅចិញ្ចើមផ្លូវដ៏ពេញនិយម។
- មុខម្ហូបរបស់ហាងនេះមានចម្រុះជាមួយទឹកសណ្តែតសឿង បង្អែមតៅហ៊ូ pudding និង topping ជាច្រើនប្រភេទដូចជា សូកូឡា កាហ្វេ ល្ងខ្មៅ សណ្ដែកក្រហម គ្រាប់ឈូក ស្រោមដៃ ចាហួយ គ្រាប់គុជ... ក្នុងរដូវរងា ហាងនេះមានបង្អែមតៅហ៊ូខ្ញី តៅហ៊ូខ្ញីនិងទឹកខ្ទិះដូងក្តៅ ឬទឹកសណ្តែកសៀងនិងល្ងខ្មៅពិសេស។ លើសពីនេះ ហាងក៏មានបម្រើនំផ្អែមនិងប្រៃ ដូចជា៖ នំប៉ាវ នំឆាខ្វៃទន់...
- រសជាតិបង្អែមតៅហ៊ូ និងទឹកសណ្តែកសៀងនៅទីនេះគឺឆ្ងាញ់ បង្អែមល្មម។ រសជាតិទឹកខ្ទិះដូងក្នុងបង្អែមតៅហ៊ូមានក្លិនឈ្ងុយ មានជាតិខ្លាញ់ និងផ្អែម។
- តម្លៃសម្រាប់មុខមួយបន្ថែម topping ចាប់ពី ២០.០០០- ៣០.០០០ ដុដុង ដែលសមរម្យជាមួយនឹងគុណភាព និងទីតាំងរបស់ភោជនីយដ្ឋាន។
- បុគ្គលិករហ័សរហួន និងស្វាហាប់។
ហាង Lazy Bean
![]() |
រូបថត៖ facebook.com/lazybean |
អាស័យដ្ឋាន៖ ផ្លូវ Doan Tran Nghiep ខណ្ឌ Hai Ba Trung
ម៉ោងបើក៖ ម៉ោង ៧ និង ០០ នាទី - ម៉ោង ២២ និង ០០ នាទី។
តម្លៃ៖ ១៥.០០០ - ៣៥.០០០ ដុង/មួយមុខ
- ហាង ២ ជាន់ធំទូលាយស្ថិតនៅផ្លូវបែកជាបួន មានចំណតរថយន្តធំទូលាយ។ កន្លែងអង្គុយមានកន្លែងក្នុងផ្ទះ ចិញ្ចើមផ្លូវធំទូលាយ មានម៉ាស៊ីនត្រជាក់។ អង្គុយនៅលើយ៉រជាន់ទី ២ អាចមើលផ្លូវទាំងមូល។
![]() |
រូបថត៖ facebook.com/lazybean |
- ក្រៅពីទឹកសណ្តែកសឿងនិងបង្អែមតៅហ៊ូប្រពៃណីចំនួន ២ មុខដែលមាន topping ដូចជា ចាហួយ គុជស្ករខ្មៅ សណ្តែកក្រហម គ្រាប់ផ្កាឈូក... ហាងនេះក៏មានមុខម្ហូបពិសេសផងដែរ៖ ក្រែមស៊ុត ទឹកសណ្តែកសៀងអង្ករលីង ទឹកសណ្តែកសៀងតែបៃតង។ ... ហាងមានលក់នំប្រៃប្រភេទមួយចំនួន៖ នំមាន់ hotdog នំសាំងវិច។
- រសជាតិនៃម្ហូបអាហារនៅហាងនេះផ្អែមល្មម ភ្ញៀវអាចបង្កើនឬបន្ថយភាពផ្អែម។ ម្ហូបដែលគួរតែសាកល្បងគឺក្រែមស៊ុតមានរសជាតិប្លែក។
- មុខម្ហូបនៅហាងនេះមានតម្លៃសមរម្យសមស្របនឹងគុណភាពប្រហែលពី ២៥.០០០ - ៣៥.០០០ ដុង។
- បុគ្គលិករួសរាយរាក់ទាក់។
Soyalist
![]() |
រូបថត៖ facebook.com/SoyalistVietNam/ |
អាស័យដ្ឋាន៖ មានសាខាជាច្រើន។
ម៉ោងបើក៖ ម៉ោង ៨ និង ០០ នាទីព្រឹក - ម៉ោង ២២ និង ០០ នាទី យប់
តម្លៃ៖ ១០.០០០-២០.០០០ ដុង/មួយមុខ
![]() |
រូបថត៖ facebook.com/SoyalistVietNam/ |
- ប្រព័ន្ធនេះមានរចនាបថទំនើប និងសាមញ្ញ ជាមួយនឹងថ្នាំលាបគឺពណ៌ស និងពណ៌ត្នោតស្រាល។ កន្លែងអង្គុយធំទូលាយ ជ្រុង check-in ជាច្រើន សាកសមសម្រាប់ក្រុមមិត្តភក្តិ ឬក្រុមគ្រួសារ។
- ហាងនេះមានមុខម្ហូបជាច្រើនមុខ ពីទឹកសណ្តែកសៀងសរីរាង្គ បន្ថែម topping ដូចជា សណ្ដែកក្រហម គ្រាប់ឈូក តាវ គុជ... ទឹកសណ្តែកសៀងបានរក្សាទុកក្នុងដបស្អាត គ្មានសារធាតុរក្សាទុក ដូច្នេះប្រើក្នុងមួយថ្ងៃប៉ុណ្ណោះ។ ហាងនេះមានបម្រើនំប្រៃ និងក្រែមស្រស់ៗបន្ថែមទៀត។
-បង្អែមតៅហ៊ូ ទឹកសណ្តែតសៀងមានរសជាតិផ្អែមស្រាល ងាយស្រួលបរិភោគ មិនធុញ។ ម្ហូបដែលគួរតែសាកល្បងគឺបង្អែមតៅហ៊ូ Yummy ឆ្ងាញ់។
- តម្លៃមុខម្ហូបគឺត្រឹមតែ ១០.០០០-២០.០០០ ដុង ដែលសមរម្យបើធៀបនឹងគុណភាព និងទំហំរបស់ហាង។
- បុគ្គលិករួសរាយរាក់ទាក់៕

zing
មតិពីមិត្តអ្នកអាន