យុគសម័យ - បាយស្រូបគឺជាមុខម្ហូបសាមញ្ញ និងធ្លាប់ស្គាល់នៅក្នុងជីវិភាពប្រចាំថ្ងៃរបស់ប្រជាជន ភាគខាងត្បូង។ បាយស្រូបទទួលទានជាមួយឆ្អឹងជំនីរ ស៊ុត ប៉ាតេសាច់ជ្រូក និងបន្លែជ្រក់។ អ្នកក៏អាចរកឃើញរសជាតិឆ្ងាញ់របស់បាយចុងអង្ករនៅកណ្តាលរដ្ឋធានី។
![]() |
![]() |
ហាងចង្ក្រៀនបាយចុងអង្ករ
![]() |
អាស័យដ្ឋាន៖ ផ្លូវ Thai Ha ខណ្ឌ Dong Da
ម៉ោងបើក៖ ម៉ោង ១០ និង ០០ នាទី ព្រឹក - ម៉ោង ២២ និង ០០ យប់។
តម្លៃ៖ ៥០.០០០ - ៨៦.០០០ ដុង/មួយមុខ
- ហាងមានទីតាំងនៅលើផ្លូវ Thai Ha មានចំណតម៉ូតូនិងរថយន្តធំទូលាយ។ ហាងនេះលាបថ្នាំពីរពណ៌គឺពណ៌ខៀវ និងពណ៌ត្នោតដែលមានរចនាបទភាគខាងត្បូង និងនិរតី។ កន្លែងអង្គុយមានផាសុកភាព តុគឺសមរម្យសម្រាប់ ២ នាក់ និងក្រុមមាន ៤ - ៦ នាក់។
- តារាងម្ហូបមាន ៣ មុខគឺ បាយសស្បែកជ្រូក បាយសជាមួយថ្ពាល់ជ្រូក បាយសជាមួយសាច់ជ្រូកបីជាន់ បាយសពេញលេញមួយឈុត ដាក់បន្ថែមប៉ាតេស៊ុត ស្បែកជ្រូក ញាំ ស៊ុបចៀន និងសម្លដែលផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។
- សាច់ប្រឡាក់បានអាំង ហើយចាក់បន្ថែមទឹកត្រីរសជាតិហឹរ ផ្អែម។ បាយមួយឈុតបានគេបង្ហាញយ៉ាងស្អាត ក្នុងចានជ្រៅ ដែលបង្កើតឱ្យមានអារម្មណ៍ធ្លាប់ស្គាល់ដូចពេលបាយក្នុងផ្ទះ ។
- បាយមួយឈុតនៅហាងនេះមានតម្លៃចាប់ពី ៨០.០០០ - ៨៦.០០០ដុង ថ្វីត្បិតតែខ្ពស់ក៏ដោយ គុណភាព និងរសជាតិគឺសមគ្នាណាស់។
- សេវាកម្មរហ័ស បុគ្គលិករួសរាយរាក់ទាក់។
ហាងបាយចុងអង្ករលេខ ៣៦
![]() |
អាស័យដ្ឋាន៖ ផ្លូវ Phung Hung ខណ្ឌ Hoan Kiem
ម៉ោងបើក៖ ម៉ោង ១០ និង ៣០ នាទីព្រឹក ដល់ ម៉ៅង ២ និង ០០ រសៀល | ម៉ោង ១៧ និង ៣០ នាទី - ម៉ោង ២២ និង ០០
តម្លៃ ៤៥.០០០ - ៦៨.០០០ ដុង/មួយមុខ
- ហាងនេះមានទីធ្លាធំទូលាយ មានកន្លែងអង្គុយខាងក្នុង និងក្រៅផ្ទះ ។ ហាងនេះរៀបចំកៅអីជិតៗ គ្នាបន្តិច ហើយមានមនុស្សច្រើនកុះករក្នុងអំឡុងពេលម៉ោងកំពូល។
- ក្រៅពីបាយចុងអ្ករឆ្អឹងជំនីរ រួមមានស្បែកជ្រូក ប៉ាតេ ស៊ុប ហាងនេះក៏លក់ស្លាបមាន់ចៀនជាមួយទឹកត្រី បាយសាច់ជ្រូកខ្វៃ បាយសាច់ជ្រូកខ។ បាយមានបាយស និងបាយក្រហម។
- ឆ្អឹងជំនីរប្រឡក់ឈ្ងុយឆ្ងាញ់ ប៉ុន្តែស្ងួតបន្តិចដោយសាសាច់មិនជាប់ខ្លាំង បាយទទួលទានជាមួយទឹកត្រីទឹកត្រីហឹរ ជូរផ្អែម សម្លម្ជូរ ដើម្បីបំបាត់ភាពធុញ។ ថ្វីត្បិតតែវាមានស្ទីលសាមញ្ញ ប៉ុន្តែបាយចុងអង្ករបានបង្ហាញយ៉ាងស្រស់ស្អាត និងពេញលេញ។
- តម្លៃសម្រាប់បាយចុងអង្ករមួយឈុតជាមធ្យមពី ៤៥.០០០ - ៥៥.០០០។ អាហារបន្ថែមមានតំលៃចាប់ពី ២០.០០០ ទៅ ៤២.០០០។
- បុគ្គលិករហ័ស និងរួសរាយរាក់ទាក់។
បាយស្រូប Vien Dong
![]() |
អាស័យដ្ឋាន៖ ផ្លូវ Thuy Khue ខណ្ឌ Tay Ho
ម៉ោងបើក៖ ម៉ៅង ១៧ និង ៣០ នាទីរសៀល -ម៉ោង២០ និង ៣០ នាទីយប់
តម្លៃ៖ ២០.០០០ - ៥០.០០០ ដុង/មួយមុខ
- ហាងតូចតាមបែបហាងបាយសាមញ្ញមួយ។ ហាងនេះមានកន្លែងចតរថយន្តស្ថិតនៅទ្រូងផ្លូវ ហើយមានមនុស្សច្រើនកុះករក្នុងអំឡុងពេលម៉ោងកំពូល។
- មុខម្ហូបមូលដ្ឋានជាមួយបាយអង្ករចុងឆ្អឹងជំនីរទទួលទានជាមួយស៊ុប ប៉ាតេ សាច់ក្រក បន្លែជ្រក់ និងមុខម្ហូបពិសារជាមួយបាយ ដូចជាត្រីខ ភ្លៅមាន់ខ្វៃ...
- បាយមិនទន់ពេក ឆ្អឹងជំនីរដែលមានក្លិនឈ្ងុយ មានរសជាតិផ្អែម រួមទាំងខ្លាញ់ និងសាច់ ដូច្នេះសាច់គឺទន់ និងមិនស្ងួត។ ស្បែកជ្រូកក្នុងហាងត្រូវហាន់ជា ក្រាស់ជាងកន្លែងផ្សេង និងឈ្ងុយដោយម្សៅអង្ករលីង។
- តម្លៃសមរម្យ សាកសមនឹងគុណភាព ប្រហែល ៤.០០០ - ៥០.០០០ ដុង សម្រាប់បាយមួយឈុត អាហារបន្ថែមចាប់ពី ៥.០០០-៤០.០០០ ដុង។
- បុគ្គលិករួសរាយរាក់ទាក់ និងជិតស្និទ្ធ។

មតិពីមិត្តអ្នកអាន