Trending now

អំបុកស្រូវថ្មីចៀននឹងពងមាន់ - ម្ហូបអាហារប្រណីតរបស់រដូវកាលនៅទីក្រុងហាណូយ (Ha Noi)

10:12 | 19/08/2022 យោងតាមកាសែតរូបថតវៀតណាម

នៅក្រុងហាណូយ ធ្លាប់បានស្គាល់នូវអាហារមួយមុខ សម្រាប់ពិសាតាមរដូវកាល។ ពេលជំនោរខ្យល់រដូវស្លឹកឈើជ្រុះមកដល់ ជាសញ្ញាប្រកាសប្រាប់ថាដល់រដូវអំបុកស្រូវថ្មី ក៏បានមកដល់ផងដែរ។ អំបុកស្រូវថ្មីជាម្ហូបអាហារប្រណីត បានប្រៀបដូចជាខ្លឹមនៃស្រុកស្រែជនបទ ដោយសាររបៀបច្នៃវា តាំងពីគ្រាប់ស្រូវដំណើបខ្ចី ឆ្លងកាត់ច្រើនដំណាក់កាល ទើបក្លាយទៅជាគ្រាប់អំបុកស្រូវថ្មី។

សាឡាត់រមៀលជាមួយបាយស្រា សាច់ជ្រូកនិងបង្គា - ម្ហូបឈ្ងុយឆ្ងាញ់មួយរបស់ប្រជាជនហាណូយ (Ha Noi) សាឡាត់រមៀលជាមួយបាយស្រា សាច់ជ្រូកនិងបង្គា - ម្ហូបឈ្ងុយឆ្ងាញ់មួយរបស់ប្រជាជនហាណូយ (Ha Noi)
ហាងកាហ្វេតាមរចនាបទ Ha Noi ចំនួន ៣កន្លែង នៅកណ្តាលទីក្រុង Ho Chi MinH ហាងកាហ្វេតាមរចនាបទ Ha Noi ចំនួន ៣កន្លែង នៅកណ្តាលទីក្រុង Ho Chi MinH
អំបុកស្រូវថ្មីចៀននឹងពងមាន់ ជាម្ហូបដែលពោរពេញទៅដោយលក្ខណៈរដូវកាលស្លឹកឈើជ្រុះ នៅក្រុងហាណូយ។
អំបុកស្រូវថ្មីចៀននឹងពងមាន់ ជាម្ហូបដែលពោរពេញទៅដោយលក្ខណៈរដូវកាលស្លឹកឈើជ្រុះ នៅក្រុងហាណូយ។

នៅក្រុងហាណូយ មានអាសយដ្ឋានល្បីឈ្មោះខាងធ្វើអំបុកចំនួន២ នោះគឺអំបុកនៅភូមិវង់ (Vong) (កូវយ៉ី - Cau Giay) និងនៅភូមិមែទ្រី (Me Tri) (ណាមទឺឡិម - Nam Tu Liem ហាណូយ)។ តាមជាងធ្វើអំបុកយូរឆ្នាំ នៅទីនេះមានប្រភេទស្រូវដំណើបជាច្រើន អាចធ្វើអំបុកដូចជាស្រូវដំណើបឡឿងផឿង (Luong Phuong) ស្រូវដំណើបក្រអូប ស្រូវដំណើបខ្មៅ ស្រូវដំណើបតាន (Tan) ស្រូវដំណើបក្វិត (Quyt) ស្រូវដំណើបហ្វា (Hoa) ប៉ុន្តែស្រូវដំណើបផ្កាលឿង ជាស្រូវដំណើបដែលធ្វើបានអំបុកឆ្ងាញ់ ក្រអូប និងទន់ស្វិតខ្លាំង។

អំបុកតែងបានជ្រើសរើស គឺអំបុកស្រូវថ្មីធ្វើ នៅភូមិអំបុកមែទ្រី (Me Tri) ដែលមានគ្រាប់ស្វិតនិងទន់។
អំបុកតែងបានជ្រើសរើស គឺអំបុកស្រូវថ្មីធ្វើ នៅភូមិអំបុកមែទ្រី (Me Tri) ដែលមានគ្រាប់ស្វិតនិងទន់។

អំបុកស្រូវថ្មី បានលក់នៅតាមខ្លោងទ្វារច្រកចូលភូមិស្រុក ឬអម្រែកដែលបងៗរែកលក់តាមទីប្រជុំជន។ អំបុកស្រូវថ្មី នឹងបានវេចក្របដោយ២ស្រទាប់ស្លឹក ស្រទាប់ខាងក្នុងក្របដោយស្លឹកក្តាតហោរា រក្សាឱ្យអំបុកមានសភាពស្វិតនិងទន់ជានិច្ច ស្រទាប់ខាងក្រៅវេចក្របដោយស្លឹកឈូក បង្កើតក្លិនក្រអូបស្រាលៗ ចងក្រងដោយដើមស្រូវស្ងួត ពោរពេញទៅដោយរូបភាពជនបទវៀតណាម។ អំបុកស្រូវថ្មី អាចពិសាឆៅ អាចច្នៃជាបង្អែមអំបុក នំអំបុក ។ល។ ម្ហូបអាហារមួយមុខដ៏សាមញ្ញតែងាយធ្វើ តែងមាននៅក្នុងពេលបាយ នោះគឺអំបុកស្រូវថ្មីចៀននឹងពងមាន់។

អំបុកស្រូវថ្មីចៀននឹងពងមាន់ ជាម្ហូបដែលពោរពេញទៅដោយលក្ខណៈរដូវកាលស្លឹកឈើជ្រុះ នៅក្រុងហាណូយ។
អំបុកស្រូវថ្មីចៀននឹងពងមាន់ ជាម្ហូបដែលពោរពេញទៅដោយលក្ខណៈរដូវកាលស្លឹកឈើជ្រុះ នៅក្រុងហាណូយ។

អំបុកតែងបានជ្រើស គឺជាអំបុកស្រូវថ្មី មានគ្រាប់ស្វិត ឈ្ងុយ និងក្រអូប បែបនេះយើងពិតជាដឹងថា គ្រាប់អំបុកបានមកពីគ្រាប់ស្រូវដំណើបថ្មី ដាក់គ្រាប់ពេញណែន ទន់ និងស្វិត។ រីឯពងមាន់ គួរយកពងមាន់ស្រុក ដែលមានពងក្រហមច្រើន ពិសាទៅមានជាតិទ្រលាន់និងឈ្ងុយជាង។ បន្ទាប់ពីលាយអំបុកនិងពងមាន់ជាមួយគ្នា រួចយកទៅចៀន ដោយភ្លើងតូច រហូតដល់មានពណ៌លឿងទុំ គឺអាចពិសាបានហើយ។ ពិសាអំបុកស្រូវថ្មីចៀននឹងពងមាន់ មានអារម្មណ៍ទ្រលាន់ស្វិតនៃពងមាន់ និងជាតិទន់ក្រអូបនៃអំបុក។ មុខម្ហូបនេះ យើងអាចពិសាជ្រលក់នឹងទឹកត្រី ឬពិសានឹងបាយក្តៅៗពិតជាឆ្ញាញ់ពិសា។

ពិសេសអស្ចារ្យពេលរដូវអំបុកមកដល់ នៅលើតុបាយពិតជាមានមុខម្ហូបអំបុកស្រូវថ្មីចៀននឹងពងមាន់ ដ៏សាមញ្ញនិងងាយធ្វើ ដែលពោរពេញទៅដោយលក្ខណៈនៃរដូវកាលស្លឹកឈើជ្រុះ៕

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ