Trending now

មួយថ្ងៃទៅពិសាម្ហូបអាហារនៅ “ច្រកតូចកំពូលនៃម្ហូបអាហារ” នៅចំកណ្តាលតំបន់ផ្លូវបុរាណ Ha Noi ដើរក្នុងច្រកនេះអ្នកនឹងពិសាឲ្យឆ្អែតពោះ

11:39 | 22/08/2022 ឌីណា

យុគសម័យ - ច្រកផ្សារ Dong Xuan ប្រហែលជាមិនសូវស្គាល់សម្រាប់អ្នកទេសចរច្រើនទេ ប៉ុន្តែសម្រាប់ប្រជាជននៃរដ្ឋធានី កន្លែងនេះត្រូវបានចាត់ទុកថា ជា “ច្រកតូចកំពូល” ដែលមានមុខម្ហូបពិ​សេស​ៗ ច្រើន។ តាំងពីយូរយារណាស់មកហើយ ច្រកផ្សារ Dong Xuan នេះល្បីល្បាញដោយសារឈ្មោះគួរឱ្យចាប់អារម្មណ៍ "ឋានសួគ៌នៃការចាយមិនលើសពី ៣៥.០០០ ដុង" ។

អំបុកស្រូវថ្មីចៀននឹងពងមាន់ - ម្ហូបអាហារប្រណីតរបស់រដូវកាលនៅទីក្រុងហាណូយ (Ha Noi) អំបុកស្រូវថ្មីចៀននឹងពងមាន់ - ម្ហូបអាហារប្រណីតរបស់រដូវកាលនៅទីក្រុងហាណូយ (Ha Noi)
សាឡាត់រមៀលជាមួយបាយស្រា សាច់ជ្រូកនិងបង្គា - ម្ហូបឈ្ងុយឆ្ងាញ់មួយរបស់ប្រជាជនហាណូយ (Ha Noi) សាឡាត់រមៀលជាមួយបាយស្រា សាច់ជ្រូកនិងបង្គា - ម្ហូបឈ្ងុយឆ្ងាញ់មួយរបស់ប្រជាជនហាណូយ (Ha Noi)

ច្រក​តូច Dong Xuan មានទីតាំងនៅម្ខាងនៃផ្សារ Dong Xuan មានប្រវែងតែ ២០០ ម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែមានតូបលក់អាហារច្រើនណាស់ វាមិនមែនជាការបំផ្លើសទេដែលនិយាយថា ច្រកតូចនេះបានគេស្គាល់ថាជា "ច្រកកំពូលនៃម្ហូប" ព្រោះតូបអាហារមានច្រើនប្រភេទដែលធ្វើឱ្យមនុស្ស "វិលមុខ" ។

មួយថ្ងៃទៅពិសាម្ហូបអាហារនៅ “ច្រកតូចកំពូលនៃម្ហូបអាហារ” នៅចំកណ្តាលតំបន់ផ្លូវបុរាណ Ha Noi  ដើរក្នុងច្រកនេះអ្នកនឹងពិសាឲ្យឆ្អែតពោះ
រូបថត៖ https://dulichvietnam.com.vn/

ឈានចូលច្រក​ពេញទៅដោយផ្សែងនៃសាច់អាំង ឬក្លិនឈ្ងុយឈ្ងប់នៃខ្យង ហ្វើ គុយទាវ បន្ទាប់មកនំ បង្អែមគ្រប់ប្រភេទ។ យើង​ទើប​រៀប​រាប់​អំពី​មុខ​ម្ហូប​តែ​ប៉ុណ្ណោះ ក៏មានអារម្មណ៍ឃ្លាន។

“ច្រក​តូច​កំពូល​នៃ​ម្ហូបអាហារ” ដែលមានតូបលក់អាហាររាប់មិនអស់ ដែលទាំងថោក និងឆ្ងាញ់

នំខ្នើយ និងញាំសាច់គោងៀត

មួយថ្ងៃទៅពិសាម្ហូបអាហារនៅ “ច្រកតូចកំពូលនៃម្ហូបអាហារ” នៅចំកណ្តាលតំបន់ផ្លូវបុរាណ Ha Noi  ដើរក្នុងច្រកនេះអ្នកនឹងពិសាឲ្យឆ្អែតពោះ

នៅ​ផ្លូវ​ចូល​ច្រក​តូច​ ​ស្ថិត​នៅ​ដើមផ្លូវ Hang Chieu ជា​ហាង​នំខ្នើយ​មួយ​ដែល​ពេញ​និយម​ដោយអ្នក​ចូលចិត្ត​ម្ហូប Ha Noi ។ ជា​លក្ខណៈ​ទូទៅ​របស់​ហាង​លក់​អាហារ​ជាច្រើន​នៅ​ច្រក​ផ្សារ ហាង​នំនេះ​តូច ទ្រព្យសម្បត្តិ​ទាំងមូល​គឺ​ខ្ទះ​ជ្រៅ​សម្រាប់​ចៀន​នំ កៅអី​ប្លាស្ទិក​មួយ​ចំនួន។ ហាងនេះមានលក់មុខម្ហូបជាច្រើនមុខ ចាប់ពីនំខ្នើយ នំបាញ់​ឆែវ​ រហូត​ដល់​នំធ្វើ​ពី​ម្សៅ​ដំឡូងមី ណែម​ឆៅ... ដូច្នេះបើក្រុម​របស់អ្នកមានមនុស្សច្រើន មនុស្សម្នាក់មានគំនិតខុសៗគ្នា នេះជាកន្លែងល្អសម្រាប់អ្នក។

អាហារ​របស់​ភោជនីយដ្ឋាន​ នំ​ខ្នើយនិង​នំ​បាញ់​ឆែវ​មាន​តម្លៃ​ចាប់ពី ​៥.០០០ ​ដុង​ដល់ ​២៥.០០០​ ដុង​អាស្រ័យ​លើ​មុខម្ហូប។ ក្រុមយុវជនតែងតែបបួលគ្នាមកទីនេះហូបអាហារដល់ពេលណាឆ្អែត ដែលអស់តែប៉ុន្មានម៉ឺនដុងសម្រាប់មនុស្សម្នាក់ប៉ុណ្ណោះ ពិតជាថោកមែនមែនទេ?

ញាំសាច់គោងៀតគឺជាមុខម្ហូបដែលយុវវ័យចូលចិត្ត។ គ្រឿង​ផ្សំ​នៃញាំសាច់​គោ​ងៀតគឺ​ដូច​គ្នា​គ្រប់​ទីកន្លែង ប៉ុន្តែ​ញាំ​នៅ​ច្រកផ្សារ Dong Xuan ក្លាយ​ជាពិសេស​ ដោយសារ​សាច់​គោ។ សាច់គោ​ឆ្អើរឲ្យ​ស្ងួតនិង​ទុក​ជា​ចំណិត ពេល​ទទួល​សាច់គោ​នឹង​ហែក​ជា​ដុំ​តូចៗ លាយ​ជាមួយ​ការ៉ុត ល្ហុង​ហាន់ និង​សណ្តែកដី​លីង។ ចាក់ទឹកជ្រលក់ពីលើ រួចលាយរសជាតិទាំងនោះចូលគ្នា ដើម្បីបម្រើជាមួយសាច់គោស្ងួត ផ្អែម និងប្រៃ ដើម្បីឱ្យឃើញភាពស្រួយ និងផ្អែមនៃសាច់គោ និងបន្លែ។

រសជាតិសាច់គោ​បាន​រក្សា គួបផ្សំនឹងភាពស្រួយ និងភាពឆ្ងាញ់នៃញាំ និងរសជាតិជូរអែមនៃទឹកម្ទេសដែល នឹងធ្វើអោយអ្នកចង់ពិសាហូតមិនធុញ។ តម្លៃ​នៃ​ញាំ​នីមួយ​ៗ​គឺ​ប្រហែល​ ៣០.០០០​ដុង។ ក្រៅពីនេះ​ មាន​នំ​ធ្វើ​ពី​ម្សៅ​ដំឡូង​មី ណែម​ឆៅ​ក៏​មាន​រស់ជាតិ​ឆ្ងាញ់​ដែរ។

គុយទាវស្ងួត

មួយថ្ងៃទៅពិសាម្ហូបអាហារនៅ “ច្រកតូចកំពូលនៃម្ហូបអាហារ” នៅចំកណ្តាលតំបន់ផ្លូវបុរាណ Ha Noi  ដើរក្នុងច្រកនេះអ្នកនឹងពិសាឲ្យឆ្អែតពោះ

បើនិយាយអំពីអាហារពិសាលេង នៅផ្សារ Dong Xuan គុយទាវស្ងួតគឺជាឈ្មោះដែលមិន​ចម្លែកសម្រាប់អ្នកហូបចុកទៀតហើយ។ ហាងគុយទាវរបស់លោកស្រី Hanh ត្រូវបានគេចាត់ទុកថា ជាភោជនីយដ្ឋានដ៏ពេញនិយម និងឆ្ងាញ់បំផុតមួយនៅក្នុងផ្លូវផ្សារ Dong Xuan ។ ភោជនីយដ្ឋានដែលមានអាយុកាលតាំងពីឆ្នាំ ១៩២៩ រហូតមកដល់បច្ចុប្បន្ន គុយទាវស្ងួតរបស់លោកស្រី Hanh មានក្លិនឈ្ងុយឆ្ងាញ់នៃឆ្អឹង ជាមួយនឹងរសជាតិប្រពៃណី​ដែល​ប្រគល់បន្ត​ក្នុង​គ្រួសារ​។ សាច់សាស៊ីវទន់ មិនស្ងួត សាច់មានខ្លាញ់បន្តិច ងាយស្រួល​ហូប បន្ថែមជីវ៉ាន់​ស៊ុយ សណ្តែកដីលីងបន្តិច ខ្ទឹមក្រហមចៀន ងាយស្រួលទទួលទាន​ក្នុងអាហារថ្ងៃត្រង់ក្តៅ។ រសជាតិប្រហែលជាប្លែកបន្តិច ប៉ុន្តែមានមនុស្ស​ជាច្រើនដែលញ៉ាំវាហើយចូលចិត្តវា។

ខ្យង

មួយថ្ងៃទៅពិសាម្ហូបអាហារនៅ “ច្រកតូចកំពូលនៃម្ហូបអាហារ” នៅចំកណ្តាលតំបន់ផ្លូវបុរាណ Ha Noi  ដើរក្នុងច្រកនេះអ្នកនឹងពិសាឲ្យឆ្អែតពោះ

ហាង​ខ្យង​មួយ​ដែល​មាន​ទីតាំង​នៅ​កណ្តាលច្រក​ផ្សារ Dong Xuan ខ្យង​នៅ​ទីនេះ​ស្រស់​និង​បាន​កែច្នៃ​តាម​​របៀប​គ្រប់​ប្រភេទ​ដូច​ជា ខ្យង​ចំហុយ លៀសសចៀន​ជាមួយ​ប័រ​ខ្ទឹម។ អ្នកអាចទទួលទានខ្យងមួយចាន បន្ទាប់មកញុំាខ្យងដាំ​ចេកមួយចានដ៏ល្បីរបស់ច្រក​ផ្សារ​ Dong Xuan។ ថ្វីត្បិតតែរសជាតិមិនពិសេសដូចហាងលក់ខ្យងល្បីៗក៏ដោយ ក៏វាគួរភ្លក់​ម្តេងដែរ ព្រោះវាក៏ជាមុខម្ហូបដ៏ទាក់ទាញមួយនៅក្នុង "ច្រកកំពូលម្ហូប" នេះ។

បង្អែមបួនរដូវ

មួយថ្ងៃទៅពិសាម្ហូបអាហារនៅ “ច្រកតូចកំពូលនៃម្ហូបអាហារ” នៅចំកណ្តាលតំបន់ផ្លូវបុរាណ Ha Noi  ដើរក្នុងច្រកនេះអ្នកនឹងពិសាឲ្យឆ្អែតពោះ

បើសិន​ជាមិន​និយាយ​អំពី​អាហារ​ទទួល​លេងនៅច្រក​ផ្សារ Dong Xuan ដែល​គឺ​ជា​កំហុស​ខ្លាំង​ណាស់មួយ។ ផ្សារ Dong Xuan មានហាងបង្អែមជាច្រើន ហើយហាងនីមួយៗ បង្អែមជាច្រើន​ប្រភេទសម្រាប់ជ្រើសរើស។ ពិត​ណាស់ ពេល​ចូល​ដល់ច្រក​ផ្សារ​នេះ កែវបង្អែម​​ចម្រុះ​ពណ៌​គឺ​ងាយ​ស្រួល​ទាក់​ទាញ​មនុស្ស​បំផុត។

បង្អែមនៅក្នុងច្រកផ្សារមានភាពចម្រុះ ក្រៅពី​បង្អែម​សណ្តែតបាយប្រពៃណីដែ សណ្តែកខ្មៅ និងសណ្តែកក្រហម ហាង​ទាំងនោះ​ក៏លក់​បង្អែម​ដែល​បាន​កែច្នៃតាម​បែប​ទំនើបៗដូចជា khuc bach ថៃ។ ប្រភេទ​ចាហួយ និង​គុជ​នៅ​ទី​នេះ​ក៏​សម្បូរ​បែប​ដែរ ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ចង់​ញ៉ាំ​គ្រប់​ប្រភេទ។ ដោយសារ​មាន​ច្រើន​ប្រភេទ ដូច្នេះ​អ្នក​អាចទទួលទាន​បង្អែមមួយ​កែវ​ដែល​មាន​បង្អែម​ចំនួន ៥ ដល់ ៧ ប្រភេទ​តាម​ចំណូល​ចិត្ត​។ បង្អែម​មួយ​កែវ​ក្នុង​ច្រកផ្សារពិត​ជា​គ្រប់​គ្រាន់ ដែល​ជ​ ពេញ​ផ្លូវ ល្មម​ញ៉ាំ​បាយ​តែ​តម្លៃ​ត្រឹម ១៥.០០០​ដុង ទៅ ២​ម៉ឺន​ដុង៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី